ខ្យងសោកស៊ីស្លឹកឈើ ខាំខ្ទេចពន្លកខ្ចី បំផ្លិចបំផ្លាញដំណាំ។ ខាងក្រោមនេះ គឺជាគន្លឹះសាមញ្ញៗ ១០ យ៉ាងជួយកម្ចាត់ខ្យងសោកចេញពីចម្ការដំណាំ។

ប្រើប្រាស់ទឹកខ្មេះនិងស្រាបៀរ ដើម្បីកម្ចាត់ខ្យង សោកចេញពីចម្ការដំណាំ។
អំបិល Epson
រោយអំបិល Epson លើស្រទាប់ដី ជួយបង្ការទប់ ស្កាត់កុំឱ្យខ្យងសោកវារឡើងស៊ីស្លឹក និងពន្លកខ្ចី។ ទន្ទឹមនឹងនោះ អំបិល Epson នៅទាំងសម្បូរទៅដោយម៉ាញ៉េស្យូម ពេលបាចលើផ្ទៃដីនឹងការពារការខ្វះជាតិម៉ាញ៉េស្យូមរបស់រុក្ខជាតិ។
ទឹកខ្មេះ
ពេលស្រោចទឹកលើរុក្ខជាតិក្នុងចម្ការ ចូរចាក់ទឹកខ្មេះបន្តិចលាយជាមួយទឹក។ ទឹកខ្មេះជួយកម្ចាត់ជាតិរំអិលដែលជាប់នឹងខ្លួនខ្យង ធ្វើឱ្យខ្យងមិនអាចតោងជាប់ស្លឹក បំផ្លាញរុក្ខជាតិបានឡើយ។
អំបិល
រោយអំបិលនៅតាមដើមឈើក្នុងចម្ការ អំបិលនឹងសម្ងួតជាតិរំអិលរបស់ខ្យង។ នេះត្រូវបានចាត់ទុកជាគន្លឹះមួយក្នុងចំណោមគន្លឹះសាមញ្ញៗ មានប្រសិទ្ធភាពនិងសន្សំសំចៃ ដើម្បីកម្ចាត់ខ្យងសោកចេញពីចម្ការ។
ប្រេងកាត
ប្រសិនបើឃើញខ្យងសោកកំពុងបំផ្លាញដើមឈើ របស់អ្នក ចូរលាបប្រេងកាតបន្តិចផ្នែកខាងលើនិងខាងក្រោមផើងឱ្យសព្វ។ ប្រេងកាតមានលក្ខណៈរអិល ធ្វើឱ្យខ្យងមិនអាចវារឡើងបាន។
Amoniac និងទឹក
ផ្សំ amoniac និងទឹកជាគន្លឹះមួយក្នុងចំណោមគន្លឹះដ៏មានប្រយោជន៍ ដើម្បីកម្ចាត់ខ្យងចេញពីចម្ការ យ៉ាងមានប្រសិទ្ធភាព។ ផ្សំ amoniac និងទឹកតាម អត្រា១ៈ៣ រួចបាញ់លើខ្យង ដើម្បីកុំឱ្យពួកវាបំផ្លាញ រុក្ខជាតិ។
រោយរោម
រោយរោមឆ្កែ សក់មនុស្ស ឬរោមឆ្មារបន្តិចឱ្យសព្វ គល់រុក្ខជាតិ។ ខ្យងមិនចូលចិត្តជាប់រោម ដូច្នេះ ពេល វារប៉ះរោមពួកវានឹងវារចេញដោយស្វ័យប្រវត្តិ។
ក្រូចថ្លុង
ខ្យងសោកចូលចិត្តក្រូចថ្លុង។ ហេតុនេះ ការប្រើ ប្រាស់សំបកក្រូចថ្លុងគឺជាគន្លឹះដ៏មានប្រយោជន៍ ដើម្បី កម្ចាត់ខ្យងសោកចេញពីចម្ការ។ បកផ្លែក្រូចពាក់ កណ្តាល រួចចោះពីរបីរន្ធដើម្បីធ្វើអន្ទាក់ខ្យង។ ខ្យង សោកនឹងវារចូលក្នុងសំបកក្រូចពួនសម្ងំស៊ីនៅទី នោះ។ លុះព្រឹកឡើង យកសំបកក្រូចនោះទៅបោះ ចោលក្នុងធុងសំរាម។
ស្រាបៀរ
ខ្យងសោកចូលចិត្តស្រាបៀរ។ យកចានមួយរួច ចាក់ស្រាបៀរឱ្យពេញ។ ដាក់ចានស្រាបៀរនោះក្នុង ចម្ការដំណាំកន្លងរាត្រី។ ស្រាបៀរនឹងទាក់ទាញខ្យង វារមកសម្ងំក្នុងចាននោះ។ លុះព្រឹកឡើង គ្រាន់តែយកចានស្រាបៀរទៅចាក់ចោលជាការស្រេច។
ខ្ទឹមសនិងជីរអង្កាម
ខ្យងសោកស្អប់ក្លិនខ្ទឹមសនិងជីរអង្កាម ហេតុនេះ ដាំដំណាំប្រភេទនេះនៅជុំវិញចម្ការដំណាំនឹងជួយទប់ស្កាត់ការបំផ្លិចបំផ្លាញរបស់ខ្យងសោក។
ប្រេង
ក្រៅពីលក្ខណៈព្យាបាល ប្រេងគ្រប់ប្រភេទនៅទាំងមានប្រយោជន៍ជួយទប់ស្កាត់ខ្យងក្នុងចម្ការ។ លាយប្រេងម្រះព្រៅ ប្រេងដើមតាត្រៅ និងប្រេងស្រល់ មួយមុខៗកន្លះស្លាបព្រា។ យកបំពង់បាញ់ ថ្នាំចាក់ទឹកមួយពែង លាយជាមួយជាតិល្បាយប្រេង ដូចបានពោលខាងលើ រួចរលាក់ឱ្យសព្វ។ បាញ់ជាតិល្បាយនេះលើខ្យងនិងជុំវិញចម្ការដំណាំដើម្បី កម្ចាត់ខ្យងសោក៕
យោង៖ laodong.vn - មុនី