01/04/2026 - 21:51

ទី​ក្រុង​កឹង​ធើ ពង្រីក​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ឧស្ម័ន​ទាប 

ក្រោយ​រយៈ ២ ឆ្នាំ​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​លើ​ផ្ទៃ​ដី​ស្រូវ ជំ​នាញ​ផលិត​ស្រូវ គុណ​ភាព​ខ្ពស់ ១ លាន​ហិក​តា និង​បញ្ចេញ​ឧស្ម័ន​ទាប​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​បង្កើន​បៃ​តង​នៅ​តំ​បន់​វាល​រាល​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ ​២០៣០ (ហៅ​កាត់​ថា​គម្រោង) ទី​ក្រុង​កឹង​ធើ​បាន​បង្កើត និង​ពង្រីក​នូវ​ទម្រង់​ផលិត​​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ឧស្ម័ន​ទាប។ បណ្តា​ទម្រង់​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិ​ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​ជា​ច្រើន​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​និង​បរិ​ស្ថាន។ ទី​ក្រុង​នៅ​តែ​បន្ត​ជំ​រុញ​ការ​ពង្រឹង​ចង​សម្ព័ន្ធ​រវាង​កសិ​ករ អា​ជីវ​កម្ម​និង​ភាគី​ពាក់​ព័ន្ធ​នា​នា ដើម្បី​ពង្រីក​គម្រោង​នេះ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ។

បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិ​ករ

ចូល​រួម​ក្នុង​ទម្រង់ និង​អនុ​វត្ត​តាម​បច្ចេក​ទេស​ផលិត​កម្រិត​ខ្ពស់​តាម​គម្រោង កសិ​ករ​អាច​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត។ ជា​ពិ​សេស ទិន្ន​ផល​គុណ​ភាព​និង​តម្លៃ​នៃ​គ្រាប់​ស្រូវ​បាន​កើន​ឡើង ជួយ​ឱ្យ​កសិ​ករ​ទទួល​បាន​ប្រាក់​ចំ​ណូល​កាន់​តែ​ខ្ពស់។ ក្រៅ​ពី​នេះ ចូល​រួម​គម្រោង​កសិ​ករតែង​បាន​ណែ​នាំ​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​និង​បច្ចេក​វិទ្យា​ក្នុង​ការ​ប្រ​មូល​ចំ​បើង ក៏​ដូច​ជា​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ចំ​បើង​តាម​ទម្រង់​កសិ​កម្ម​វិល​ជុំ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​និង​បន្ថយ​បញ្ចេញ​ឧស្ម័ន​ទាប។

ស្រូវ​រដូវ​ប្រាំង​ឆ្នាំ ២០២៥ - ២០២៦ ក្នុង​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ឧស្ម័ន​ទាប នៅ​សហ​ករណ៍​ទៀង​ធ្វឹង ឃុំ​ថាញ់​គ្វើយ។

លោក ហឿ​ថាញ់​ងៀ ប្រ​ធាន​ក្រុម​សហ​ការ​ផលិត​ស្រូវ​ដាយ​ថាញ់ នៅ​ភូមិ​ដាយ​ថាញ់ សង្កាត់​មីស្វៀង​បាន​ឱ្យ​ដឹង៖ ក្រុម​សហ​ការ​មាន​សមា​ជិក ៣២ នាក់ ផលិត​លើ​ផ្ទៃដី ១០៣ ហិក​តា។ ចូល​រួម​ទម្រង់​ផលិត​តាម​គម្រោង សមា​ជិក​ក្រុម​សហ​ការ​បាន​អនុ​វត្ត​យន្តូ​បនីយ​កម្ម​ស្ទើរ​តែ ​១០០% ចាប់​តាំង​ពី​ការ​សាប​ព្រោះ ថែ​ទាំ​រហូត​ដល់​ការ​ប្រ​មូល​ផល​ស្រូវ​និង​ការ​ប្រ​មូល​ចំ​បើង។ ទន្ទឹម​នឹង​នោះ ការ​អនុវត្ត​បច្ចេក​ទេស​ផលិត​កម្រិត​ខ្ពស់ បាន​ជួយ​បន្ថយ​យ៉ាង​ខ្លាំង​នូវ​បរិ​មាណ​ពូជ ជី ទឹក​ស្រោច​ស្រព​និង​ចំ​ណាយ​ដើម​ទុន។ អា​ស្រ័យ​ហេតុ​នេះ ប្រាក់​ចំ​ណេញ​របស់​សមា​ជិក​បាន​កើន​ឡើង​ជាង​២០%។ ជា​ពិ​សេស ក្រុម​សហ​ការ​បាន​ចូល​រួម​ផលិត​ស្រូវ​ក្រ​អូប ST២៤ ST២៥ ហើយ​បាន​អា​ជីវ​កម្ម​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ពី​ ១.០០០ - ២.០០០ ដុង/​គីឡូ​ក្រាម បើ​ធៀប​នឹង​ក្រៅ​ទម្រង់​ផលិត។

