07/10/2026 - 14:27

ទី​តាំង​អនុ​ស្សាវ​រី​យ៍វប្ប​ធម៌​ទេស​ចរណ៍​ត្រា​វិញ​ 

ទី​តាំង​អនុ​ស្សាវ​រី​យ៍វប្ប​ធម៌​ទេស​ចរណ៍​ត្រា​វិញ​ ស្ថិត​នៅ​ភូមិ​ព្រះ​ស្រែ​ ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ នឹង​នាំ​មក​ជូន​ភ្ញៀវ​ទេស​ចរ​នូវ​បទ​ពិសោធន៍​ដ៏​ជិត​ដិត​ជា​មួយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ភ្លេង​ប្រ​ពៃ​ណី​ របាំ​អប្សរា​ ផ្ទាំង​គំនូរ​តា​មរ​បង​ និង​លើ​ជញ្ជាំង​ផ្ទះ​ រួម​ជា​មួយ​នឹង​របរ​ដាល់​អំ​បុក​ ត្បាញ​បន្ទោះ​ និង​នំ​បែប​ប្រ​ពៃ​ណី​ បាន​បង្ក​ភាព​ទាក់​ទាញ​ពិ​សេស​របស់​ទី​តាំង​គោល​ដៅ​នេះ​។

ភ្ញៀវ​ទេស​ចរ​ទស្សនា​របាំ​អប្សរា​នៅ​ផ្ទះ​វប្ប​ធម៌​សហ​គម​ន៍ មុន​ពេល​ចូល​ទៅ​ទស្សនា​ភូមិ​។

មុន​ពេល​ចូល​កាន់​ភូមិ​ ភ្ញៀវ​ទេស​ចរ​បាន​ទស្សនា​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​ និង​របាំ​អប្សរា​។ សូរ​ភ្លេង​សម្រប​ជា​មួយ​កាវិការ​រាំ​ដ៏​ទន់ភ្លន់​ បង្ក​បរិយាកាស​រីក​រាយ​ បាន​ចាប់​ផ្តើម​ពី​ដំ​ណើរ​ទស្សនា​។ ឈុត​សម្តែង​របាំ​ជួយ​ឱ្យ​អ្នក​ទស្សនា​ស្គាល់​ពី​លក្ខ​ណៈសិល្បៈ​ដ៏​ល្អ​ប្រ​ណីត​របស់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​បង្ក​ឱ​កាស​ឱ្យ​ទំ​នាក់​ទំនង​រវាង​ប្រ​ជា​ជន​និង​ភ្ញៀវ​មក​ពី​ឆ្ងាយ​ទៀត​ផង​។ ចំ​ពោះ​អ្នក​ដែល​មក​ទស្សនា​លើក​ដំ​បូង​ នេះ​ជា​ឱ​កាស​កៀក​ជិត​វប្ប​ធម៌​ភូមិ​ភាគ​តាម​រយៈ​ការស​ម្តែង​ដោយ​ផ្ទាល់​ មុន​ពេល​ឈាន​ចូល​ស្វែង​យល់​ជីវ​ភាព​ក្នុង​ភូមិ​។

ឈាន​ចូល​ផុត​ខ្លោង​ទ្វារ​ ផ្ទាំង​គំនូរ​ដែល​គូរ​នៅ​តា​មរ​បង​ លើ​ជញ្ជាំង​ផ្ទះ​របស់​ប្រ​ជា​ជន​ នឹង​ញ៉ាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចំ​ណាប់​អា​រម្មណ៍​បន្ត​។ ផ្ទាំង​គំនូរ​ពណ៌​នា​ពី​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ និង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​របស់​សហ​គម​ន៍។ ជញ្ជាំង​ដែល​ធម្ម​តា​ក៏​បាន​ក្លាយ​ជា​មាន​ភាព​រស់​រវើក​ រួម​ចំ​ណែក​ឧទ្ទេស​នាម​រូប​ភាព​ពី​ជីវ​ភាព​របស់​មា​មីង​ដល់​អ្នក​ទស្សនា​។ បណ្តោ​យតាម​ដង​ផ្លូវ​ ភ្ញៀវ​ទេស​ចរ​អាច​បញ្ឈប់​ដំ​ណើរ​ទស្សនា​ផ្ទាំង​គំនូរ​ ស្វែង​យល់​រឿង​រ៉ាវ​ដែល​បាន​បង្ហាញ​តាម​រយៈ​រូប​ភាព​នីមួយៗ​។ ការ​គូរ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ផ្ទះ​ បង្ក​ចំ​ណុច​លេច​ធ្លោ​រដល់​ទេ​សភាព​ ញ៉ាំង​ឱ្យ​ដំ​ណើរ​ទស្សនា​កាន់​តែ​ចាប់​អា​រម្មណ៍​ថែម​ទៀត​។ 

