ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 21:21

ស្ពាន​តភ្ជាប់​កាន់​តែ​ជិត​រវាង​រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ 

ដើម្បី​ស្តាប់​ និង​ដោះ​ស្រាយ​ទាន់​ពេល​រាល់​សំណើ​របស់​ប្រ​ជា​ជន​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​ បាន​គាំ​ទ្រ​យ៉ាង​សកម្ម​វេទិកា​ “ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ​” សំ​ដៅ​កសាង​ទំ​នាក់​ទំនង​ជិត​ស្និទ្ធ​ និង​ទំនុក​ចិត្ត​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​។

ទិដ្ឋភាព​នៃ​វេទិកា​ “ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ​”។

វេទិកា​ “ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ​” គឺ​ជា​ឱ​កាស​ដើម្បី​ថ្នាក់​ដឹក​នាំ​ឃុំ​ និង​ប្រ​ជា​ជន​ពិភាក្សា​ ដោះ​ដូរ​ និង​ចែក​រំលែក​ដោយ​ត្រង់​ៗនូវ​រាល់​កង្វល់​ក្នុង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ ដូច​៖ ជុំ​វិញ​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ការ​ងារ​សុខុមាល​ភាព​សង្គម​ ការ​លើក​កម្ពស់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ និង​ការ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​នៅ​ថ្នាក់​មូល​ដ្ឋាន​ជា​ដើម​។

ផ្តើម​ពី​នោះ​ ថ្នាក់​ដឹក​នាំ​ឃុំ​ និង​ការិយា​ល័យ​ ផ្នែក​ ជំ​នាញ​បាន​ស្តាប់​ និង​បក​ស្រាយ​ផ្ទាល់​នូវ​ខ្លឹម​សារ​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​ ចំ​ពោះ​បញ្ហា​ដែល​ត្រូវ​ចំ​ណាយ​ពេល​ពិ​និត្យ​ ក៏​បាន​សន្យា​ថា​នឹង​មាន​វិធី​សាស្ត្រ​ដោះ​ស្រាយ​ក្នុង​ពេល​ឆាប់​ៗបំ​ផុត​។ អ្នក​ស្រី​ ស៊ើង​ ធី​ហុង​ ប្រ​ធាន​សាខា​សមា​គម​នា​រី​ភូមិ​កំ​ពុង​ត្រប់​ A បាន​ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​រីក​រាយ​ជា​ខ្លាំង​នៅ​ពេល​បាន​ចូល​រួម​ដោះ​ដូរ​ក្នុង​វេទិកា​ មតិ​យោបល់​ និង​សំ​ណូម​ពរ​ទាំង​អស់​របស់​ប្រ​ជា​ជន​បាន​កត់​ត្រា​ និង​សន្យា​ដោះ​ស្រាយ​ដើម្បី​ធា​នា​សិទ្ធិ​ ផល​ប្រ​យោជន៍​ស្រប​ច្បាប់​ជូន​ប្រ​ជា​ជន​”។ “ខែ​ស្តាប់​ប្រ​ជា​ជន​និយាយ​” មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ស្តាប់​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ទៀត​ផង​។ តាម​រយៈ​ការ​សន្ទនា​ដោយ​ផ្ទាល់​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​អាច​ក្តោ​បក្តាប់​ទាន់​ពេល​នូវ​បញ្ហា​ដែល​ប្រ​ជា​ជន​យក​ចិត្ត​ទុក​ដាក់​ តាម​រយៈ​នោះ​ស្នើ​ដំ​ណោះ​ស្រាយ​ ការ​លំ​បាក​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន​។

កម្មា​ភិបាល​សមា​គម​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​ចូល​រួម​ផ្តល់​មតិ​។

ចាប់​តាំង​ពី​ដំ​ណើរ​ការ​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ពីរ​ថ្នាក់​មក​ទល់​បច្ចុប្បន្ន​ មាន​កិច្ច​សន្ទនា​ជា​ច្រើន​ជា​មួយ​ប្រ​ជា​ជន​ដែល​បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិ​ឋាន​។ ប្រ​ការ​នេះ​ជួយ​ផ្សារ​ភ្ជាប់​រវាង​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ បំ​ផុស​ស្មារតី​ “រួម​គ្នា​កសាង​”។ ក្រេប​ជញ្ជក់​ និង​ដោះ​ស្រាយ​ទាន់​ពេល​នូវ​ការ​ឆ្លុះ​បញ្ចាំង​ មតិ​យោបល់​ គំ​និត​ផ្តួច​ផ្តើម​របស់​ប្រ​ជា​ជន​អំ​ពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​រស់​នៅ​ សុខុមាល​ភាព​សង្គម​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​។