យោង​តាម​លោក​ដុង​វ៉ាំង​កាញ់ នា​យក​ក្រុម​សហ​ករណ៍ New Green Farm នៅ​សង្កាត់​ថើយឡុង បាន​ឱ្យ​ដឹង ចូល​រួម​ទម្រង់​ផលិត​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ឧស្ម័ន​ទាប កសិ​ករ​ក្នុង​ក្រុម​សហ​ករណ៍​បាន​បង្កើន​ប្រាក់​ចំ​ណូល អា​ស្រ័យ​អនុវត្ត​គ្រឿង​យន្ត​ព្រមៗ​គ្នា​និង​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​ជឿន​លឿន ដើម្បី​បន្ថយ​ចំ​ណាយ​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត។ ក្រៅ​ពី​នេះ កសិ​ករ​ទទួល​បាន​ចំ​ណូល​បន្ថែម​ពី ៣-៤ លាន​ដុង​ក្នុង​មួយ​ហិក​តា អា​ស្រ័យ​ប្រើ​ចំ​បើង​យក​ទៅ​បណ្តុះ​ផ្សិត​និង​ធ្វើ​ជី​សរី​រាង្គ។ ហេតុ​នេះ កសិ​ករ​​នៅ​ដុត​ចំ​បើង​ចោល ខ្ជះ​ខ្ជាយ និង​ជះ​ឥទ្ធិ​ពល​អា​ក្រក់​ដល់​បរិ​ស្ថាន។

យោង​តាម​មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ ទី​ក្រុង​បាន​ដាក់​ចេញ​នូវ​ផែន​ការ​ដល់​ឆ្នាំ ២០៣០ នឹង​អនុវត្ត​គម្រោង​នេះ​នៅ​តាម​ឃុំ - សង្កាត់​ចំ​នួន ៦៤ ដែល​មាន​ផ្ទៃ​ដី​សរុប​ ១៧០​.៨០០​ ហិក​តា ដោយ​មាន ១៧១ ក្រុម​សហ​ករណ៍​និង​ក្រុម​សហ​ការ​ចូល​រួម។ បន្ទាប់​ពី​អនុ​វត្ត​អស់​រយៈ​ពេល ២ ឆ្នាំ គម្រោង​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ​ផលិត លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច រួម​ចំ​ណែក​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទាប។ ផ្ទៃ​ដី​អនុវត្ត​គិត​ត្រឹម​ចុង​ឆ្នាំ ២០២៥ សម្រេច​បាន ១០៤​.៥០០ ហិក​តា។ បណ្តា​ទម្រង់​ផលិត​តាម​គម្រោង​នេះ បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ជូន​កសិ​ករ​កើន​ឡើង​តិច​បំ​ផុត​គែ ២០% ទិន្ន​ផល​ស្រូវ​កើន​ឡើង​ពី ០,៣ ដល់ ០,៧ តោន/​ហិក​តា​និង​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី ២​ ដល់ ១២ តោន​CO2 ប្រ​ហាក់​ប្រ​ហែល​/ហិក​តា។