ផ្ទាំង​គំនូរ​តា​មរ​បង​ និង​លើ​ជញ្ជាំង​ផ្ទះ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​ឈប់​ថត​រូប​អនុ​ស្សាវ​រី​យ៍។

ការ​ឆ្លង​កាត់​មួយ​ក្នុង​ចំ​ណោម​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ទាក់​ទាញ​មួយ​នៅ​ទី​នេះ​គឺ​ស្វែង​យល់​របរ​ដាល់​អំ​បុក​។ ក្រៅ​ពី​មើល​ប្រ​ជា​ជន​ដាល់​អំ​បុក​ ភ្ញៀវ​ទេស​ចរ​អាច​កាន់​អង្រែ​ សាក​ល្បង​ដាល់​អំ​បុក​ផង​ដែរ​។ ចាប់​ពី​កាយ​វិការ​របស់​អ្នក​ដាល់​អំ​បុក​រហូត​ដល់​ចូល​រួម​ដោយ​ផ្ទាល់​ ម្នាក់​ៗមាន​ឱ​កាស​សាក​ល្បង​ពី​ភាព​ប៉ិន​ប្រ​សប់​ និង​កម្លាំង​ ដើម្បី​បង្ក​បាន​ជា​អា​ហារ​ប្រ​ពៃ​ណី​។ សូរ​អង្រែ​ដាល់​អំ​បុក​ រួម​ជា​មួយ​ការ​សន្ទនា​ ញ៉ាំង​ឱ្យ​ការ​ឆ្លង​កាត់​ពិសោធន៍​កាន់​តែ​មាន​ភាព​អ៊ូ​អរ​។ បន្ទាប់​មក​ ភ្ញៀវ​ទេស​ចរ​អាច​ភ្លក់​រស​ជាតិ​អំ​បុក​ដែល​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។ ការ​រួម​បញ្ចូល​មើល​ ធ្វើ​សាក​ល្បង​ និង​ភ្លក់​រស​ជាតិ​ ជួយ​ឱ្យ​អ្នក​ចូល​រួម​កាន់​តែ​ចំ​ណាប់​អា​រម្មណ៍​ជាង​ទៀត​អំ​ពី​ដំ​ណើរ​ទស្សនា​នេះ​។

យុវ​វ័យ​ភ្លក់​រស​ជាតិ​អំ​បុក​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ទន្ទឹម​នឹង​ដាល់​អំ​បុក​ របរ​ត្បាញ​បន្ទោះ​ក៏​រួម​ចំ​ណែក​ឧទ្ទេស​នាម​ភាព​ប៉ិន​ប្រ​សប់​របស់​មា​មីង​ផង​ដែរ​។ តាម​ដាន​កាយ​វិការ​ត្បាញ​ អ្នក​ទស្សនា​អាច​យល់​បន្ថែម​ពី​ការ​អត់​ធ្មត់​ ល្អិត​ល្អន់​របស់​អ្នក​ធ្វើ​របរ​នេះ​។ ផលិត​ផល​សិប្ប​កម្ម​នាំ​យក​នូវ​កម្លាំង​ពល​កម្ម​ និង​បទ​ពិសោធន៍​ក្នុង​ជីវ​ភាព​។ ការ​ឧទ្ទេស​នាម​ត្បាញ​បន្ទោះ​នៅ​ក្នុង​ភូមិ​ ក៏​បង្ក​ឱ​កាស​ឱ្យ​ភ្ញៀវ​ដោះ​ដូរ​ ស្វែង​យល់​ការ​ងារ​ធម្ម​តា​របស់​អ្នក​ស្រុក​។ ស្ថិត​ក្នុង​សកម្ម​ភាព​នេះ​ ភ្ញៀវ​ទេស​ចរ​មាន​ឱ​កាស​ភ្លក់​រស​ជាតិ​នំ​បំ​ពង់​ និង​នំ​លំ​អង​ចេក​។ នំ​បែប​ប្រ​ពៃ​ណី​ធ្វើ​ឱ្យ​ម្ហូប​អា​ហារ​កាន់​តែ​សម្បូរ​បែប​ជាង​ទៀត​ ដើម្បី​អ្នក​មក​ទស្សនា​មាន​អា​រម្មណ៍​ពី​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​របស់​តំ​បន់​ដី​នេះ​តាម​រយៈ​រស​ជាតិ​សាមញ្ញ​។

