ពង្រីកតួនាទីអ្នកដឹកនាំសហករណ៍ លោកឡឹមកឿន នាយកសហករណ៍កសិកម្ម ១/៥ នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ពង្រឹងអង្គការ បើកទូលាយចងសម្ព័ន្ធទីផ្សារ ឆ្ពោះដល់ការលើកកម្ពស់តម្លៃកសិផលនិងអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពប្រកបដោយចីរភាព។

លោកឡឹមកឿន (ខាងឆ្វេង) ប្តេជ្ញាចិត្តជាមួយសកម្មភាពសេដ្ឋកិច្ចសមូហភាព។
ទទួលតួនាទីជានាយកសហករណ៍កសិកម្ម ១/៥ ចាប់តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ លោកឡឹមកឿន តែងយកចិត្តទុកដាក់ពង្រឹងអង្គការ ចលនាកសិករចូលរួមអនុវត្តសេដ្ឋកិច្ចសមូហភាពនិងបង្កើនការចងសម្ព័ន្ធក្នុងការផលិត។ តាមប្រសាសន៍លោកឡឹមកឿន ពេលកសិករសហការគ្នា ដោះដូរបទពិសោធន៍ បង្ខិតជិតបច្ចេកទេសថ្មីនិងស្វែងរកទីផ្សារប្រើប្រាស់កសិផលនឹងមានភាពងាយស្រួលជាង បើប្រៀបធៀបនឹងការផលិតរាយប៉ាយ។ បច្ចុប្បន្ន សហករណ៍មានសមាជិក ៦៤ នាក់ ជាមួយផ្ទៃដីផលិតស្រូវជិត ៦៥ ហិកតា និងដាំដំណាំរួមផ្សំជាង ១ ហិកតា។ ក្នុងដំណាក់ការប្រតិបត្តិការ លោកឡឹម កឿន តែងយកចិត្តទុកដាក់ពង្រីកស្មាតីសាមគ្គី លើកទឹកចិត្តសមាជិកជួយគ្នាក្នុងការផលិត ម្ចាស់ការស្វែងរកដៃគូប្រើប្រាស់កសិផល។
បច្ចុប្បន្ន សហករណ៍មានទីតាំងប្រមូលទិញកសិផល ព្រមទាំងចងសម្ព័ន្ធជាមួយអាជីវកម្មនិងឈ្មួញដើម្បីពង្រីកទីផ្សារ។ លោកឡឹមកឿន ចែករំលែក៖ “ចង់ឱ្យសហករណ៍រីកចម្រើន គឺត្រូវម្ចាស់ការស្វែងរកទីផ្សារ បង្កើតទំនាក់ទំនងជាមួយអាជីវកម្មនិងឈ្មួញ។ ខ្ញុំតែងខិតខំស្វែងរកដៃគូប្រមូលទិញ តភ្ជាប់ច្រកចេញដើម្បីសមាជិកស្ងប់អារម្មណ៍ក្នុងការផលិតចៀសវាង ស្ថានភាពប្រមូលផលរួចទើបរកអ្នកទិញ។ តាមរយៈនោះ ខ្ញុំសង្ឃឹមថា នឹងជួយមាមីងលើកកម្ពស់ប្រសិទ្ធ ភាពសេដ្ឋកិច្ចជាជំហានៗកែលម្អជីវភាព”។
ទន្ទឹមនឹងការតភ្ជាប់ទំនាក់ទំនងប្រើប្រាស់ លោក ឡឹមកឿន ថែមទាំងកំណត់ទិសដៅលើកកម្ពស់គុណភាពកសិផល ឆ្ពោះដល់ការអភិវឌ្ឍផ្ទៃដីប្រមាណ ៥០ ហិកតាជំនាញផលិតស្រូវគុណភាពខ្ពស់និងបំភាយឧស្ម័នទាប ផលិតពូជស្រូវ ST ២៥ តាមទិសដៅសរីរាង្គ។ នេះជាទិសដៅដើម្បីលើកកម្ពស់តម្លៃគ្រាប់ អង្ករ បន្ថយផលប៉ះពាល់បរិស្ថាននិងបង្កលក្ខណៈបើកទូលាយចងសម្ព័ន្ធជាមួយអាជីវកម្ម។
មិនត្រឹមតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពប៉ុណ្ណោះទេ លោកឡឹមកឿន នៅទាំងខ្នះខ្នែងចូលរួមសកម្មភាពសប្បុរសជន យកចិត្តទុកដាក់ជួយឧបត្ថម្ភប្រជាជនដែលមានជីវភាពលំបាកនៅភូមិតាអ៊ុង។ ថ្មីៗនេះ គាត់បានចលនាសប្បុរសជនឧបត្ថម្ភអំណោយ ១០០ ចំណែក ដល់មាមីងដែលមានស្ថាន ភាពលំបាក មួយចំណែកគិតជាទឹកប្រាក់ ៤០០.០០០ដុង សរុបថវិកា ៤០ លានដុង។ អំណោយជាក់ស្តែងទាំងនេះ បានរួមចំណែកដោះស្រាយការលំបាក លើកទឹកចិត្តប្រជាជនឈានឡើងក្នុងជីវភាព និងធ្វើឱ្យសាយភាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។
លោក ង្វៀងវ៉ាំងហ្វៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនឃុំលីវទូ បញ្ជាក់៖ “លោកឡឹមកឿន តែងខ្នះខ្នែងពង្រឹងសកម្មភាពសហករណ៍ ចលនាកសិករចូលរួម ចងសម្ព័ន្ធការផលិតនិងម្ចាស់ ការតភ្ជាប់ទីផ្សារប្រើប្រាស់កសិផល។ ទង្វើនេះ រួម ចំណែកលើកកម្ពស់តម្លៃកសិផល បង្កើនប្រសិទ្ធភាព ការផលិត បង្កលក្ខណៈដើម្បីសមាជិកសហករណ៍អភិវឌ្ឍសេដ្ឋកិច្ច”។
ជាមួយនឹងការប្តេជ្ញាចិត្តនិងស្មារតីទទួលខុសត្រូវ ខ្ពស់ លោកឡឹមកឿន បន្តរួមជាមួយសមាជិកពង្រឹង សកម្មភាពសហករណ៍ បើកទូលាយទីផ្សារ លើក កម្ពស់គុណភាពកសិផល។ តាមរយៈនោះ ពង្រីកតួនាទីសេដ្ឋកិច្ចសមូហភាព រួមចំណែកបង្កើនប្រាក់ ចំណូល កែលម្អជីវភាពកសិករនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ៕
ហុងទើ-មុនី