ក្រោយពីច្រើនឆ្នាំបំពេញការងារ លោកថាច់ឆង កើតឆ្នាំ ១៩៥៥ នៅអនុសង្កាត់បុត្រី សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បន្តរួមកម្លាំងកសាងភូមិស្រុក។ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកសកម្មចូលរួមសម្រុះសម្រួល បរិច្ចាគដីធ្វើប្រឡាយទឹកវាលស្រែ និងគាំទ្រសំណង់ផ្សេងៗសម្រាប់បម្រើជីវភាពប្រជាជន។

លោកថាច់ឆងក្បែរបណ្ណសរសើរ វិញ្ញាបនបត្រ ឥស្សរិយយសនិងកិត្តិនាម ប្រឡងប្រណាំងដែលបានទទួល។
ឆ្នាំ ១៩៧៦ លោកថាច់ឆង បានចូលរួមការងារសម្ព័ន្ធយុវជននៅភូមិបុត្រី ក្រោយមកធ្វើជាប្រធានគណៈប្រជាជនភូមិ។ ចាប់ពីឆ្នាំ ១៩៨២មក លោកទទួលភារៈកាន់តំណែងបន្តបន្ទាប់ជាសមាជិកលេខាគណៈកម្មាធិការប្រជាជនឃុំ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង។ ឆ្នាំ ១៩៩៦ នៅពេលដែលឃុំហ្វាឡើយ បានបង្កើតឡើងលើមូលដ្ឋាននៃការចែកចេញពីឃុំហ្វាធ្វឹង លោកបានទទួលធ្វើជាលេខាគណៈកម្មាធិការបក្សដំបូងគេរបស់ឃុំ។ បន្ទាប់មក លោកបំពេញការងារនៅស្រុកចូវថាញ់ ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។ ឆ្នាំ ២០០៧ លោកកាន់តំណែងជាអនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ លុះដល់ឆ្នាំ ២០១៤ ទើបលោកចូលនិវត្តន៍។ ក្រោយមកទៀត លោកបន្តចូលរួមការងារជំរុញការសិក្សា ក្នុងតួនាទីជាអនុប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ។ ឆ្នាំ ២០២១ លោកបានមាមីងទុកចិត្តជ្រើសជាអ្នកមានប្រិយភាព។ បច្ចុប្បន្ន ជាអនុប្រធានគណៈការងាររណសិរ្សមាតុភូមិអនុសង្កាត់បុត្រី លោកតែងស្តាប់ និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជនទៅកាន់ដែនសមត្ថកិច្ចជាប្រចាំ។ ចូលរួមក្នុងក្រុមសម្រុះសម្រួលនៅមូលដ្ឋាន លោករួមជាមួយសមាជិកដទៃទៀតចលនា ពន្យល់ ជួយភាគីទាំងសងខាងដោះស្រាយទំនាស់ រក្សាមនោសញ្ចេតនាភូមិផងរបងជាមួយ។

លោកថាច់ឆង (ខាងឆ្វេង)ដោះដូរជាមួយកម្មាភិបាលភូមិភាគ។
ជាងនេះទៅទៀត លោកឆង បានបរិច្ចាគដីប្រហែល ២.០០០ ម៉ែត្រការ៉េ ធ្វើប្រឡាយទឹកវាលស្រែ រួមចំណែកធានាប្រភពទឹកសម្រាប់បម្រើការផលិតកសិកម្ម។ ទន្ទឹមនឹងនោះ លោកបានឧបត្ថម្ភថវិកាចំនួន ៧៥ លានដុង ក្រាលថ្មតាមចិញ្ចើមថ្នល់ ចូលរួមបង្គោលភ្លើង៨៥ដើម និងអំពូលបំភ្លឺផ្លូវ។ នៅក្នុងគ្រួសារ លោកយកចិត្តទុកដាក់ការរៀនសូត្ររបស់កូនៗ។ មកទល់ពេលនេះ កូនទាំងបីនាក់សុទ្ធតែមានមុខរបរលំនឹង រួមមានវេជ្ជបណ្ឌិតម្នាក់ និងគ្រូបង្រៀនពីរនាក់។ ជាមួយនឹងស្នាដៃក្នុងអំឡុងពេលបំពេញការងារ លោកបានប្រធានរដ្ឋជូនឥស្សរិយយសពលកម្មលេខ ៣; បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនបណ្ណសរសើរ និងជាយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស លោកឆង ឱ្យដឹងដូច្នេះ។
អ្នកស្រី ស៊ើងង៉ុកយីម អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ហ្វាធ្វឹង ឱ្យដឹង៖ លោកថាច់ឆង គឺជាបក្ខជនខ្មែរដែលអស់ពីចិត្តដើម្បីប្រជាជន សកម្មចូលរួមសម្រុះសម្រួល ហើយបានមាមីងជឿទុកចិត្ត។ មិនត្រឹមតែចលនាប្រជាជនបរិច្ចាគដីប៉ុណ្ណោះទេ លោកថែមទាំងជាគំរូរួមចំណែកក្នុងបរិច្ចាកដីធ្លី និងថវិកាផ្ទាល់ខ្លួនបម្រើដល់សហគមន៍ទៀតផង។ ទង្វើជាក់ស្តែងរបស់លោក គឺជាគំរូឆ្នើមដើម្បីមាមីងយកតម្រាប់តាម រួបរួមកម្លាំងគ្នាកសាងភូមិស្រុក៕
ទីទុយ - លីសៀ