28/10/2026 - 21:59

នា​រី​ឃុំ​កូវ​ឡាវ​យុង​ ជឿ​ជាក់​ឈាន​ឡើង​ក្នុង​យុគ​សម័យ​ថ្មី​ 

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ តែង​ផ្លាស់​ថ្មី​ខ្លឹម​សា​រនិង​វិធី​សាស្ត្រ​សកម្ម​ភាព​ដោយ​ឥត​ឈប់​ឈរ​ សំ​ដៅ​ឆ្ពោះ​មក​មូល​ដ្ឋាន​និង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​សមាជិកា​។ តាម​រយៈ​នោះ​ សមា​គម​បាន​ឧបត្ថម្ភ​នា​រី​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ កសាង​គ្រួ​សារ​សុភ​មង្គល​ ចូល​រួម​ផ្លាស់​ប្តូរ​ឌីជី​ថល​ ការ​ពា​រប​រិស្ថាន​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ ណែ​នាំ​សមាជិកា​ បែង​ប្រ​ភេទ​សំ​រាម​នៅ​តាម​ផ្ទះ​ រួម​ចំ​ណែក​ធា​នា​បរិស្ថាន​។

រួម​ដំ​ណើរ​ជា​មួយ​នា​រី​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ ធា​នា​សុខុមាល​ភាព​សង្គម​

យោង​តាម​លោក​ស្រី​ ង្វៀង​ធី​តើយ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​កូវ​ឡាវ​យុង​ បាន​ឱ្យ​ដឹង​ ជា​មួយ​នឹង​ ១៧ សាខា​សមា​គម​  និង​ ៤៥ ក្រុម​នា​រី​ សមា​គម​បាន​ពង្រីក​តួ​នា​ទី​ផ្សព្វ​ផ្សាយ​ ចលនា​និង​ឧបត្ថម្ភ​សមាជិកា​នៅ​មូល​ដ្ឋាន​បាន​ល្អ​។ ក្នុង​ឆ្នាំ​ ២០២៦ សមា​គម​បាន​ចាត់​តាំង​ជាង​ ៣១០ លើក​ ផ្សព្វ​ផ្សាយ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ចលនា​ “កសាង​នា​រី​វៀត​ណាម​ក្នុង​យុគ​សម័យ​ថ្មី​” ព្រម​ទាំង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ច្នៃ​ប្រ​តិដ្ឋ​ថ្មី​ដូច​ជា​ “គ្រប​ដណ្តប់​បៃ​តង​ព័ត៌​មាន​វិជ្ជមាន​”, “មួយ​ថ្ងៃ​មាន​ព័ត៌​មាន​មួយ​ស្តី​ពី​មហា​សន្និ​បាត​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​”, “នា​រី​កូវ​ឡាវ​យុង​ រួម​ដំ​ណើរ​ជា​មួយ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​” និង​ក្លឹប​ “ប្រ​មូល​បៃ​តង​ - ប្រ​គល់​ក្តី​សង្ឃឹម​”។

ទន្ទឹម​នឹង​នោះ​ សមា​គម​បាន​សកម្ម​ចលនា​ថវិកា​ជាង​ ១,១ ពាន់​លាន​ដុង​ ដើម្បី​ជូន​អំ​ណោយ​ ២.៥៥០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​; ចាត់​តាំង​ទិវា​ “ប្តូរ​សំ​រាម​ប្លា​ស្ទិកយក​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​” និង​ជូន​អំ​ណោយ​ជាង​ ៣២០ ចំ​ណែក​ដល់​សមាជិកា​នា​រី​ និង​ឧបត្ថម្ភ​កុមារ​កំ​ព្រា​ ២ នាក់​ក្នុង​កម្រិត​ ១ លាន​ដុង​/ខែ​។

ដើម្បី​រួម​ដំ​ណើរ​ជា​មួយ​សមាជិកា​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ សមា​គម​បាន​ឧបត្ថម្ភ​គ្រួ​សារ​ចំ​នួន​ ១៤ ដែល​មាន​នា​រី​ធ្វើ​ជា​ម្ចាស់​គ្រួ​សារ​ ខិត​ខំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ឆ្នាំ​ ២០២៦; រក្សា​ក្រុម​ប្រិត​សំ​ចៃ​ និង​ក្រុម​រួម​ទុន​បង្វិល​ជុំ​ចំ​នួន​ ៤៥ ដោយ​មាន​សមាជិកា​ជិត​ ៧៩០ នាក់​ ឧបត្ថម្ភ​សមាជិកា​បុល​ទុន​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​ជាង​ ២២៥,៤ លាន​ដុង​ជា​រៀង​រាល់​ខែ​។ សមា​គម​បន្ត​ទទួល​ការ​ប្រ​គល់​សិទ្ធិ​បុល​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ណែ​នាំ​សមាជិកា​ឱ្យ​ខិត​ជិត​ប្រ​ភព​ទុន​អនុ​គ្រោះ​ និង​ប្រើ​ប្រាស់​ចំ​គោល​ដៅ​។ គិត​ដល់​ថ្ងៃ​ទី​ ៣១ ខែ​សី​ហា​ ឆ្នាំ​២០២៦ បំណុល​សរុប​ដែល​បាន​ប្រ​គល់​សិទ្ធិ​តាម​រយៈ​សមា​គម​សម្រេច​ជាង​ ៩៧,៧ ពាន់​លាន​ដុង​។ ប្រ​ភព​ទុន​បាន​រួម​ចំ​ណែក​ជួយ​នា​រី​វិនិយោគ​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។ ក្រៅ​ពី​នោះ​ សមា​គម​ក៏​បាន​គាំ​ទ្រ​ផលិត​ផល​ OCOP ចំ​នួន​ ២ លើក​កម្ពស់​គុណ​ភាព​ កសាង​ម៉ាកយី​ហោ​ និង​ពង្រីក​ទី​ផ្សារ​ប្រើ​ប្រាស់​...

