មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/11/2026 - 05:56

ប្រ​គល់​ជូន​ផ្ទះ​សហ​ជីព​ 

សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​សហ​ជីព​ដល់​បង​ស្រី លឺវ​ធី​មី​ត្រាង នៅ​មណ្ឌល​ថើយ​ប៊ិញ A សង្កាត់​អូរ​ម៉ូង។ អញ្ជើញ​ចូល​រួម​មាន លោក​ស្រី ត្រឹង​ទូ​ញៀង អនុ​ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ។ បង​ស្រី​ត្រាង គឺ​ជា​កម្ម​ករ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នី​ហរ័ណ​អា​ហរ័ណ​ជល​ផល​កឹង​ធើ មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​បាក។

 លោក​ស្រី ត្រឹង​ទូ​ញៀង អនុ​ប្រ​ធាន​សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ។

ផ្ទះ​មាន​ផ្ទៃ​ដី ៥៥ ម២ សរុប​ថវិកា​សាង​សង់​ជាង ១១០ លាន​ដុង។ ក្នុង​នោះ សម្ព័ន្ធ​សហ​ជីព​កម្ម​ករ​ទី​ក្រុង​កឹង​ធើ ឧបត្ថម្ភ ៥០ លាន​ដុង​ពី​ប្រ​ភព​សាខា​មូល​និធិ​សង្គម​ចិត្ត​សប្បុរស​ធម៌​នៅ​កឹង​ធើ ចំ​នួន​ថវិកា​ក្រៅ​ពី​នោះ​គឺ​អា​ស្រ័យ​គ្រួ​សារ​រួម​ចំ​ណែក។

ក្នុង​ពិ​ធី​ប្រ​គល់​ផ្ទះ​សហ​ជីព​នេះ លោក​ស្រី ត្រឹង​ទូ​ញៀង បាន​លើក​ទឹក​ចិត្ត​គ្រួ​សារ​ឱ្យ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក លំ​នឹង​ជីវ​ភាព ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​សកម្ម​ភាព​និង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​អា​ស្រ័យ​ដោ​យស​ហ​ជីព​គ្រប់​ថ្នាក់​បំ​ផុស៕

កៀង​ក្វឹក - វិមាន

ចែករំលែកអត្ថបទ