នៅរសៀលថ្ងៃទី ២៣ តុលា នៅស្ថានីយត្រួតពិនិត្យការពារព្រំដែនត្រឹងដេ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានទទួលអ្នកនេសាទរងគ្រោះនៅលើសមុទ្រចំនួន ៤ នាក់ បានទូកនេសាទធ្វើសកម្មភាពនៅជិតតំបន់នោះជួយសង្គ្រោះ និងនាំឡើងមកលើគោកដោយសុវត្ថិភាព។
មុននោះ នៅវេលាម៉ោង ៦ ថ្ងៃទី ២៣ តុលា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានទទួលព័ត៌មានពីលោក ង្វៀងទ្រឿងយ៉ាង (ភូមិកាង ឃុំត្រឹងដេ ទីក្រុងកឹងធើ) ជាម្ចាស់មធ្យោបាយមានលេខសម្គាល់ CT-00787-TS អំពីទូកនេសាទដែលលោក ង្វៀង ហាយដាំង (ភូមិម៉-អ ឃុំត្រឹងដេ ទីក្រុងកឹងធើ) ជាប្រធាននាវិក បានជួយសង្គ្រោះបុគ្គលិកបម្រើការងារលើទូកចំនួន ៤ នាក់កំពុងរសាត់អណ្តែតលើសមុទ្រ។

បុគ្គលិកពេទ្យយោធាពិនិត្យសុខភាពជូនអ្នកនេសាទដែលរងគ្រោះនៅលើសមុទ្រ។
យោងតាមព័ត៌មានដំបូង អ្នកនេសាទចំនួន ៤ នាក់ (ដែលរស់នៅសង្កាត់មូយណែ ខេត្តឡឹមដុងទាំងអស់គ្នា) គឺជាបុគ្គលិកធ្វើការងារលើមធ្យោបាយ BTH-80712-TS។ ក្នុងដំណើរការធ្វើសកម្មភាពលើសមុទ្រ ដោយសារជួបគ្រោះរលកធំ ខ្យល់ខ្លាំង មធ្យោបាយក៏បានលិចនៅវេលាម៉ោង ១ និង ២០ នាទី ថ្ងៃទី ២១ តុលា នៅទីតាំងចម្ងាយពីកំពង់ផែនេសាទត្រឹងដេប្រមាណ ១៥៣ គាវុត។ ពេលប្រទះឃើញអ្នកនេសាទរងគ្រោះភ្លាម ទូកនេសាទ CT-00787-TS បានចាត់តាំងជួយសង្គ្រោះ និងនាំអ្នកនេសាទឡើងមកលើគោក។ ដល់ម៉ោង ១២ និង ៤៥ នាទី ថ្ងៃទី ២៣ តុលា ទូកក៏បានចូលចតអែបស្ពានកងនាវាចរណ៍ការពារព្រំដែន កងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងប្រគល់អ្នកនេសាទចំនួន ៤ នាក់ជូនប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ទទួលអ្នកនេសាទដែលរងគ្រោះនៅលើសមុទ្រ។
គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចង្អុលការដល់ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ចាត់តាំងកម្មាភិបាល បុគ្គលិកពេទ្យយោធាពិនិត្យសុខភាព ថែទាំសុខាភិបាលជូនអ្នកនេសាទ។ តាមរយៈការពិនិត្យ និងថែទាំសុខភាពអ្នកនេសាទទាំង ៤ នាក់គឺមានសុខភាពមាំមួនល្អ។ បច្ចុប្បន្ន គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ កំពុងបំពេញបែបបទចាំបាច់នានាឱ្យរួចរាល់ និងសហការជាមួយគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តឡឹមដុង ដើម្បីប្រគល់អ្នកនេសាទជូនគ្រួសារវិញ៕
យ្វីអាញ - មេងលី