លោ​កថា​ច់សាង​ ប្រ​ធាន​ក្រុម​ភូមិ​វប្ប​ធម៌​ខ្មែរ​ ឱ្យ​ដឹង​៖ ភូមិ​វប្ប​ធម៌​ចាប់​ផ្តើម​ដំ​ណើរ​ការ​តាំង​ពី​ឆ្នាំ​ ២០១៧។ ប្រ​ជា​ជន​នៅ​ទី​នេះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ មា​នល​ក្ខណៈ​រស់​នៅ​ និង​វប្ប​ធម៌​បាន​ឧទ្ទេស​នាម​ក្នុង​ដំ​ណើរ​ទទួល​ភ្ញៀវ​។ ផ្តើម​ពី​នោះ​ ភូមិ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​ ស្វែង​យល់​ពី​ជីវ​ភាព​នៅ​ភូមិ​ភាគ​។ ក្នុង​ចំ​ណោម​នោះ​ មាន​យុវ​ជន​ និស្សិត​ដែល​ចង់​ស្វែង​យល់​សិល្បៈ​ របរ​ប្រ​ពៃ​ណី​ និង​ម្ហូប​អា​ហារ​របស់​មា​មីង​។ សកម្ម​ភាព​ទាំង​នេះ​បង្ក​លក្ខ​ណៈឱ្យ​អ្នក​មក​ទស្សនា​ទំ​នាក់​ទំនង​ជា​មួយ​ប្រ​ជា​ជន​ តាម​រយៈ​នោះ​យល់​កាន់​តែ​ច្បាស់​អំ​ពី​តម្លៃ​ដែល​កំ​ពុង​ថែ​រក្សា​ក្នុង​សហ​គម​ន៍។

ផ្តើម​ពី​សូរ​សៀង​ភ្លេង​ទទួល​ភ្ញៀវ​រហូត​ដល់​ផ្ទាំង​គំនូរ​នៅ​តា​មរ​បង​ លើ​ជញ្ជាំង​ផ្ទះ​ និង​ចាប់​ពី​សូរ​ដាល់​អំ​បុក​រហូត​ដល់​ដៃ​ត្បាញ​បន្ទោះ​ ភូមិ​វប្ប​ធម៌​ទេស​ចរណ៍​ខ្មែរ​ ឧទ្ទេស​នាម​អត្ត​សញ្ញា​ណ​តាម​រយៈ​ប្រ​ការ​ដែល​ជិត​ដិត​។ សកម្ម​ភាព​នីមួយៗ​រួម​ចំ​ណែក​ផ្សារ​ភ្ជាប់​រវាង​មា​មីង​ជា​មួយ​ភ្ញៀវ​ទេស​ចរ​មក​ពី​ឆ្ងាយ​ នាំ​យក​វប្ប​ធម៌​ប្រ​ពៃ​ណី​ដល់​គ្រប់​គ្នា​ និង​រួម​ចំ​ណែក​ដាស់​ស្មារតី​គោរព​ ថែ​រក្សា​សិល្បៈ​ របរ​សិប្ប​កម្ម​ និង​ម្ហូប​អា​ហារ​បែប​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