បន្ត​ជំ​រុញ​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន

ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ច្បាស់ អនុ​វត្ត​គម្រោង​នេះ​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​វិស័យ​ស្រូវ​អង្ករ​ឡើង​វិញ​តាម​ទិស​ដៅ​បៃ​តង​និង​ចីរ​ភាព។ ផ្អែក​លើ​ឯក​សារ​ណែ​នាំ​របស់​ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន មន្ទីរ​កសិ​កម្ម​និង​បរិ​ស្ថាន​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដើម្បី​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ដំ​ណាក់​កាល ២០២៦ - ២០៣០ និង​ផែន​ការ​សាក​ល្បង​ដំ​ណើរ​ការ MRV ក្នុង​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​ការ​បញ្ចេញ​ឧស្ម័ន​ទាប។ យោង​តាម​ផែន​ការ​ក្នុង​ឆ្នាំ ២០២៦ ទី​ក្រុង​នឹង​អភិ​វឌ្ឍ​តំ​បន់​ផលិត​ស្រូវ​ជំ​នាញ​គុណ​ភាព​ខ្ពស់​លើ​ផ្ទៃ​ដី ៧៦.​០០០ ហិក​តា។ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ ចាំ​បាច់​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំ​ណាក់​អា​ជីវ​កម្ម​និង​ការ​រួម​ដំ​ណើរ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​អភិ​វឌ្ឍ​តំ​បន់​ផលិត​និង​ពង្រឹង​ការ​ចង​សម្ពន្ធ​តាម​ប្រ​ព័ន្ធ​តម្លៃ។

លោក យឿង​វ៉ាំង​ស៊ីវ នា​យក​ក្រុម​សហ​ករណ៍​ធ្វឹង​ថាំង ឃុំ​ដុង​ធ្វឹង បាន​លើក​ឡើង​ថា៖ “ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​ការ​បញ្ចេញ​ឧស្ម័ន​ទាប តាម​រយៈ​គម្រោង​នេះ បាន​បញ្ជាក់​ពី​ប្រ​សិទ្ធ​ភាព ដោយ​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​និង​បរិ​ស្ថាន។ លទ្ធ​ផល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កសិ​ករ​ក្នុង​ក្រុម​សហ​ករណ៍​មាន​សមត្ថ​ភាព​ចាប់​យក​បាន​យ៉ាង​ល្អ​នូវ​​បច្ចេក​ទេស​ជឿន​លឿន និង​អនុ​វត្ត​តាម​ដំ​ណើរ​ការ​ផលិត​ស្រូវ​របស់​គម្រោង ដើម្បី​បង្ក​ផលិត​ផលដែល​មាន​គុណ​ភាព សុ​វត្ថិ​ភាព ឆ្លើយ​តប​តាម​តម្រូវ​ការ​ទី​ផ្សារ​និង​តាម​ការ​ដាក់​ពាក្យ​ទិញ​របស់​អា​ជីវ​កម្ម។ កសិ​ករ​ក្នុង​ក្រុម​សហ​ករណ៍​មាន​បំ​ណង​យ៉ាង​ខ្លាំង ចង់​ឃើញ​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំ​ណាក់​បណ្តា​អា​ជីវ​កម្ម ក្នុង​ការ​ដាក់​ពាក្យ​ទិញ​ធា​នា​ប្រ​មូល​ទិញ​ផលិត​ផល​ទាំង​ស្រុង ជួយ​ឱ្យ​កសិ​ករ​ស្ងប់​ចិត្ត អភិ​វឌ្ឍ​តំ​បន់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បញ្ចេញ​ឧស្ម័ន​ទាប”។

តាម​លោក ត្រឹង​ទ្រុង​ហ៊ីវ នា​យក​ក្រុម​សហ​ករណ៍​កសិ​កម្ម​ទ្រុង​ហ៊ីវ​ផាក នៅ​ឃុំ​ហ្វា​អាង បាន​ឱ្យ​ដឹង សហ​ករណ៍​មាន​សមា​ជិក​ចំ​នួន ៨៨ នាក់ ផលិត​លើ​ផ្ទៃ​ដី​ចំ​នួន ១៦០ ហិក​តា។ ក្រុម​សហ​ករណ៍​បាន​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​គម្រោង ហើយ​ពិត​ជា​ត្រូវ​ការ​អា​ជីវ​កម្ម​មក​ប្រ​មូល​ទិញ​កសិ​ផល។ កសិ​ករ​ក្នុង​ក្រុម​សហ​ករណ៍​ប្តេជ្ញា​អនុ​វត្ត​តាម​អភិ​ក្រម​ផលិត​របស់​គម្រោង​និង​តាម​ការ​ដាក់​ពាក្យ​ទិញ​របស់​អា​ជីវ​កម្ម​ដើម្បី​បង្ក​ការ​ចង​សម្ពន្ធ​តាម​ប្រ​ព័ន្ធ​ប្រ​កប​ដោយ​ចីរ​ភាព។

