21/11/2026 - 07:19

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញប្តេជ្ញា​ចិត្ត​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​ឆ្នាំ​២០២៧ 

រសៀល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ចំ​ណុះ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សន្និ​បាត​បូក​សរុប​ការ​ងារ​ការ​ពារ​ព្រំ​ដែន​និង​កសាង​កង​កម្លាំង​ឆ្នាំ​២០២៦។ លោក​វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថាញ​ឌឹង បញ្ជា​ការ​រង​និង​ជា​នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​និង​ចង្អុល​ការ​អង្គ​សន្និ​បាត​។

លោក​វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថាញ​ឌឹង បញ្ជា​ការ​រង​និង​ជា​នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​ ប្រ​គល់​កិត្តិ​នាម​ "អង្គ​ភាព​ជឿន​លឿន​" និង​ "យុទ្ធ​ជន​ជឿន​លឿន​" ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​។

ឆ្នាំ​២០២៦ ទោះ​បី​មាន​ការ​ផ្លាស់​ប្តូរ​អំ​ពី​អង្គ​ការ​ចាត់​តាំង​និង​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២ថ្នាក់​ក៏​ដោយ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញបាន​ម្ចាស់​ការ​ជម្នះ​ការ​លំ​បាក​ ចាត់​តាំង​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ ហើយ​រក្សា​ខ្ជាប់​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​ឋាន​។ លេច​ធ្លោ​ គឺ​អង្គ​ភាព​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​របប​យាម​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ ម្ចាស់​ការ​ក្តាប់​ច្បាស់​ស្ថាន​ភាព​ សហ​ការ​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​នា​នា​ចាត់​តាំង​ដើរ​ល្បាត​បាន​៥៥លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​៦៦៤លើក​នាក់​ ដោះ​ស្រាយ​ទាន់​ពេល​នូវ​ករ​ណី​កើត​ឡើង​ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ចៃ​ដន្យកើត​ឡើង​។ កិច្ច​ការ​ហ្វឹក​ហ្វឺន​ កសាង​របៀប​រៀប​រយ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​ខ្លឹម​សារ​ចំ​នួន​៥៤២ កង​កម្លាំង​សម្រេច​តាម​សំ​ណូម​ពរ​៩២% ការ​ពិ​និត្យ​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត​សម្រេច​កម្រិត​ពូ​កែ​។ ក្នុង​ការ​បង្ការ​ បង្រ្កាប់​បទ​ល្មើស​ អង្គ​ភាព​បាន​បោស​សម្អាត​៣ករ​ណី​ មាន​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​គ្រឿង​ញៀន​៤នាក់​ (រឹប​អូស​គ្រឿង​ញៀន​៩,៥៥៩ក្រាម​); វិនិច្ឆ័យ​១២ករ​ណី​ មាន​មុខ​សញ្ញា​១៨នាក់​ ដែល​ប្រ​ព្រឹត្តិ​ល្មើស​ច្បាប់​រដ្ឋ​បាល​ រឹប​អូស​បា​រី​បរ​ទេស​រត់​ពន្ធ​១.៥៨១កញ្ចប់​ ដោយ​ទឹក​ប្រាក់​ពិ​ន័យ​សរុប​ជាង​១៥៦លាន​ដុង​។

ទន្ទឹម​នឹង​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ ការ​ងារ​ប្រ​ជា​ចលនា​និង​សុខុមាល​ភាព​សង្គម​សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន​។ អង្គ​ភាព​បាន​ចាត់​កម្មា​ភិបាល​ យុទ្ធ​ជន​៤៧២លើក​នាក់​ឱ្យ​ច្បាម​ភូមិ​ឋាន​ ដើម្បី​ឃោស​នា​ ចលនា​មហា​ជន​; ជូន​អំ​ណោយ​២៨៨ចំ​ណែក​; ពិ​និត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​៣៨០លើក​នាក់​; ជូន​អា​ហា​រូប​ករណ៍​៣០ចំ​ណែក​; ទង់​ជាតិ​ចំ​នួន​៣៥០និង​អង្ករ​២តោន​ដល់​អ្នក​នេសាទ​ ជូន​ពពែ​ពូជ​៥គូ​ ហើយ​ចាត់​តាំង​បុណ្យ​សែន​ព្រះ​ខែ​ជូន​អំ​ណោយ​១០០ចំ​ណែក​ កាតាប​ចំ​នួន​១៥ សៀវ​ភៅ​សរ​សេរ​២.០០០ក្បាល​ កង់​១គ្រឿង​ដល់​សិស្សា​នុសិស្ស​... ដោយ​ថវិកា​សរុប​ជាង​៥០០លាន​ដុង​ រួម​ចំ​ណែក​ពង្រឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​។

លោក​ស្រី​ ផាង​ង៉ុក​ធ្វី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ប្រ​គល់​លិខិត​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​។

ថ្លែង​ចង្អុល​ការ​ វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀង​ថាញ​ឌឹង បញ្ជា​ការ​រង​និង​ជា​នាយ​សេ​នា​ធិ​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ បាន​ស្ងើច​សរសើរ​ចំ​ពោះ​សមិទ្ធ​ផល​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញសម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​។ សម​មិត្ត​សំ​ណូម​ពរ​នៅ​ឆ្នាំ​២០២៧ អង្គ​ភាព​បន្ត​ផ្សព្វ​ផ្សាយ​ជ្រួត​ជ្រាប​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ បទ​បញ្ជា​របស់​ថ្នាក់​លើ​; រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​របប​យាម​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ ក្តាប់​ច្បាស់​ ព្យា​ករណ៍​ត្រូវ​ស្ថាន​ភាព​នៅ​លើស​មុទ្រ​និង​លើ​ភូមិ​ឋាន​ដើម្បី​ការ​ពារ​រឹង​មាំ​នូវ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​ជាតិ​។ អង្គ​ភាព​គប្បី​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហ្វឺន​ វិន័យ​; សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​កង​កម្លាំង​នា​នា​ក្នុង​ការ​បង្ការ​ បង្រ្កាប់​បទ​ល្មើស​និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ដំ​ណោះ​ស្រាយ​ប្រ​ឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​និង​មិន​តាម​បទ​ប្បញ្ញត្តិ​ (IUU)។ ព្រម​ទាំង​ យក​ចិត្ត​ទុក​ដាក់​កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​ មុត​មាំ​ លើក​កម្ពស់​តួ​នា​ទី​ធ្វើ​ជា​គំ​រូ​របស់​កម្មា​ភិបាល​ទទួល​បន្ទុក​និង​ជំ​រុញ​ទម្រង់​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​រឹង​មាំ​។

ក្នុង​ឱ​កាស​នេះ​ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​បាន​ប្រ​ទាន​កិត្តិ​នាម​ "អង្គ​ភាព​ជឿន​លឿន​" ដល់​សមូហ​ភាព​១ និង​ "យុទ្ធ​ជន​ជឿន​លឿន​" ដល់​បុគ្គល​១១នាក់​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ឆ្នាំ​២០២៦; គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេជូន​លិខិត​សរសើរ​ដល់​សមូហ​ភាព​១និង​បុគ្គល​៣នាក់​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ការ​រត់​ពន្ធ​ ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​និង​ទំនិញ​ក្លែង​ក្លាយ​៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