ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/11/2026 - 20:42

ឃុំ​ឡុង​ភូ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ "នគរ​បាល​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​" ឆ្នាំ​ ២០២៦ 

 នគរ​បាល​ឃុំ​ឡុង​ភូ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ “នគរ​បាល​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​” និង​បំ​ផុស​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ប្រ​គល់​អា​វុធ​ គ្រឿង​ផ្ទុះ ឧប​ករណ៍​ជំនួយ​ និង​គ្រាប់​រំ​សេវ​ផាវ​ ឆ្នាំ​ ២០២៦។ អញ្ជើញ​ចូល​រួម​មាន​ សម​មិត្ត​វរ​សេនីយ៍​ទោ​ វ៉​ថា​ញ់វៀត​ អនុ​ប្រ​ធាន​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ នៃ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ ង្វៀង​មិញ​ហ្វាង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​; សម​មិត្ត​ ហ្វិញ​តឹង​ថាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​; ព្រម​ទាំង​តំ​ណាង​បណ្តា​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ប្រ​ជា​ជន​ជា​ច្រើន​លើ​ភូមិ​ឋាន​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​កិច្ច​ប្រ​ជុំ​ “នគរ​បាល​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​”។

ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​របាយ​ការណ៍​ស្តី​ពី​លទ្ធ​ផល​អនុ​វត្ត​ការ​ងារ​លើ​គ្រប់​វិស័យ​របស់​នគរ​បាល​ក្នុង​រយៈ​ពេល​ ៩ ខែ​នៃ​ឆ្នាំ​ ២០២៦; ទន្ទឹម​នឹង​នោះ​ដាក់​ចេញ​ផែន​ការ​ និង​សារ​អំ​ពាវ​នាវ​ទូ​ទាំង​ប្រ​ជា​ជន​ប្រ​គល់​អា​វុធ​ គ្រឿង​ផ្ទុះ ឧប​ករណ៍​ជំនួយ​ និង​គ្រាប់​រំ​សេវ​ផាវ​ រួម​ចំ​ណែក​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​នឹង​អំ​ពើ​ល្មើស​ច្បាប់​ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ជា​មួយ​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ ម៉ឹង​ម៉ាត់​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ កិច្ច​ប្រ​ជុំ​បាន​កត់​ត្រា​នូវ​រាល់​មតិ​ចូល​រួម​របស់​ប្រ​ជា​ជន​ ដោយ​ផ្តោត​លើ​បញ្ហា​សំ​ខាន់​ៗក្នុង​ជីវ​ភាព​សង្គម​ ដូច​៖ ស្ថាន​ភាព​ល្បែង​ស៊ី​សង​ គ្រឿង​ញៀន​; សកម្ម​ភាព​ឆក់​ត្រី​; មេឃ​ឈើ​បំ​បាំង​ភ្នែក​ដែល​អាច​បង្ក​ហា​និភ័យ​អសន្តិសុខ​ចរា​ចរណ៍​; ស្ថាន​ភាព​សិស្សា​នុសិស្ស​បើក​បរ​ម៉ូតូអគ្គិ​សនី​; ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ធា​នា​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ចរា​ចរណ៍​។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​បាន​ស្នើ​សុំ​ផ្តល់​លេខ​ទូរស័ព្ទ​បន្ទាន់​ហេ​តុ​ការណ៍​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រតិ​កម្ម​និង​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​អំ​ពី​ករ​ណី​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​។

ប្រ​ជា​ជន​ចូល​រួម​ផ្តល់​យោបល់​ជូន​កង​កម្លាំង​នគរ​បាល​។

រាល់​មតិ​យោបល់​ និង​សំ​ណូម​ពរ​របស់​ប្រ​ជា​ជន​បាន​ថ្នាក់​ដឹក​នាំ​នគរ​បាល​ឃុំ​ ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ នគរ​បាល​ទី​ក្រុង​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​កត់​ត្រា​ ដោះ​ដូរ​ និង​បក​ស្រាយ​បំ​ភ្លឺ​ចំ​ពោះ​ខ្លឹម​សារ​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​; ទន្ទឹម​នឹង​នោះ​ គឺ​ត្រង់​ត្រាប់​ដើម្បី​ស្រាវ​ជ្រាវ​ និង​ធ្វើ​សេ​នា​ធិ​ការ​ដោះ​ស្រាយ​ក្នុង​ពេល​ខាង​មុខ​៕

                                                           សុក​កា-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