គាំទ្រ “យុទ្ធនាការ ៣០ ថ្ងៃយប់ ភ្លឺ - បៃតង - ជ្រះ -ស្អាត របស់ទីក្រុង” អាស្រ័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបំផុសចលនា សង្កាត់វិញភឿក ទីក្រុងកឹងធើ បានកៀរគរក្នុងទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនចូលរួមកែលម្អទីក្រង ការពារបរិស្ថាន សំដៅឆ្ពោះដល់ការកសាងលំហរស់នៅស៊ីវិល័យ សុវត្ថិភាពនិងស្រស់ស្អាត។

ចេញទ័ព “យុទ្ធនាការ ៣០ ថ្ងៃយប់ ភ្លឺ - បៃតង -ជ្រះ - ស្អាត” ឆ្នាំ ២០២៦។
ការងារអនាម័យបរិស្ថាន និងកែលម្អទេសភាពទីក្រុង គឺជាភារកិច្ចប្រចាំ ទាមទារត្រូវមានការរួមដៃពីរដ្ឋអំណាចនិងគ្រួសារនីមួយៗ។ ដើម្បីជម្នះនូវចំណុចកក់ស្ទះនៅតាមដងផ្លូវ និងមណ្ឌលប្រជាជនតាំងទីលំនៅ គណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក បានកំណត់ច្បាស់ “យុទ្ធនាការ ៣០ ថ្ងៃយប់ ភ្លឺ – បៃតង – ជ្រះ – ស្អាត” ឆ្នាំ ២០២៦ ជាយុទ្ធនាការកំពូល សំដៅបង្កការផ្លាស់ប្តូរទិដ្ឋភាពនៅភូមិភាគ លើកកម្ពស់គុណភាពបរិស្ថានរស់នៅរបស់ប្រជាជន។ ដើម្បីអនុវត្តយុទ្ធនាការឱ្យបានស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព គណៈកម្មាធិការប្រជាជនសង្កាត់ បានចាត់តាំងសន្និបាតផ្សព្វផ្សាយផែនការ និងបែងចែកភារកិច្ចជាក់ស្តែងដល់ស្ថាប័ន អង្គភាព និងមណ្ឌលនីមួយៗ។ តាមលោក ង្វៀង ជីទ្រឿង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ អង្គភាពនានាគប្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ម្ចាស់ការកសាងផែនការ និងកៀរគរកម្លាំងចូលរួមសកម្មភាពយុទ្ធនាការ។ ដំណើរការអនុវត្តត្រូវមានចំណុចស្នូល និងគោលដៅច្បាស់លាស់ ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងសកម្មភាពអនាម័យបរិស្ថានជាមួយនឹងការផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការការពារបរិស្ថាន។ ជាពិសេស តំបន់នានាត្រូវពិនិត្យឡើងវិញ និងធ្វើស្ថិតិទីតាំងប្រមូលផ្តុំសំរាម ទីតាំងសំរាមកកស្ទះ និងភាពកង្វះខាតក្នុងការប្រមូល និងវិនិច្ឆ័យសំរាម ដើម្បីរាយការណ៍ជូនគណៈកម្មាធិការប្រជាជនសង្កាត់ សហការដោះស្រាយឱ្យបានទាន់ពេល។ ប្រជាជនគប្បីបានចលនាអនុវត្តការបែងចែកសំរាមតាមប្រភេទនៅនឹងប្រភព ចោលសំរាមឱ្យចំកន្លែង មិនចោលសំរាមផ្តេសផ្តាស រួមចំណែកបង្កើតទម្លាប់រស់នៅប្រកបដោយស៊ីវិល័យក្នុងសហគមន៍។
ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក ក៏បានចាត់តាំងពិធីបើកយុទ្ធនាការអនុវត្តផងដែរ។ តាមរយៈនេះ ស្ថាប័ន អង្គភាព និងតំបន់នានា បានផ្តោតលើការអនុវត្តខ្លឹមសារស្នូលចំនួន ៤។ ក្នុងនោះ លក្ខឋាន “ភ្លឺ” ផ្តោតលើការត្រួតពិនិត្យ ជួសជុល និងបន្ថែមប្រព័ន្ធភ្លើងបំភ្លឺសាធារណៈនៅតាមដងផ្លូវ និងច្រកផ្លូវតូចៗ; “បៃតង” ជំរុញការដាំ ថែទាំ និងការពារដើមឈើ កសាងដងផ្លូផ្កា; “ជ្រះ” ចាត់តាំងអនាម័យបរិស្ថាន ប្រមូលសំរាម និងស្តារប្រព័ន្ធលូបង្ហូរទឹក; “ស្អាត” ផ្តោតលើការកែលម្អដងផ្លូវ មណ្ឌលប្រជាជនតាំងទីលំនៅ រុះរើផ្ទាំងផ្សាយពាណិជ្ជកម្ម និងខិត្តប័ណ្ណខុសច្បាប់ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ទីក្រុងឡើងវិញ។

បើកយុទ្ធនាការអនាម័យបរិស្ថាន វិនិច្ឆ័យទីតាំងសំរាមកកស្ទះ បង្កទេសភាពស្រឡះស្រឡំ។
បន្ទាប់ក្រោយពីបើកយុទ្ធនាការ បណ្តាកងកម្លាំងបានចេញទ័ពអនុវត្តការងារជាក់ស្តែងជាច្រើនដូចជា ប្រមូលសំរាម កាប់ឆ្ការគុម្ពោតព្រៃ ស្តារផ្លូវទឹកហូរ កែលម្អដងផ្លូវ មណ្ឌលតាំងទីលំនៅនិងថែទាំដើមឈើ។ ក្នុងនោះ សមាជិកសម្ព័ន្ធយុវជន និងយុវជនសង្កាត់វិញភឿក បានពង្រីកតួនាទីឈានមុខ និងស្ម័គ្រចិត្ត សហការយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធ គណៈ ផ្នែក អង្គការមហាជននិងប្រជាជន ចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវ និងមណ្ឌលតាំងទីលំនៅសំខាន់ៗ។ ការងារជាក់ស្តែងទាំងនេះ បានរួមចំណែកធ្វើឱ្យផ្លាស់ប្តូរទេសភាពយ៉ាងច្បាស់ បង្កបរិយាកាសរស់នៅកាន់តែស្រឡះ និងស្អាតបាតជូនប្រជាជន។
យុទ្ធនាការ ៣០ ថ្ងៃយប់ ភ្លឺ - បៃតង - ជ្រះ - ស្អាត មិនត្រឹមតែរួមចំណែកកែលម្អទេសភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយស្មារតីការពារបរិស្ថាននៅក្នុងសហគមន៍ទៀតផង។ ជាមួយនឹងការរួមដៃរវាងរដ្ឋអំណាច និងប្រជាជន សង្កាត់វិញភឿក ឆ្ពោះទៅកាន់ការកសាងដងផ្លូវស្អាតបាត មណ្ឌលតាំងទីលំនៅប្រកបដោយស៊ីវិល័យ និងគួរឱ្យចង់រស់នៅ៕
ហុងទើ-វ៉ាន់តឹន