ចូល​រួម​របស់​អា​ជីវ​កម្ម​មាន​សារៈ​សំ​ខាន់​បំ​ផុត ដើម្បី​បង្កើត​ប្រ​ព័ន្ធ​ចង​សម្ពន្ធ​ប្រ​កប​ដោយ​ចីរ​ភាព ដើម្បី​អនុ​វត្ត​គម្រោង​បាន​ជោគ​ជ័យ។ លោក​ស្រី​ង្វៀង​ធី​យ៉ាង-នា​យិ​កា​រង​មន្ទីរ​កសិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យដឹង៖ "សូម​ឱ្យ​បណ្តា​អា​ជីវ​កម្ម​ចូល​រួម​ចុះ​ឈ្មោះ​ចង​សម្ពន្ធ​យ៉ាង​សកម្ម ប្តេជ្ញា​លើ​ការ​កសាង​តំ​បន់​វត្ថុ​ធាតុ​ដើម​ឱ្យ​មាន​ស្ថិរ​ភាព រួម​ដំ​ណើរ​ជា​មួយ​ក្រុម​សហ​ករណ៍​និង​វិស័យ​កសិ​កម្ម ដើម្បី​អនុវត្ត​ទិស​ដៅ​របស់​គម្រោង​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ ចំ​ពោះ​ក្រុម​សហ​ករណ៍​និង​ក្រុម​សហ​ការ ចាំ​បាច់​ត្រូវ​ពង្រីក​តួនា​ទី​ជា​ស្ពាន​តភ្ជាប់ រៀប​ចំ​ឱ្យ​សមា​ជិក​ផលិត​ត្រូវ​តាម​អភិ​ក្រម​បច្ចេក​ទេស​ ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​អា​ជីវ​កម្ម។ ក្រុម​សហ​ករណ៍​ត្រូវ​តែ​ជា​នីតិ​បុគ្គល​រឹង​មាំ ដើម្បី​អនុវត្ត​កិច្ច​សន្យា​តភ្ជាប់​ការ​ផ្គត់​ផ្គង់​សម្ភារៈ​កសិ​កម្ម និង​ការ​ប្រ​មូល​ទិញ​កសិ​ផល”។

យោង​តាម​លោក​ស្រី ង្វៀង​ធី​យ៉ាង ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​កសាង​តំ​បន់​ផលិត​ស្រូវ​ជំ​នាញ​ដែល​មាន​គុណ​ភាព​ខ្ពស់​លើ​ផ្ទៃ​ដី ៧៦​.០០០ ហិក​តា ក្នុង​ឆ្នាំ ២០២៦ ប្រ​កប​ដោយ​ចីរ​ភាព ភូមិ​ភាគ​នា​នា​ ត្រូវ​តែ​ត្រួត​ពិនិត្យ​និង​ចុះ​ឈ្មោះ​ផ្ទៃ​ដី​ដោយ​ផ្អែក​លើ​គោល​ការណ៍​ប្រ​មូល​ផ្តុំ​និង​តភ្ជាប់​គ្នា ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​យន្តូ​បនី​យកម្ម។ សា​ខា​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ ត្រូវ​តែ​សហ​ការ​ជា​មួយ​ឃុំ សង្កាត់​នា​នា ដើម្បី​សម្រេច​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​ផែន​ទី​តំ​បន់​ផលិត​ និង​ផែន​ការ​អនុវត្ត​ជាក់​ស្តែង​សម្រាប់​តំ​បន់​នី​មួយៗ​ក្នុង​ឆ្នាំ​២០២៦។ មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​និង​សេវា​កម្ម​កសិ​កម្ម បន្ត​ពង្រីក​ទម្រង់​បង្ហាញ​ការ​ផលិត​ស្រូវ​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទាប ណែ​នាំ​កសិ​ករ​ឱ្យ​អនុវត្ត​តាម​បច្ចេក​ទេស ដោយ​ផ្ដោត​លើ​បច្ចេក​ទេស​ស្រោច​ស្រព​លិច - ស្ងួត​ឆ្លាស់គ្នា" និង​គ្រប់​គ្រង​ចំ​បើង​កញ្ជ្រាំង។ នេះ​គឺ​ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​ក្នុង​ការ​អនុវត្ត​វាស់​វែង រាយ​ការណ៍​និង​ផ្ទៀង​ផ្ទាត់ (MRV) សំ​ដៅ​ឈាន​ទៅ​រក​ការ​ទូ​ទាត់​ក្រេ​ឌិត​កា​បូន​នា​ពេល​អនា​គត៕

ខាញ់​ទ្រុង-ដា​លីន

ចែករំលែកអត្ថបទ