16/11/2026 - 21:15

ទី​ក្រុង​កឹង​ធើ​ ជំ​រុញ​កម្លាំង​ចិត្ត​ដល់​កង​ជួរ​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​សិក្សា​ 

ចំ​ពោះ​សម្ពាធ​នៃ​ការ​ខ្វះ​គ្រូ​បង្រៀន​ និង​តម្រូវ​ការ​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​ អប់​រំ​កុមារ​ ទី​ក្រុង​កឹង​ធើ​  បាន​ផ្សព្វ​ផ្សាយ​នូវ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​ និង​បុគ្គលិក​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មត្តេយ្យ​សិក្សា​រដ្ឋ​។ នេះ​គឺ​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​យ៉ាង​ជាក់​ស្តែង​ រួម​ចំ​ណែក​ជួយ​ដល់​កង​ជួរ​គ្រូ​បង្រៀន​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​ និង​ផ្សារ​ភ្ជាប់​ជា​មួយ​អា​ជីព​ជា​យូរ​អង្វែង​។

គ្រូ​បង្រៀន​នៅ​សា​លាម​ត្តេយ្យ​ថា​ញ់ថើយ​អាង​  កំ​ពុង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​
និងអប់រំកុមារ។

យោង​តាម​ស្ថិតិ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ទូ​ទាំង​ទី​ក្រុង​មាន​សា​លា​ មត្តេយ្យ​ចំ​នួន​ ៣៨១​សា​លា​ ក្នុង​នោះ​មាន​សា​លា​រដ្ឋ​ចំ​នួន​ ៣២៩ និង​សា​លា​ឯ​កជន​ចំ​នួន​ ៥២; ក្រៅ​ពី​នេះ​មាន​សា​លា​អន្តរ​កម្រិត​ចំ​នួន​ ៣ ​សា​លា​ ។ ទោះ​បី​ជា​បណ្តា​ញសា​លា​និង​បន្ទប់​រៀន​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ក៏​ដោយ​ ប៉ុន្តែ​បញ្ហា​ប្រ​ឈម​នឹង​ការ​ខ្វះ​ធន​ធាន​មនុស្ស​នៅ​តែ​បង្ក​ការ​លំ​បាក​ជា​ច្រើន​ដល់​វិស័យ​អប់​រំ​។ ទូ​ទាំង​ទី​ក្រុង​បច្ចុប្បន្ន​កំ​ពុង​ខ្វះ​គ្រូ​បង្រៀន​ចំ​នួន​ ១.០៣២ នាក់​ បើ​ធៀប​នឹង​កម្រិត​អតិ​បរ​មា​តាម​បទ​ប្បញ្ញត្តិ​នៃ​សា​រា​ចរ​លេខ​ ១៩/២០២៣/TT-BGDĐT របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល; ក្នុង​នោះ​ខ្វះ​គ្រូ​បង្រៀន​ក្រប​ខ័ណ្ឌ​ចំ​នួន​ ៦០៨ នាក់​ ដោយ​សារ​មិន​ទាន់​បាន​ជ្រើស​រើស​ទាន់​ពេល​វេលា​។ ស្ថាន​ភាព​នេះ​បាន​បង្ក​សម្ពាធ​យ៉ាង​ច្រើន​ដល់​សា​លា​រៀន​នា​នា​ក្នុង​ការ​បែង​ចែក​ រៀប​ចំ​កម្លាំង​បុគ្គលិក​ រៀប​ចំ​សកម្ម​ភាព​ និង​ធា​នា​គុណ​ភាព​នៃ​ការ​ថែ​ទាំ​និង​អប់​រំ​កុមារ​។

នៅ​សា​លាម​ត្តេយ្យ​សិក្សា​ថា​ញ់ធើយ​អាង​ ឃុំ​ថា​ញ់ថើយ​អាង​ ក្នុង​លក្ខ​ណៈធន​ធាន​មនុស្ស​នៅ​មាន​កម្រិត​ អង្គ​ភាព​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​និង​បុគ្គលិក​ តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក​ ម្ចាស់​ការ​រៀប​ចំ​ការ​ងារ​ដោយ​វិទ្យា​សាស្ត្រ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​នៃ​ការ​ថែ​ទាំ​ និង​អប់​រំ​កុមារ​។ អ្នក​គ្រូ​ ង្វៀង​ធី​ហ្វា​  ចាង​ហ្វាង​សា​លាម​ត្តេយ្យ​សិក្សា​ថា​ញ់ថើយ​អាង​ បាន​ចែក​រំលែក​៖ "ការ​អប់​រំ​មត្តេយ្យ​សិក្សា​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​ គ្រូ​បង្រៀន​ទទួល​បន្ទុក​បង្រៀន​ផង​និង​ថែ​ទាំ​ផ្ទាល់​ ធា​នា​សុវត្ថិ​ភាព​ដល់​កុមារ​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​សា​លា​រៀន​ផង​។ ស្ថាន​ភាព​ខ្វះ​គ្រូ​បង្រៀន​ បណ្តា​លឱ្យ​ការ​រៀប​ចំ​កម្លាំង​បុគ្គលិក​តាម​ក្រុម​ និង​ថ្នាក់​រៀន​នីមួយៗ​ជួប​ការ​លំ​បាក​ច្រើន​។ គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​ទី​ក្រុង​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង​ និង​ទាន់​ពេល​ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​និង​បុគ្គលិក​ បង្ក​បន្ថែម​សម្រាប់​សា​លា​រៀន​បន្ត​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​ និង​អប់​រំ​កុមារ​"។