ទន្ទឹម​នឹង​ការ​រៀប​ចំ​វេទិកា​ ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ​ ឃុំ​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ និង​រក្សា​ទម្រង់​ “កាហ្វេ​សន្តិ​សុខ​ - រឿង​រ៉ាវ​ប្រ​ជា​ជន​យើង​” ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ជាប់​គាំង​ បង្ក​យន្ត​ការ​ងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម​អភិវឌ្ឍ​ន៍ និង​នាំ​មក​នូវ​ដំ​ណោះ​ស្រាយ​ជួយ​ប្រ​ជា​ជន​ដោះ​ស្រាយ​ភាព​មិន​ប្រ​ក្រ​តី​ក្នុង​ជីវ​ភាព​ និង​ការ​ផលិត​។ តាម​លោក​ ឡាយ​ វ៉ាំង​ហួង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​អាង​និញ បាន​ឱ្យ​ដឹង​៖ ទម្រង់​ “កាហ្វេ​សន្តិ​សុខ​ - រឿង​រ៉ាវ​ប្រ​ជា​ជន​យើង​” គឺ​ជា​កន្លែង​ដែល​អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​អាច​ផ្តល់​មតិ​ដោយ​ត្រង់​ៗអំ​ពី​ការ​លំ​បាក​ដែល​កំ​ពុង​ជួប​ប្រ​ទះ​។ នឹង​បាន​ថ្នាក់​ដឹក​នាំ​ឃុំ​ស្តាប់​ដោយ​ស្មារតី​បើក​ទូ​លាយ​ ស្រស់​ស្រាយ​ រួម​គ្នា​ដោះ​ដូរ​បញ្ហា​សំ​ខាន់​ៗជា​ច្រើន​។ បំ​ពេញ​យោបល់​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សម្រាប់​ជា​បង្អែក​ដើម្បី​មាន​ការ​កំ​ណត់​គោ​លន​យោ​បាយ​ត្រឹម​ត្រូវ​ និង​ចំ​គោល​ដៅ​ រួម​ចំ​ណែក​កសាង​ឃុំ​អាង​និញឱ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​។

“ជា​មួយ​នឹង​ទស្សនៈ​ថា​ បក្ស​ដឹក​នាំ​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ប្រ​ជា​ជន​ ស្តាប់​ប្រ​ជា​ជន​និយាយ​ យល់​ពី​ការ​គិត​របស់​ប្រ​ជា​ជន​។ ថ្នាក់​ដឹក​នាំ​ឃុំ​តែង​តែ​ចាត់​ទុក​មតិ​យោបល់​នីមួយៗ​ជា​បណ្តា​ញព័ត៌​មាន​ដ៏​សំ​ខាន់​ ដើម្បី​កែ​សម្រួល​គោល​ការណ៍​ និង​ផែន​ការ​ឱ្យ​ស្រប​ទៅ​នឹង​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​។ តាម​រយៈ​ប្រ​ជា​ជន​ នឹង​អាច​ក្តោ​បក្តាប់​បា​នប​ណ្តា​ខ្លឹម​សារ​ដែល​ឃុំ​បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ដល់​កម្រិត​ណា​ មាន​បញ្ហា​ស្ទះ​អ្វី​ខ្លះ​ដែល​ត្រូវ​ដោះ​ស្រាយ​...។ល។ ទន្ទឹម​នឹង​នោះ​ គឺ​ជា​ឱ​កាស​ដើម្បី​ពន្យល់​ ឃោស​នា​ ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ បង្ក​ភាព​ឯក​ច្ឆន្ទ​ក្នុង​ប្រ​ជា​ជន​។ នេះ​ក៏​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ សំ​ដៅ​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ឱ្យ​កាន់​តែ​ខិត​ជិត​ប្រ​ជា​ជន​ កៀក​ជិត​ប្រ​ជា​ជន​ ស្តាប់​ប្រ​ជា​ជន​ និង​បម្រើ​ប្រ​ជា​ជន​ រួម​ចំ​ណែក​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​” - លោក​ ស៊ើង​ ប៉ូ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​អាង​និញ បាន​សង្កត់​ធ្ងន់​ដូច្នេះ​៕

ថាញ​វ៉ាង​ - មេ​ងលី​

ចែករំលែកអត្ថបទ