04/11/2025 - 06:10

មាន​ជីវ​ភាព​ធូរ​ធារ​អា​ស្រ័យ​ប្រ​ភព​ទុន​គោល​នយោ​បាយ​សង្គម 

រយៈ​ពេល​កន្លង ទម្រង់​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​អភិវឌ្ឍ​ដោយ​សារ​ការ​រួម​ដំ​ណើរ​និង​ការ​ជំ​នួយ​កម្លាំង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​តាម​រយៈ​សមា​គម​កសិ​ករ​ទី​ក្រុង។ ទម្រង់​ទាំង​នេះ​បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ និង​លើក​កម្ពស់​ជីវ​ភាព​ជូន​ប្រ​ជា​ជន។

គ្រួ​សារ​លោក​លី​វ័ន ឈាន​ឡើង​ធូរ​ធារ​ដោយ​ការ​ចិញ្ចឹម​គោ​ពី​ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម។

តាម​សម​មិត្ត ឌាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​ជួយ​ប្រ​ជា​ជន ពិ​សេស​គឺ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ធ្វើ​សេដ្ឋ​កិច្ច ពី​ការ​ផលិត​តាម​ទម្លាប់​ចាស់​មក​វិនិ​យោគ​ផលិត​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត​នាំ​មក​ប្រ​សិទ្ធ​ភាព លើក​ស្ទួយ​បាន​ជីវ​ភាព។

ពី​មុន​ជា​គ្រួ​សារ​ក្រី​ក្រ មាន​ជីវ​ភាព​លំ​បាក មក​ដល់​ពេល​នេះ គ្រួ​សារ​លោក​លី​វ័ន នៅ​ភូមិ​បឹង​ទ្រព្យ A ឃុំ​អាង​និញ មាន​ជីវ​ភាព​ធូរ​ធារ​ជាង​មុន។ ក្រោយ​ពី​រៀប​ការ​រួច​ចេញ​នៅ​ដោយ​ឡែក គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង ហើយ​មាន​ដី​ផលិត​តិច​តួច ដូច្នេះ​ជីវ​ភាព​គ្រួ​សារ​តែង​តែ​ខ្វះ​ខាត។ លោកលី​វ័ន បាន​ចែក​រំលែក៖ “កាល​ឆ្នាំ ២០១០ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧទ្ទេស​នាម​ឱ្យ​បុល​ទុន ១០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម មាន​ទឹក​ប្រាក់​នេះ​មក គ្រួ​សារ​ខ្ញុំ​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ”។ ដោយ​សារ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​វិទ្យា​សាស្ត្របច្ចេក​ទេស និង​ថែ​ទាំ​បាន​ត្រឹម​ត្រូវ ដូច្នេះ​ការ​ចិញ្ចឹម​សត្វ​មាន​ការ​រីក​ចម្រើន​ល្អ ឆ្នាំ​ណា​គោ​ក៏​កើត​កូន​បាន​ពី ១ ទៅ ២ ក្បាល​ដែរ។ លោកលីវ័ន បាន​ឱ្យ​ដឹង៖ “រៀង​រាល់ ២ ឆ្នាំ​ម្តង គឺ​ខ្ញុំ​លក់​គោ​ម្តង ចាប់​ពី​ពេល​ចិញ្ចឹម​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​លក់​បាន ១៣ ក្បាល ក្នុង​មួយ​ក្បាល តម្លៃ​ប្រ​ហែល ២០​-២៥ លាន​ដុង។ បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​នៅ​ទុក​គោ​មេ ២ ក្បាល។ ការ​ចិញ្ចឹម​គោ​បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​រួច​ផុត​ពី​ភាព​ក្រី​ក្រ និង​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ជាង​មុន”។

លោក ថាច់​កឿង (ខាង​ស្តាំ) មាន​ជីវ​ភាព​ធូរ​ធារ​ដោយ​សារ​ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។

ដោយ​ឡែក លោក​ថាច់​កឿង នៅ​ភូមិ​តា​អ៊ុង ឃុំ​លីវ​ទូ បាន​ចែក​រំលែក៖ “នៅ​ឆ្នាំ ១៩៩២ ខ្ញុំ​បាន​រៀប​ការ​ហើយ​ចេញ​នៅ​ដោយ​ឡែក មាន​ដី​ស្រែ ៤ កុង ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​បង្ក​បង្កើន​ផល​គ្រាន់​តែ​គ្រប់​ហូប​ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​តែង​ស្វែង​រក​ដំ​ណោះ​ស្រាយ​គ្រប់​យ៉ាង​ដើម្បី​ផលិត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ នៅ​ឆ្នាំ ២០១០ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្វែរ​ដី​ស្រែ ២ កុង​មក​ដាំ​ខ្ទឹម។ បន្ទាប់​ពី​ខិត​ខំ​ប្រឹង​ប្រែង​អស់ ២ ឆ្នាំ ខ្ញុំ​សល់​ទុន​បន្តិច​បន្តួច មាន​បំ​ណង​វិនិ​យោគ​ទិញ​ត្រាក់​ទ័រ​ភ្ជួរ​រាស់ ប៉ុន្តែ​មិន​គ្រប់​ទុន ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​ទិញ​ត្រាក់​ទ័រ​ភ្ជួរ​រាស់”។ ចាប់​តាំង​ពី​មាន​ត្រាក់​ទ័រ​មក បាន​ជួយ​ឱ្យ​ការ​ផលិត​របស់​គ្រួ​សារ​ខ្ញុំ​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ការ​ទទួល​ភ្ជួរ​រាស់​ដី​ឱ្យ​ប្រ​ជា​ជន​ជិត​ខាង​ទៀត​ផង។ “សេវា​កម្ម​ភ្ជួរ​រាស់​ដី​បាន​នាំ​មក​ប្រាក់​ចំ​ណូល​ប្រ​ហែល ៨០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ ហេតុ​នោះ ជីវ​ភាព​គ្រួ​សារ​បាន​កែ​លម្អ មាន​លទ្ធ​ភាព​ទិញ​គ្រឿង​ចក្រ​បន្ថែម​ទៀត។ បច្ចុប្បន្ន ខ្ញុំ​មាន​ត្រាក់​ទ័រ​ភ្ជួរ​រាស់​សរុប​ចំ​នួន ៤ គ្រឿង” លោក​ថាច់​កឿង បាន​ឱ្យ​ដឹង​ដូច្នេះ។

ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ជុំ​រុញ​ដើម្បី​រក្សា​កម្រិត​ជីវ​ភាព​ឱ្យ​មាន​ស្ថិរ​ភាព រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​ទៀត​ផង៕

        អត្ថ​បទ​និង​រូប​ថត៖ ថាញ​វ៉ាង - សុផន

ចែករំលែកអត្ថបទ