- យោងតាមការព្យាករណ៍ រដូវប្រាំង រាំងស្ងួត ខ្វះទឹកសាប និងជ្រាបទឹកប្រៃ បន្តកើតឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២៦ និងប៉ុន្មានខែដើម ឆ្នាំ ២០២៧។ មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បានកំណត់ច្បាស់ ការធានាប្រភពទឹកស្អាតបម្រើការប្រើប្រាស់ជូនប្រជាជន ពិសេសគឺគ្រួសារដែលរស់នៅតំបន់ឆ្នេរសមុទ្រ តំបន់ដាច់ស្រយាល និងភូមិឋានដែលមានជនជាតិភាគតិចរស់នៅកុះករ គឺជាតម្រូវរចាំបាច់។

កន្លែងផ្គត់ផ្គង់ទឹកស្អាតដោយឥតគិតថ្លៃ ជូនប្រជាជនតំបន់ឆ្នេរសមុទ្រ ខ្វះទឹកសាបប្រើប្រាស់ បានអនុវត្តនៅដើមឆ្នាំ ២០២៦។
តាមរយៈនោះ មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បានចង្អុលការដល់មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទទីក្រុង រៀបចំទិញនិងដំឡើងបន្ថែម ១៧ កន្លែងផ្គត់ផ្គង់ទឹកស្អាតដោយឥតគិតថ្លៃ ជូនប្រជាជនតំបន់ឆ្នេរសមុទ្រ តំបន់ខ្វះទឹកសាបប្រើប្រាស់។ រួមមាន៖ ១២ ឃុំ សង្កាត់គឺ៖ វិញភឿក វិញចូវ ខាញ់ហ្វា ឡាយហ្វា វិញហាយ លិតហោយធឿង លីវទូ តាយវ៉ាំង ថាញ់ធើយអាង ត្រឹងដេ អាងថាញ់ និងកូវឡាវយុង បានស្នើឱ្យសហការជាមួយមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទទីក្រុង ពិនិត្យឡើងវិញ ដាក់សំណើនូវទីតាំងដំឡើងដែលសមស្រប។
តាមសំណូមពរ កន្លែងដំឡើងត្រូវមានផ្លូវបំពង់ផ្គត់ផ្គង់ទឹកស្រាប់ ចំណុះប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទដែលផ្នែកកសិកម្មនិងបរិស្ថានគ្រប់គ្រង។ ការបន្ថែមនូវកន្លែងផ្គត់ផ្គង់ទឹកឥតគិតថ្លៃនេះ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងឡាយរបស់ទីក្រុងកឹងធើ ដើម្បីបង្កើនសមត្ថភាពធានាទឹកស្អាតជូនប្រជាជន ចំពោះហានិភ័យនៃការរាំងស្ងួត ខ្វះទឹកសាបនិងជ្រាបទឹកប្រៃ។ ការផ្សព្វផ្សាយដំឡើងលើកនេះ បង្កើនកន្លែងផ្គត់ផ្គង់ទឹកប្រើប្រាស់លើភូមិឋានសរុបឡើងដល់៥៤ កន្លែង; ទន្ទឹមនឹងនោះ កន្លែងនីមួយៗបានរៀបចំបាសាំងទឹកដែលមានចំណុះ ១០.០០០ លីត្រ៕
ហាវ៉ាំង - លីសៀ