កំសាន្ត រឿងពីនេះពីនោះ

20/11/2026 - 08:43

អ្នក​មជ្ឈិម​វ័យ​ចង​ចាំ​លេខ​ ៥ ខ្ទង់​ជួយ​ឱ្យ​អាយុ​វែង​ 

អាយុ​វែង​មិន​ត្រឹម​តែ​អា​ស្រ័យ​ទៅ​លើ​ហ្សែន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឥទ្ធិ​ពល​យ៉ាង​ច្រើន​អំ​ពី​ទម្លាប់​នៃ​ការ​ហូប​ចុក ចលនា​និង​ការ​សម្រាក​សម្រាន្ត​ទៀត​ផង។ ក្រុម​អ្នក​ជំ​នាញ​បាន​ធ្វើ​ការ​បូក​សរុប​អំ​ពី​ក្រម​នៃ​ការ​រស់​នៅ​មាន​អា​យុ​វែង​ដោយ​ផ្អែក​លើ​ខ្ទង់​លេខ ៥៤៣២១។

 

ហាត់​ប្រាណ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍

លេខ​ ៥ មាន​ន័យ​ថា ហាត់​ប្រាណ ៥ ថ្ងៃ​ក្នុង​មួ​យស​ប្តាហ៍ ក្នុង​មួយ​ថ្ងៃ​ហាត់​ពី ១៥-២០ នា​ទី​ក្នុង​កម្រិត​ខ្លាំងៗ។

យោង​តាម​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក (WHO) មនុស្ស​ពេញ​វ័យ​ចង់​រស់​បាន​អាយុ​វែង​គួរ​តែ​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០​-៣០០ នា​ទី​ក្នុង​កម្រិត​ល្មម ឬ ៧៥​-១៥០ នា​ទី​ក្នុង​កម្រិត​ខ្លាំង​ក្នុង​មួ​យស​ប្តាហ៍។

សា​ស្ត្រា​ចារ្យ​រង លឺវ​ហ្វិញ មហា​វិទ្យា​ល័យ​កី​ឡា​ប៉េ​កាំង (ប្រ​ទេស​ចិន) ឱ្យ​ដឹង៖ មួយ​នា​ទី​ហាត់​ប្រាណ​ក្នុង​កម្រិត​ខ្លាំង​អាច​ស្មើ​នឹង ៣,៥ នា​ទី​នៃ​ការ​ហាត់​ប្រាណ​ក្នុង​កម្រិត​ល្មម ក្នុង​ការ​បន្ថយ​ហា​និភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក និង​៧,៨ នា​ទី​ចំ​ពោះ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។

អ្នក​ទើប​ហាត់​ថ្មីៗ​អាច​នឹង​ចាប់​ផ្តើម​ដោយ​ការ​ដើរ​លឿន ចល​នា​អង្គុយ​ចុះ​ងើប​ឡើង​ឈរ ឬ​បន្ទើត​ជើង។ ថ្ងៃ​ដទៃ​ពី​នោះ គួរ​តែ​រក្សា​ការ​ធ្វើ​ចលនា​តាម​រយៈ​ធ្វើ​កិច្ច​ការ​ផ្ទះ​និង​ឆ្លៀត​ពេល​សម្រាក។

