យោងតាមសម្ព័ន្ធសហករណ៍ទីក្រុងកឹងធើ ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ទូទាំងទីក្រុងមានសហករណ៍ទើបបានបង្កើតថ្មីចំនួន ៤៧ ។ គិតសរុបមកទល់ពេលនេះ ទីក្រុងមានសហករណ៍ចំនួន ៩១៣ និងសម្ព័ន្ធសហករណ៍ចំនួន ៩ ដោយមានសមាជិកចូលរួមជិត ៥២.០០០ នាក់។
ទន្ទឹមនឹងការកើនឡើងអំពីទំហំសហករណ៍នានាបានផ្តោតលើការ លើកកម្ពស់គុណភាពសកម្មភាពផ្លាស់ថ្មីវិធីសាស្ត្រធ្វើអាជីវកម្ម ជាជំហានកសាងបានម៉ាកសញ្ញានិងចូលរួមទូលំទូលាយទៅក្នុងខ្សែសង្វាក់ តម្លៃសកល។ តួយ៉ាងដូចសហករណ៍ផ្លែឈើជីវសាស្ត្រ OCOP មានទំហំផលិតសម្រេច ៥.០០០ តោនកសិផល/ឆ្នាំ នាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប និងអូស្ត្រាលី។ សហករណ៍កសិកម្មនិងជលផល ថាំងឡើយ មានសមត្ថភាពផ្គត់ផ្គង់ត្រីប្រាជាង ៧.០០០ តោនសម្រាប់អាជីកម្ម កែច្នៃនាំចេញ។ សហករណ៍ផលិតនិងពាណិជ្ជកម្ម ញឹកតឹម នាំចេញដោយផ្ទាល់ជលផលកែច្នៃជាង ១.០០០ តោន ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប… ជួយបង្កើនប្រាក់ចំណូលជូនសមាជិក និងជំរុញសេដ្ឋកិច្ចសមូហភាពឱ្យអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិការណ៍ថ្មី។
សម្ព័ន្ធសហករណ៍ក្រុងកឹងធើ បន្តសហការជាមួយបណ្តាមន្ទីរ ផ្នែក ជំរុញខ្លាំងក្លាការគាំទ្រសហករណ៍ឱ្យបានខិតជិតនូវគោលនយោបាយ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីដំណាក់កាលផលិតរហូតដល់ការកែច្នៃ និងការថែរក្សា។ ជាសំខាន់គឺជំនួយកម្លាំងដល់សហករណ៍ផលិតកសិផលមុខព្រួញ ដូចជា ស្រូវ អង្ករ ជលផល និងផ្លែឈើ... ឱ្យចូលរួមក្នុងគម្រោងធំៗ; ពង្រឹងការជំរុញពាណិជ្ជកម្ម ចងសម្ព័ន្ធការផ្គត់ផ្គង់ - តម្រូវការរវាងសហករណ៍និងអាជីវកម្ម បង្កកម្លាំងចលករអភិវឌ្ឍន៍មានប្រសិទ្ធភាពក្នុងបរិការណ៍ថ្មី៕
មីហ្វា-វ៉ាន់តឹន