ជំ​រុញ​ខ្លាំង​ក្លា​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ការ​ពា​រប​រិស្ថាន​

អនុ​វត្ត​ការ​ចលនា​ “ប្រ​ជា​សិក្សា​ឌីជី​ថល​” សមា​គម​បាន​តម្រង់​ទិស​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ “នា​រី​ម្នាក់​ៗ - ជំ​នាញ​ឌីជី​ថល​មូល​ដ្ឋាន​មួយ​; មូល​ដ្ឋាន​សមា​គម​នីមួយៗ​ - មាន​សេ​វា​កម្ម​ឌីជី​ថល​ជាក់​ស្តែង​មួយ​”។ មាន​ ១០០% កម្មា​ភិបាល​សមា​គម​ទទួល​បន្ទុក​ជំ​នាញ​ បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​ល ប្រើ​ប្រាស់​កម្ម​វិធី​ផ្នែក​ទន់​បម្រើ​ការ​ងារ​សមា​គម​។ សមា​គម​បាន​សហ​ការ​ចាត់​តាំង​ ១៨ លើក​ ណែ​នាំ​បំ​ណិន​ឌីជី​ថល​ និង​រក្សា​ក្រុម​នា​រី​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​ទម្រង់​ “នា​រី​កូវ​ឡាវ​យុង​ រួម​ដំ​ណើរ​ជា​មួយ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​” ជួយ​បង​ប្អូន​នា​រី​ជា​ជំ​ហាន​នាំ​យក​បច្ចេក​វិទ្យា​ទៅ​ក្នុង​ជីវ​ភាព​ ។

វរ​សេនីយ៍​ទោ​ ឡេធី​ភឿងត្រាង​ ប្រ​ធាន​ក្រុម​ នគរ​បាល​មណ្ឌល​ ឃុំ​កូវ​ឡាវ​យុង​ បាន​ឱ្យ​ដឹង​៖ “នា​រី​ក្នុង​កង​កម្លាំង​នគរ​បាល​តែង​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​អំ​ពី​វិធី​សាស្ត្រ​ និង​ល្បិច​កល​បោក​ប្រាស់​ ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​សាច់​ញាតិ​ សមាជិកា​និង​ប្រ​ជា​ជន​។ ផ្តល់​អនុ​សាសន៍​ដល់​បង​ប្អូន​នា​រី​មិន​ត្រូវ​ផ្តល់​លេខ​កូដ​ OTP ពាក្យ​សម្ងាត់​ ព័ត៌​មាន​គណ​នី​; មិន​ត្រូវ​ចុច​ត្រង់​ភ្ជាប់​ចម្លែក​ និង​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ពេល​មិន​ទាន់​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​”។

ក្រៅ​ពី​នោះ​ សមា​គម​បាន​ចលនា​សមាជិកា​ បែង​ប្រ​ភេទ​សំ​រាម​នៅ​នឹង​កន្លែង​ បន្ថយ​ការ​ប្រើ​ប្រាស់​ថង់​ប្លា​ស្ទិក រក្សា​អនា​ម័យនៅ​តាម​ផ្លូវ​ភូមិ​ ច្រក​ចូល​។ យោង​តាម​លោក​ស្រី​ ត្រឹង​គឹម​ថាញ​ សាខា​សមា​គម​នា​រី​ភូមិ​វ៉ាំង​សាវ​ បាន​ឱ្យ​ដឹង​ សាខា​តែង​តែ​ចុះ​គ្រប់​ច្រក​ល្ហក​ ដើម្បី​ចលនា​នា​រីក​សាង​គ្រួ​សារ​ “៥គ្មាន​ ៣ស្អាត​ ៣សុវត្ថិ​ភាព​” ថែ​ទាំ​សុខ​ភាព​ បង្ការ​ប្រ​ឆាំង​អំ​ពើ​ហិង្សា​គ្រួ​សារ​ និង​ការ​ពារ​កុមារ​។

លោក​ ហ្វិញ​តឹង​ដុង​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​កូវ​ឡាវ​យុង​ បាន​អះ​អាង​ កិច្ច​ការ​នា​រី​គឺ​ជា​ភារ​កិច្ច​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ មិន​មែន​ត្រឹម​តែ​អង្គ​ការ​សមា​គម​ប៉ុណ្ណោះ​ទេ​។ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ បង្ក​លក្ខ​ណៈដើម្បី​ឱ្យ​សាខា​សមា​គម​នា​នា​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​; ក្តោ​បក្តាប់​ពី​បំ​ណង​ប្រាថ្នា​ សហ​ការ​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ដែល​កើត​ឡើង​ ធា​នា​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​នា​រី​។ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខ​ណៈឱ្យ​បង​ប្អូន​នា​រី​បាន​ខិត​ជិត​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ រួម​ចំ​ណែក​ជួយ​ឱ្យ​បង​ប្អូន​នា​រី​មាន​ភាព​ជឿ​ជាក់​ ម្ចាស់​ការ​និង​សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ចូល​រួម​ក្នុង​ចលនា​ និង​សកម្ម​ភាព​នា​នា​នៅ​ភូមិ​ភាគ​៕

សើម​ម៉ាយ​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