ក្នុង​មួយ​យប់​គេង​យ៉ាង​ហោច​ណាស់ ៤ វដ្ត

បួន​វដ្តនៃ​ការ​គេង​ប្រ​ហាក់​ប្រ​ហែល ៦ ម៉ោង ពី​ព្រោះ​វដ្ត​នី​មួយៗ​មាន​រយៈ​ពេល​មធ្យម ៩០ នា​ទី។ រយៈ​ពេល​នៃ​វដ្ត​នី​មួយៗ​អាច​នឹង​ប្រែ​ប្រួល​អា​ស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព ភាព​តាន​តឹង និង​ទម្លាប់​រស់​នៅ។ ដូច្នេះ ៤ វដ្ត​នៃ​ការ​គេង​គ្រាន់​តែ​ជា​ការ​ពិ​គ្រោះ​ប៉ុណ្ណោះ មិន​មែន​ជា​ស្តង់​ដារ​បង្ខំ​ទេ។ កុមារ​អាច​នឹង​ត្រូវ​ការ​គេង ៥-៧ វដ្ត ខណៈ​ដែល​អ្នក​វ័យ​ចាស់​គួរ​តែ​ផ្តោត​លើ​គុណ​ភាព​នៃ​ការ​គេង។

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ភាព​ទៀង​ទាត់​នៃ​ការ​គេង​មាន​ឥទ្ធិ​ពល​ដល់​ស្មារតី​ច្រើន​ជាង​រយៈ​ពេល​និង​ពេល​វេលា​ចូល​គេង។

មិន​ទទួល​ទាន​ឱ្យ​លើស​ពី​ ៣ ពេល​ចាំ​បាច់​ក្នុង​មួយ​ថ្ងៃ​

ការ​បរិភោគ​ញឹក​ញាប់​ពេក​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​រំ​លាយ អា​ហារ​ត្រូវ​ធ្វើ​ការ​ជា​បន្ត​បន្ទាប់ បង្កើន​បន្ទុក​នៃ​ការ​បំ​ប្លែង​ដល់​ថ្លើម និង​ងាយ​ធ្វើ​ឱ្យ​រាង​កាយ​ទទួល​កា​ឡូ​រី​ច្រើន​ហួស​ប្រ​មាណ។ ក្រុម​អ្នក​ជំ​នាញ​បាន​ផ្តល់ អនុ​សាសន៍ គួរ​ហូប​អា​ហារ​ពេល​ព្រឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ហូប​អា​ហារ​ពេល​ថ្ងៃ​ត្រង់​ឱ្យ​ឆ្អែត និង​ហូប​អា​ហារ​ពេល​ល្ងាច​តិច​វិញ។ រប​រអា​ហារ​គួរ​តែ​មាន​តុល្យ​ភា​ពរ​វាង​ជាតិ​ម្សៅ ប្រូ​តេ​អ៊ីន​និង​បន្លែ​បៃ​តង;  អា​ហារ​ពេល​ល្ងាច​គួរ​អាទិ​ភាព​មុខ​ម្ហូប​ចំ​ហុយ ស្ងោរ​ដែល​មាន​ជាតិ​ខ្លាញ់​តិច។

ប្រ​សិន​បើ​ឃ្លាន​ចន្លោះ​ពេល​អា​ហា​រទាំង​ពីរ លោក​អ្នក​អាច​នឹង​ហូប​ផ្លែ​ឈើ​គ្រាប់​ធញ្ញ​ជាតិ ឬ​ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ស្ករ។ កុ​មារ អ្នក​ធ្វើ​ការ​ធ្ងន់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំ​បៅ​ដោះ​កូន​អាច​ហូប​បន្ថែម​អា​ហារ​សម្រន់។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​អ្នក​ងាយ​នឹង​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​អាច​បន្ថែម​អា​ហារ​ដែល​សម្បូរ​ជាតិ​សរ​សៃ​ដូច​ជា​ប៉េង​ប៉ោះ ត្រ​សក់​ផ្អែម​ជា​ដើម។

