ដោយកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចសំខាន់មួយ សំដៅផ្លាស់ថ្មីវិធីសាស្ត្រដឹកនាំ លើកកម្ពស់គុណភាពសកម្មភាពអង្គការបក្សនៅមូលដ្ឋាន គណៈកម្មាធិការបក្សឃុំតឹងថាញ់ ទីក្រុងកឹងធើ បាននិងកំពុងសកម្មអនុវត្តនូវដំណោះស្រាយជាច្រើនក្នុងការអនុវត្តបច្ចេកវិទ្យាក្នុងការងារកសាងបក្ស។
ឆ្នាំសិក្សា ២០២៥ - ២០២៦ អនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ មានអត្ថបទវិទ្យាសាស្ត្រចំនួន ២៥ បានបោះពុម្ពផ្សាយលើទស្សនាវដ្ដី ឯកទេសនៅក្នុងប្រទេសនិងអន្តរជាតិ។
ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិតកសិកម្ម កាម៉ាវជាជំហានៗបង្វែមកអនុវត្តទម្រង់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំតាមទិសដៅបន្ថយបំភាយឧស្ម័ន សន្សំសំចៃធនធាននិងលើកកម្ពស់តម្លៃផលិតផល។
ក្នុងខែតុលា ឆ្នាំ២០២៦ ទីក្រុងកឹងធើ បានទាក់ទាញគម្រោងវិនិយោគក្នុងប្រទេសចំនួន ៧ ដោយមានដើមទុនចុះបញ្ជីសរុបជិត ៥.៧៤៤ ពាន់លានដុង និងគម្រោង FDI ចំនួន ១ ដោយមានដើមទុនវិនិយោគសរុប ០,៧ លាន USD ។
ផ្សារភ្ជាប់ជាមួយការងារនៅមូលដ្ឋាន លោកគឹមម៉ាកលី នៅភូមិបាឆាវ ឃុំហាមយ៉ាង ខេត្តវិញឡុង មានការរួមចំណែកជាច្រើនក្នុងការចលនាប្រជាជនកសាងភូមិស្រុក។ ចំពោះជនរួមជាតិខ្មែរនៅភូមិភាគ លោក គឺជាអ្នកមានប្រិយភាព បានមាមីងទុកចិត្តនិងគោរពរាប់អាន។
ដើម្បីជួយសមាជិកដែលមានជីវភាពលំបាកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលជាបណ្តើរៗ និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាខាបក្សភូមិកិញឆាង ឃុំអាងនិញ ទីក្រុងកឹងធើ
ការកៀរគរប្រភពធនធានចម្រុះ ការផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ គួបផ្សំនឹងការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត គឺជាដំណោះស្រាយសំខាន់ដែលទីក្រុងកឹងធើ អនុវត្តព្រមៗគ្នាក្នុងការកសាងជនបទថ្មី។
ក្រោយពីច្រើនឆ្នាំបំពេញការងារ លោកថាច់ឆង កើតឆ្នាំ ១៩៥៥ នៅអនុសង្កាត់បុត្រី សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បន្តរួមកម្លាំងកសាងភូមិស្រុក។ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកសកម្មចូលរួមសម្រុះសម្រួល បរិច្ចាគដីធ្វើប្រឡាយទឹកវាលស្រែ និងគាំទ្រសំណង់ផ្សេងៗសម្រាប់បម្រើជីវភាពប្រជាជន។
ថ្មីៗនេះ ក្រុមការងារសហការជាមួយសហព័ន្ធអង្គការមិត្តភាពខេត្តកាម៉ាវ អង្គការ ActionAid - AFV ព្រមទាំងតំណាងបណ្តាស្ថាប័នគ្រប់គ្រងនិងក្រុមអ្នកស្រាវជ្រាវ បានអញ្ជើញទៅទស្សនានិងពិនិត្យភូមិសាស្ត្រជាក់ស្តែងបណ្តាទម្រង់ថាមពលបង្កើតឡើងវិញ គ្រប់គ្រងកាកសំណល់ក្នុងការចិញ្ចឹមសត្វនិងវារីវប្បកម្មនៅសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ។
ផ្តើមពីគោមួយក្បាលដែលទិញជំពាក់ ថាច់វុឌ្ឍ នៅភូមិតាឱក ឃុំតាមង៉ាយ ខេត្តវិញឡុង ជាសន្សឹមៗពង្រីកបានហ្វូងគោបន្តពូជនិងគោបន្ធាត់។ គ្រួសារថែមទាំងឆ្លៀតប្រើប្រាស់សំណល់លាមកសត្វចិញ្ចឹម ធ្វើជាជីវឧស្ម័នសម្រាប់ចម្អិនអាហារ ជួយកាត់បន្ថយចំណាយប្រជុំជីវភាពទៀតផង។
មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានសហការជាមួយការិយាល័យវប្បធម៌-សង្គមសង្កាត់ង៉ាណាំ ចាត់តាំងវេទិកាដោះដូរការងារឆ្នាំ ២០២៦ ដោយទាក់ទាញពលករចូលរួម ៦០ នាក់។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យអនុវត្តនូវកម្មវិធីនិងគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ជីវភាពរបស់ប្រជាជននៅលើភូមិឋានឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានការរីកចម្រើនឥតឈប់ឈរ។
ចាប់ពីការវិនិយោគទិញម៉ាស៊ីនស្ទូងស្រូវ បង្វែរការផលិតស្រូវតាមបែបប្រពៃណីមកប្រើប្រាស់គ្រឿងយន្ត លោកង្វៀងវ៉ាំងលៀង នៅភូមិអាងហ្វា១ ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ប្រសិទ្ធភាពផលិតលើផ្ទៃដី៣០ហិកតា។
អស់ពីចិត្តរាក់ទាក់ពិនិត្យសុខភាព ណែនាំអ្នកជំងឺដោយភាសាវៀតណាមផង ភាសាខ្មែរផង គ្រូពេទ្យថាច់ធីអាញ់ង៉ុក បម្រើការងារនៅដំណាក់សុខាភិបាលឃុំតាមង៉ាយ ខេត្តវិញឡុង ជួយឱ្យមាមីងងាយយល់ កាន់តែស្ងប់ចិត្តពេលពិនិត្យ ព្យាបាលជំងឺ។
ពង្រីកតួនាទីអ្នកដឹកនាំសហករណ៍ លោកឡឹមកឿន នាយកសហករណ៍កសិកម្ម ១/៥ នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ពង្រឹងអង្គការ បើកទូលាយចងសម្ព័ន្ធទីផ្សារ ឆ្ពោះដល់ការលើកកម្ពស់តម្លៃកសិផលនិងអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពប្រកបដោយចីរភាព។
ក្នុងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ មានសមាជិកកសិករជាច្រើនបានពង្រីកស្មារតីព្យាយាម ច្នៃប្រតិដ្ឋ ខ្នះខ្នែងពលកម្មផលិត ជាជំហានៗអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ បងយឿងហ្វាងលីម សមាជិកកសិករមណ្ឌលតឹមទ្រុង សង្កាត់មីស្វៀង ទីក្រុងកឹងធើ។ ជាកសិករគំរូឆ្នើមមួយរូប មានស្មារតីព្យាយាមពលកម្ម ឆន្ទៈឈានឡើងនិងប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
សម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានចាត់តាំងពិធីប្រគល់ផ្ទះសហជីពដល់បងស្រី លឺវធីមីត្រាង នៅមណ្ឌលថើយប៊ិញ A សង្កាត់អូរម៉ូង។ អញ្ជើញចូលរួមមាន លោកស្រី ត្រឹងទូញៀង អនុប្រធានសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ។
ជាមួយទិសស្លោក"ទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ ណែនាំប្រជាជនម្នាក់ៗ" ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន១៤ក្រុមនៅឃុំឡុងភូ ទីក្រុងកឹងធើ បានពង្រីកអស់ពីលទ្ធភាពតួនាទីស្ពានតភ្ជាប់ នាំយកផលប្រយោជន៍ឌីជីថលបង្ខិតមាមីងខ្មែរ។
នៅភូមិបឹងតានួន ឃុំហាមយ៉ាម ខេត្តវិញឡុង និយាយអំពីលោកគឹមមិញឡើយ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ គឺមាមីងនៅទីនេះអ្នកណាក៏ស្គាល់ដែរ។ ក្នុងនាមជាអ្នកមានប្រិយភាពក្នុងភូមិ លោកតែងធ្វើជាគំរូក្នុងការហាត់ពត់លត់ដំសីលធម៌បដិវត្តន៍ ប្រតិបត្តិល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសកម្មចលនាប្រជាជនអនុវត្តចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ។
ក្រោយរយៈពេលស្វែងយល់ រៀនសូត្របទពិសោធន៍ បងគឹមង៉ុកឡាង ប្រធានសាខាសមាគមកសិករភូមិផ្នោដើមច្រេស ឃុំថ្កូវ ខេត្តវិញឡុង មានការមោះមុតដាំម្ទេសខ្មាំងក្នុងរោងសំណាញ់ គួបផ្សំជាមួយប្រព័ន្ធស្រោចស្រពផ្សែងក្រូច។ បច្ចុប្បន្ន ដំណាំម្ទេសកំពុងលូតលាស់ល្អ ត្រៀមប្រមូលផល បើកចេញនូវទិសដៅផលិតថ្មីសម្រាប់គ្រួសារ។