នាថ្ងៃទី១៧ ខែវិច្ឆិកា លោកហ្វិញតឹងថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ រួមជាមួយសមាជិកក្នុងក្រុម បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក ងវត្តកំពង់មានជ័យទឹកប្រៃ ដែលត្រៀមចូលរួមប្រណាំំងក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។

ថ្នាក់ដឹកនាំបានឧបត្ថម្ភថវិកា ៤០ លានដុង ដល់ក្រុមកីឡាករទូកងវត្តកំពង់មានជ័យទឹកប្រៃ។
ក្នុងដំណើរអញ្ជើញមកសួរសុខទុក្ខនេះ ថ្នាក់ដឹកនាំបានស្ដាប់របាយការណ៍របស់គណៈកម្មការវត្តអំពីស្ថានភាពនៃការត្រៀមបម្រុង ដំណើរការហាត់សមរបស់កីឡាក កីឡាការនី និងការងារចលនាថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារ ទឹកផឹក ការប្រជុំជីវភាពក្នុងអំឡុងពេលហាត់សម និងអុំប្រណាំង។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំបានកត់សម្គាល់ និងស្ងើចសរសើរចំពោះស្មារតីសាមគ្គី ការខិតខំប្រឹងប្រែងរបស់គណៈកម្មការវត្ត គ្រូបង្វឹក កីឡាក កីឡាការនី ក៏ដូចជាការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា។ ព្រមទាំងសង្ឃឹមថា កីឡាក កីឡាការនីនឹងបន្តពង្រីកស្មារតីសាមគ្គី សកម្មហ្វឹកហាត់ ថែរក្សាសុខភាព អនុវត្តឱ្យបានល្អនូវវិន័យប្រកួតប្រណាំង និងមានការប្ដេជ្ញាចិត្តដើម្បីទទួលបានស្នាដៃខ្ពស់ក្នុងពិធីបុណ្យឆ្នាំនេះ នាំមកនូវ មោទនភាព និងកិត្តិយសជូនដល់វត្ត និងភូមិភាគ។

ទិដ្ឋភាពថ្នាក់ដឹកនាំឃុំឡុងភូ អញ្ជើញមកសួរសុខទុក្ខក្រុមកីឡាករទូក ង (បុរស - នារី)
នៅវត្តកំពង់មានជ័យទឹកប្រៃ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំឡុងភូ បានឧបត្ថម្ភថវិកាចំនួន ៤០លានដុង ជូនដល់ក្រុមទូក ងវត្តកំពង់មានជ័យទឹកប្រៃ។ សប្បុរសជនទាំងឡាយក៏បានព្រួតដៃគ្នារួមចំណែកថវិកា ដើម្បីជំរុញទឹកចិត្តជួយឱ្យកីឡាករ កីឡាការនីមានការទំនុកចិត្តក្នុងការហាត់សម ប្រកួតប្រណាំង និងខិតខំប្រឹងប្រែងដណ្ដើមបានលទ្ធផលល្អក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦៕
សុកកា-ត្រឹងរ៉ូន