មិន​ត្រូវ​បរិភោគ​ក្នុង​រយៈ​ពេល ២ ម៉ោង​មុន​ពេល​ចូល​គេង​

អា​ហារ​ចុង​ក្រោយ​គួរ​តែ​គម្លាត​ពី​ម៉ោង​ចូល​គេង​យ៉ាង​ហោច​ណាស់ ២ ម៉ោង។ អា​ហារ​ត្រូវ​ការ​ប្រ​ហែល ២-៣ ម៉ោង ដើម្បី​រំ​លាយ​ដំ​ណាក់​កាល​ដំ​បូង។ ការ​បរិ​ភោគ​រួច​ចូល​ទៅ​គេង​ភ្លាម​អាច​នឹង​ធ្វើ​ឱ្យ​កើន​បន្ទុក​នៃ​ការ​រំ​លាយ​អា​ហារ និង​មាន​ហា​និ​ភ័យ​នៃ​ជំងឺ​ច្រាល​ទឹក​អា​ស៊ីត​ក្រ​ពះ​មក​បំ​ពង់ក។

ពេល​វេលា​បរិភោគ​ដ៏​ល្អ គឺ​អា​ហារ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧ ដល់ ម៉ោង ៨៣០ នាទី អា​ហារ​ពេល​ថ្ងៃ​ត្រង់ ពី​ម៉ោង ១២ ដល់​ម៉ោង ១៣ៈ៣០ នា​ទី និង​អា​ហារ​ពេល​ល្ងាច​រួច​ស្រេច​មុន​ម៉ោង ១៩ៈ៣០​នា​ទី។

ប្រ​សិន​បើ​ហូប​យឺត​ពេល លោក​អ្នក​គួរ​តែ​បន្ថយ​បរិមាណ​ជាតិ​ម្សៅ បន្ថយ​ជាតិ​ខ្លាញ់។ ក្រោយ​ពី​ម៉ោង​២១ គ្រប់​គ្នា​មិន​ត្រូវ​ហូប​អា​ហារ​ពេល​ល្ងាច​ជា​ចាំ​បាច់​ទេ គឺ​គ្រាន់​តែ​ទទួល​ទាន​អា​ហារ​តិច​តួច​ដូច ជា​ទឹក​ដោះ​គោ​មាន​ជាតិ​ម្លាន់​តិច ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ស្ករ ឬ​ស៊ុត​ស្ងោរ​ប៉ុណ្ណោះ។

មិន​ត្រូវ​អង្គុយ​រហូត​លើស​ពី ១ ម៉ោង​

ការ​ពិ​និត្យ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ជន​ជាតិ​ចិន​មធ្យម​អង្គុយ​ជិត ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ការ​អង្គុយ​យូរ​ធ្វើ​ឱ្យ​កើន​ឡើង​ហា​និភ័យ​នៃ​ការ​កើត​ជំងឺ​ជា​ច្រើន ពិ​សេស​បុគ្គ​លិក​ការិ​យា​ល័យ និង​អ្នក​វ័យ​ចាស់។

ក្រុម​អ្នក​ជំ​នាញ​ផ្តល់​អនុ​សាសន៍ រៀង​រាល់​មួយ​ម៉ោង​ម្តង គួរ​តែ​ងើប​ឈរ​ឡើង​ធ្វើ​ចលនា​ ២-៥ នា​ទី​ដើរ​ទៅ​យក​ទឹក ដើរ​ចុះ​ដើរ​ឡើង ឬ​ហាត់​ពត់​រាង​កាយ។

ផល​ប៉ះ​ពាល់​នៃ​ការ​អង្គុយ​យូរ​មិន​ត្រឹម​តែ​អា​ស្រ័យ លើ​រយៈ​ពេល​សរុប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លើ​ភាព​ជា​បន្ត​បន្ទាប់​ទៀត​ផង។ ដូច្នេះ ការ​ងើប​ឈរ​ឡើង​ចុះ ធ្វើ​ចលនា​មួយ​ភ្លែតៗ​ក្នុង​ថ្ងៃ​ក៏​មាន​អត្ថ​ប្រ​យោជន៍​ការ​ពារ​សុខ​ភាព ជួយ​ឱ្យ​យើង​មាន​អាយុ​វែង​ផង​ដែរ៕

             យោង​៖ vietnamnet.vn - លី​សៀ​

ចែករំលែកអត្ថបទ