15/11/2026 - 09:06

អនុ​សង្កាត់​អង្គុលី​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ 

នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា គណៈ​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់​អង្គុលី​ សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង​ បាន​ចាត់​តាំង​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​ទិវា​វប្ប​ធម៌​វៀត​ណាម​ឆ្នាំ​២០២៦ អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៩៦ឆ្នាំ​ ទិវា​ប្រ​ពៃ​ណី​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ (១៨/១១/១៩៣០ - ១៨/១១/២០២៦)។ បច្ចុប្បន្ន​ អនុ​សង្កាត់​អង្គុលី​មាន​ប្រ​ជា​ជន​សរុប​ ៨៦០គ្រួ​សារ​ មាន​ប្រ​ជា​ជន​ ៣.៤៥៩នាក់​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ ៦៦៥គ្រួ​សារ​។ ក្នុង​ឆ្នាំ​២០២៦ ក្រោម​ការ​ដឹក​នាំ​របស់​សាខា​បក្ស​ គណៈ​ការ​ងារ​រណ​សិរ្ស​ និង​គណៈ​ប្រ​ជា​ជន​អនុ​សង្កាត់​ បាន​ពង្រីក​តួ​នា​ទី​ប្រ​មូល​ផ្តុំ​ ពង្រឹង​ផែន​មហា​សាមគ្គី​ និង​ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ព្រម​ទាំង​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​។ លេច​ធ្លោ​នោះ​គឺ​ទម្រង់​ “ថ្ងៃ​អាទិត្យ​បៃ​តង​” បាន​រួម​ចំ​ណែ​កកែ​លម្អ​ទេ​សភាព​ និង​កសាង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ភ្លឺ​ - បៃ​តង​ - ជ្រះ​ -ស្អាត​។

លោក​ស្រី​ ង្វៀង​ធី​ថា​  អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​ដុង​ថា​ញ់ ប្រ​គល់​លិខិត​សរសើរ​ដល់​គ្រួ​សារ​វប្ប​ធម៌​ឆ្នើម​របស់​អនុ​សង្កាត់​។

អា​ស្រ័យ​ការ​រួម​កម្លាំង​របស់​សហ​គម​ន៍ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ជា​បណ្តើ​រៗ។ ទូ​ទាំង​អនុ​សង្កាត់​បច្ចុប្បន្ន​នៅ​សល់​តែ​ ១ គ្រួ​សារ​ក្រី​ក្រ​ ស្រូប​អត្រា​ ០,១២% ថយ​ចុះ​ ១ គ្រួ​សារ​បើ​ធៀប​នឹង​ដើម​ឆ្នាំ​; មាន​គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន​ ២៧គ្រួ​សារ​ និង​គ្រួ​សា​រស​ម្រេច​កិត្តិ​នាម​ជា​គ្រួ​សារ​វប្ប​ធម៌​ចំ​នួន​ ៨៥១គ្រួ​សារ​ ស្រូប​អត្រា​ប្រ​មា​ណ​ ៩៩%។ ការ​ងារ​សុខុមាល​ភាព​សង្គម​បាន​យក​ចិត្ត​ទុក​ដាក់​ ដោយ​មាន​ប្រ​ភព​ធន​ធាន​កៀរ​គរ​សរុប​សម្រាប់​គិត​គូរ​ក្នុង​ឆ្នាំ​សម្រេច​បាន​ចំ​នួន​ ២៧៩,៣លាន​ដុង​; ទន្ទឹម​នឹង​នោះ​ សង្កាត់​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ ១ខ្នង​ ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក​។

លោក​ង្វៀង​ហ្វាង​ឡាក​  អនុ​ប្រ​ធាន​គណៈ​វប្ប​ធម៌​សង្គម​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​ដុង​ថា​ញ់ ប្រ​គល់​អំ​ណោយ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ក្នុង​អនុ​សង្កាត់​។​

នៅ​ក្នុង​ទិវា​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​និង​ប្រ​ជា​ជន​បាន​រួម​គ្នា​រំលឹក​ឡើង​វិញ​នូវ​ប្រ​ពៃ​ណី​ ៩៦ឆ្នាំ​នៃ​ការក​សាង​និង​រីក​ចម្រើន​របស់​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ព្រម​ទាំង​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ជាតិ​ ជា​ពិ​សេស​គឺ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​កិញ - ខ្មែរ​។ គណៈ​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់​ក៏​បាន​ដាក់​ចេញ​នូវ​ក្រុម​ភារ​កិច្ច​ស្នូល​ចំ​នួន​ ៦ សម្រាប់​ឆ្នាំ​២០២៧ ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ផែន​មហា​សាមគ្គី​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ លើក​កម្ពស់​គុណ​ភាព​ទម្រង់​ “ថ្ងៃ​អាទិត្យ​បៃ​តង​” និង​ការ​ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ខ្មែរ​។

ក្នុង​ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​បាន​ស្ងើច​សរ​សើ​និង​ជូន​រង្វាន់​ដល់​បណ្ដា​គ្រួ​សារ​វប្ប​ធម៌​ឆ្នើម​ និង​ជូន​អំ​ណោយ​ចំ​នួន​ ១០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ ទិវា​នេះ​បាន​រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​ បំ​ផុស​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​ស្រប​មតិ​ក្នុង​ប្រ​ជា​ជន​ បង្ក​ជា​កម្លាំង​ចលករ​ដើម្បី​រួម​កម្លាំង​កសាង​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​ឱ្យ​កាន់​តែ​ស៊ី​វិល័យ​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ និង​សម្បូរ​រុង​រឿង​៕

ថា​ច់ធី

ចែករំលែកអត្ថបទ