មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/10/2026 - 08:19

មា​មីង​ខ្មែរ​ព្រួត​ដៃ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ស្រុក 

ពង្រីក​សក្តា​នុភាព​លើ​វិស័យ​ដី​ធ្លី​និង​បទ​ពិ​សោធន៍​ការ​ផលិត មា​មីង​ខ្មែរ​បាន​សកម្ម​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ។ ជា​មួយ​នឹង​ចរិត​ឧស្សាហ៍​ព្យា​យាម និង​ម្ចាស់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន បណ្តា​សកម្ម​ភាព​ឧបត្ថម្ភ​ដើម​ទុន​និង​ហ្វឹក​ហាត់​បច្ចេក​ទេស បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផលិត កែ​លម្អ ប្រាក់​ចំ​ណូល​និង​ជា​ជំ​ហាន​បាន​លំ​នឹង​ជីវ​ភាព។

 ទម្រង់​ចិញ្ចឹម​សត្វ​របស់​គ្រួ​សារ​បង​ស្រី ធី​កា​រ៉ាន់ នៅ​ភូមិ​តូ​ហា ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង។

នៅ​ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង ទម្រង់​ចិញ្ចឹម​ជ្រូក​កំ​ពុង​រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​លើក​កម្ពស់​ប្រាក់​ចំ​ណូល។ តួ​យ៉ាង​ដូច​បង​ស្រី ធី​ការ៉ាន់ នៅ​ភូមិ​តូ​ហា បាន​រក្សា​ការ​ចិញ្ចឹម​ជ្រូក​ជាង ៤០ ក្បាល​ក្នុង​មួយ​ល្បះ។ ដើម្បី​ឱ្យ​ហ្វូង​ជ្រូក​ឆាប់​ធំ​ល្អ បង​ស្រី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​ទាំ សម្អាត​ទ្រុង តាម​ដាន​សុខ​ភាព​សត្វ​ចិញ្ចឹម និង​សកម្ម​ស្វែង​យល់​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម។ ក្រៅ​ពី​បទ​ពិសោធន៍​របស់​ខ្លួន បង​ស្រី​នៅ​ទាំង​បាន​សមា​គម​កសិ​ករ​ភូមិ​ភាគ បង្ក​លក្ខណៈតាម​រយៈ​វគ្គ​ហ្វឹក​ហាត់ និង​ការ​ណែ​នាំ​បច្ចេក​ទេស រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត។

អា​ស្រ័យ​ម្ចាស់​ការ​អនុ​វត្ត​ចំ​ណេះ​ដឹង​ទៅ​ក្នុង​ភាព​ជាក់​ស្តែង ទម្រង់​ចិញ្ចឹម​សត្វ​របស់​បង​ស្រី បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជា​បណ្តើរៗ។ តាម បង​ស្រី កា​រ៉ា​ន់ ក្រោយ​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​រាល់ ជ្រូក​មួយ​ក្បាល​អាច​ផ្តល់​ប្រាក់​ចំ​ណេញ​ជាង ១ លាន​ដុង​។ ជា​មួយ​ការ​ចិញ្ចឹម​ជាង ៤០ ក្បាល​ក្នុង​មួយ​លើក នេះ​គឺ​ជា​ប្រ​ភព​ចំ​ណូល​បាន​រួម​ចំ​ណែក​ដល់​ការ​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួ​សារ និង​បង្ក​កម្លាំង​ចលករ​សម្រាប់​បង​ស្រី បន្ត​រក្សា​និង​អភិវឌ្ឍ​ទម្រង់​នេះ។

នៅ​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​ខិត​ខំ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​តាម​រយៈ​ទម្រង់​ដាំ​ដុះ​ដែល​សម​ស្រប​នឹង​លក្ខ​ណៈគ្រួ​សារ។​ បង​ដាវ​រី នៅ​ភូមិ​ដៃ​នង មាន​បន្ថែម​លក្ខណៈ​វិនិ​យោគ​ផលិត​អា​ស្រ័យ​ប្រ​ភព​ទុន​ឧបត្ថម្ភ ៥៦ លាន​ដុង​។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ​បង​រី បាន​វិនិយោគ​ដាំ​បន្លែ​លើ​ផ្ទៃ​ដី​ជាង ១ កុង ព្រម​ទាំង​ធ្វើ​ស្រែ​លើ​ផ្ទៃ​ដី​ជាង ១ ហិក​តា។ ការ​គួប​ផ្សំ​រវាង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នឹង​ការ​ផលិត​ស្រូវ បាន​ជួយ​គ្រួ​សារ​ទាញ​យក​ផល​ពី​ដី​ធ្លី​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព រក​បាន​ប្រាក់​ចំ​ណូល​ជា​ច្រើន​ផ្នែក ជា​ជំ​ហានៗ​លើក​កម្ពស់​ជីវ​ភាព​និង​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ។

បង​ដាវ​រី ចែក​រំលែក៖ “ការ​ឧបត្ថម្ភ​ប្រាក់​បុល​ទុន ធ្វើ​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ក្នុង​ការ​រក​ស៊ី។ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព និង​ឧស្សា​ហ៍ព្យា​យាម​ក្នុង​ការ​ប្រ​កប​ការ​ងារ ទើប​ជីវ​ភាព​អាច​ល្អ​ប្រ​សើរ​ឡើង។ ខ្ញុំ​សង្កេត​ឃើញ មា​មីង​យើង​ឥ​ឡូវ​នេះ​មាន​ឱ​កាស​ច្រើន​ជាង​មុន ម៉្លោះ​ហើយ​អ្នក​ណា​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ”។

តាម​អ្នក​ស្រី​ វ៉​ធី​ញី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​និង​ជំ​នួយ​ប្រ​ជា​ជន​ក្នុង​ការ​អភិវឌ្ឍ​ផលិត លើក​កម្ពស់​ប្រាក់​ចំ​ណូល ពិ​សេស​គឺ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ទន្ទឹម​នឹង​នោះ ចល​នា​មា​មីង​ពង្រីក​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​ម្ចាស់​ការ​រៀន​សូត្រ​បទ​ពិ​សោធន៍ ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​ជំនួយ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព សាមគ្គី​ភាព ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​ជា​ជំ​ហានៗ​លំ​នឹង​ជីវ​ភាព។

ផ្តើម​ពី​ទម្រង់​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព មា​មីង​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជា​បណ្តើរៗ ​លំ​នឹង​ជីវ​ភាព។ ការ​រួម​ដំ​ណើរ​ពី​សំ​ណាក់​បណ្តា​ថ្នាក់ ផ្នែក​នា​នា រួម​នឹង​ស្មារតី​សាម​គ្គី​ភាព និង​ឆន្ទៈ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន គឺ​ជា​កម្លាំង​ចលករ​សម្រាប់​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​ធូរ​ធារ​និង​សុភ​មង្គល៕

                                    ហុង​ទើ-ដា​លី​ន

ចែករំលែកអត្ថបទ