ដោយ​យល់​ច្បាស់​ពី​ការ​លំ​បាក​នឿយ​ហត់​របស់​កង​ជួរ​គ្រូ​បង្រៀន​កម្រិត​មត្តេយ្យ​ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​បួន​ (សម័យ​ប្រ​ជុំ​ប្រ​ធាន​បទ​) ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​ ៣០ ខែក​ក្កដា​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ចិត្ត​កំ​ណត់​អំ​ពី​គោ​លន​យោ​បាយ​ឧប្ថម្ភដល់​គ្រូ​បង្រៀន​និង​បុគ្គលិក​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​មត្តេយ្យ​សា​លា​រដ្ឋ​នៅ​លើ​ភូមិ​ឋាន​។ មុខ​សញ្ញា​ដែល​បាន​ទទួល​គោ​លន​យោ​បាយ​ រួម​មាន​ គ្រូ​បង្រៀន​និង​បុគ្គលិក​នៅ​តាម​សា​លាម​ត្តេយ្យ​សិក្សា​រដ្ឋ​ (រួម​ទាំង​បុគ្គលិក​ដែល​ធ្វើ​ការ​តាម​កិច្ច​សន្យា​ការ​ងារ​តាម​បទ​ប្បញ្ញត្តិ​) និង​គ្រូ​បង្រៀន​ ព្រម​ទាំង​បុគ្គលិក​កម្រិត​មត្តេយ្យ​សិក្សា​នៅ​សា​លា​គរុកោសល្យ​ក្នុង​ទី​ក្រុង​។

គោ​លន​យោ​បាយ​ឧបត្ថម្ភ​បង្ក​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​គ្រូ​បង្រៀន​មត្តេយ្យ​សិក្សា​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​ និង​ផ្សារ​ភ្ជាប់​ជា​មួយ​អា​ជីព​។

យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​ កម្រិត​ឧបត្ថម្ភ​បាន​អនុ​វត្ត​គឺ​ ៩៦០.០០០ដុង​/ម្នាក់​ក្នុង​មួយ​ខែ​ ទូរ​ទាត់​យ៉ាង​ច្រើន​បំ​ផុត​ចំ​នួន​ ៩ ខែ​ក្នុង​មួយ​ឆ្នាំ​សិក្សា​ ជា​មួយ​នឹង​ថវិកា​សរុប​ប្រហែល​ ២៧,៤ ពាន់​លាន​ដុង​ពី​ប្រ​ភព​ថវិកា​របស់​ទី​ក្រុង​។ ចំ​នួន​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​ប្រាក់​ចំ​ណូល​ សម្រាល​ការ​ចំ​ណាយ​លើ​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​ និង​ការ​ផ្តល់​តម្លៃ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​របស់​ទី​ក្រុង​ចំ​ពោះ​ការ​លះ​បង់​របស់​កង​ជួរ​គ្រូ​បង្រៀន​ដែល​ចិញ្ចឹម​ថែ​ទាំ​អប់​រំ​កុមារ​ដោយ​ផ្ទាល់​ ជា​ពិ​សេស​នៅ​តាម​តំ​បន់​ដាច់​ស្រយាល​ និង​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ​។

អ្នក​គ្រូ​ ឡឹម​ធី​ហុង​ញុង  គ្រូ​បង្រៀន​សា​លាម​ត្តេយ្យ​សិក្សា​ត្រឹង​ដេ បាន​សម្តែង​ក្តី​រីក​រាយ​៖ "ការ​ងារ​របស់​គ្រូ​កម្រិត​មត្តេយ្យ​សិក្សា​ទាម​ទារ​នូវ​ការត​ស៊ូ​ ភាព​ទទួល​ខុស​ត្រូវ​ និង​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​កុមារ​។ ក្នុង​១ថ្ងៃ​ៗ យើង​ខ្ញុំ​ត្រូវ​រៀប​ចំ​សកម្ម​ភាព​រៀន​សូ​ត្រ​ លេង​កម្សាន្ត​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​លើ​ចំ​ណី​អា​ហារ​ ការ​គេង​ ក៏​ដូច​ជា​តាម​ដាន​សុខ​ភាព​របស់​ក្មេង​ៗផង​ដែរ​។ បា​នទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​បន្ថែម​ យើង​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​។ នេះ​គឺ​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ជួយ​ឱ្យ​គ្រូ​បង្រៀន​មាន​កម្លាំង​បន្ថែម​ទៀត​ដើម្បី​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​ បន្ត​ប្រ​កប​អា​ជីព​ និង​ថែ​ទាំ​កុមារ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​"។

ជា​មួយ​នឹង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ទាន់​ពេល​ រួម​ជា​មួយ​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ ក្នុង​ការ​ពង្រឹង​កង​ជួរ​គ្រូ​បង្រៀន​ ទី​ក្រុង​កឹង​ធើ​  កំ​ពុង​ដោះ​ស្រាយ​ជា​បណ្តើ​រៗនូវ​ចំ​ណុច​រាំង​ស្ទះ​សម្រាប់​វិស័យ​អប់​រំ​មត្តេយ្យ​សិក្សា​។ តាម​រយៈ​នោះ​ បាន​បង្ក​ទំនុក​ចិត្ត​ កម្លាំង​ចិត្ត​ដល់​គ្រូ​បង្រៀន​និង​បុគ្គលិក​ម្នាក់​ៗ ឱ្យ​មាន​សេច​ក្តី​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​ រក្សា​ក្ដី​ស្រ​ឡាញ់​ពេញ​ចិត្ត​ចំ​ពោះ​អា​ជីព​ និង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​ ចិញ្ចឹម​បី​បាច់​ និង​អប់​រំ​កុមារ​ជំ​នាន់​ក្រោយ​របស់​ទី​ក្រុង​៕

ហុង​ទើ-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