នៅពេលរំលឹកដល់អ្នកវេចអន្សមជ្រូក មាមីងជុំវិញតំបន់អ្នកណាក៏នឹកឃើញភ្លាមដល់ពូ ថាច់ង៉ុកយ៉ា នៅអនុសង្កាត់ប្រាសាទ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុងដែរ។ គាត់បានមាមីងស្រឡាញ់រាប់អានហៅដោយឈ្មោះក្រៅថា “ពូកៀងអន្សមជ្រូក”។ អន្សមជ្រូកនីមួយៗដែលពូនិងកូនស្រីវេច មិនត្រឹមតែរក្សាបាននូវរសជាតិឈ្ងុយឆ្ងាញ់នៃអង្ករដំណើប សណ្តែកបាយ និងសាច់ខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងជួយគ្រួសារមានប្រាក់ចំណូលលំនឹង ធូរធារ ព្រមទាំងរួមចំណែករក្សាប្រពៃណីរបស់ភូមិស្រុកទៀតផង។

គ្រួសារពូថាច់ង៉ុកយ៉ា កំពុងវេចអន្សមជ្រូក។
ពូថាច់ង៉ុកយ៉ា កើតឆ្នាំ ១៩៦២ រយៈពេលជាង ២៥ ឆ្នាំ ផ្សារភ្ជាប់នឹងរបរវេចអន្សមជ្រូក។ បើតាមពូ វេចអន្សមជ្រូកអ្នកណាក៏ចេះដែរ ប៉ុន្តែដើម្បីឱ្យអន្សមជ្រូកឈ្ងុយល្មួត រក្សាបានរសជាតិឆ្ងាញ់ពិសេស គឺទាមទារអ្នកវេចត្រូវយកចិត្តទុកដាក់លើដំណាក់ការនីមួយៗ។ របរវេចអន្សមជ្រូកពិតជានឿយលំបាក ចូលដេកយប់ជ្រៅក្រោកពីព្រឹកព្រលឹម។ បើចង់បានអន្សមលក់ចេញទាន់ពេល ពូយ៉ា ត្រូវរៀបចំវត្ថុធាតុដើមពីព្រលឹម តាំងពីការជ្រើសរើសអង្ករដំណើបទន់គ្រាប់មូល ត្រាំលាងសម្អាត សណ្តែកបាយ ដាក់គ្រឿងផ្សំសាច់ខ្លាញ់ឱ្យល្មមរសជាតិ រហូតដល់ការជ្រើសរើស និងចៀរតម្រឹមបត់ស្លឹកចេកជាផ្នត់ៗ។ តាមសម្តីពូយ៉ា ការចងវល្លិ៍គឺជា “ថ្វីដៃ” ប្រសិនបើចងតឹងពេក ពេលអន្សមស្ងោរទៅនឹងឆៅខាងក្នុង បើចងធូរពេក ទឹកនឹងជ្រាបចូលធ្វើឱ្យអន្សមជ្រាយ និងងាយខូច។ យោងតាមបទពិសោធន៍របស់ពូយ៉ា គឺត្រូវប៉ាន់ស្មានកម្លាំងរឹតវល្លិ៍ឱ្យល្មមទើបពេលឆ្អិន អង្ករដំណើបរីកសាយស្មើគ្នា ហើយអន្សមនៅតែទន់ល្មួត។ ចង្ក្រានស្ងោរអន្សមជ្រូករបស់ពូពេលណាក៏ភ្លើងឆេះក្រហមឆ្អាលជានិច្ច។ អស់រយៈពេលពី ៨ ដល់ ១០ ម៉ោងនៃការយាមចង្ក្រាន អន្សមឆ្អិនហើយត្រូវស្រង់យកមកលាងទឹកត្រជាក់ រួចព្យួរលើរានហាលឱ្យស្ងួត ផ្សាយក្លិនឈ្ងុយឈ្ងប់គួរជាទីពេញចិត្ត។ អាស្រ័យគុណភាពអន្សមត្រូវបានធានា ឆ្ងាញ់ ស្អាត និងតម្លៃសមរម្យ ម្ល៉ោះហើយឈ្មោះ “ពូកៀងអន្សមជ្រូក” បានក្លាយជាជម្រើសដ៏ពេញនិយម និងទំនុកចិត្តរបស់មាមីងក្នុងភូមិស្រុក។ អន្សមរបស់ពូសំខាន់លក់ឱ្យប្រជាជនក្នុងភូមិស្រុកសម្រាប់បម្រើឱ្យពិធីបុណ្យទានផ្សេងៗ ឬអាហារប្រចាំថ្ងៃ។ ជាមួយតម្លៃលក់ពី ៣០.០០០ ដល់ ៤០.០០០ ដុងក្នុងនំមួយ ច្រើនឆ្នាំមកនេះ បានជួយឱ្យគ្រួសារពូមានប្រាក់ចំណូលលំនឹង សម្រាប់គិតគូរជីវភាពនិងអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព។
.jpg)
ពូថាច់ង៉ុកយ៉ា ក្បែរអន្សមជ្រូក។
អាយុជាង ៦០ ឆ្នាំប្លាយ ពូនៅតែខិតខំប្រឹងប្រែងជាប់នឹងល្អីអង្ករដំណើប និងល្អីសណ្តែក។ ពូយ៉ា ឱ្យដឹង៖ ក្នុងមួយថ្ងៃៗគ្រួសារពូវេចប្រហែល ៤០ - ៥០ នំ។ ក្នុងឱកាសពិធីបុណ្យទានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា អាចឡើងដល់ ៨០ - ១០០ នំក្នុងមួយថ្ងៃ។ ក្រៅពីនេះ គ្រួសារក៏វេចបន្ថែមនំគម នំច័ក្កច័ន។ល។ ជាមួយនឹងតម្លៃលក់បច្ចុប្បន្ន ជួយគ្រួសារលើកកម្ពស់ជីវភាព មានការងារធ្វើជាប្រចាំនៅផ្ទះ។ ពូនិងកូនស្រីរក្សាការងារក៏ជួយឱ្យរបរ វេចអន្សមរបស់គ្រួសារបន្តបានអនុវត្តក្នុងជីវភាព។ ពូក៏ត្រៀមចិត្តបង្រៀនបទពិសោធន៍ និងវិធីវេចអន្សមដល់កូនចៅ និងអ្នកណាដែលចង់រៀនរបរនៅក្នុងភូមិស្រុក ដោយមានបំណងចង់ឱ្យរបរប្រពៃណីរបស់ជនរួមជាតិមានព្រលឹងជានិច្ច។
ចំពោះពូថាច់ង៉ុកយ៉ា អន្សមជ្រូកមិនមែនគ្រាន់តែជាចំណីអាហារ ឬមុខរបរចិញ្ចឹមជីវិតនោះទេ ថែមទាំងជាលក្ខណៈវប្បធម៌អាហារដ៏ពិសេសដែលផ្សាភ្ជាប់ជាមួយនឹងជីវភាព និងមនោសញ្ចេតនារបស់ជនរួមជាតិខ្មែរទៀតផង។ ក្នុងឱកាសថ្ងៃបុណ្យប្រពៃណីសំខាន់ៗ ឬពិធីបុណ្យក្នុងភូមិស្រុក អន្សមជ្រូកតែងមានវត្តមានដ៏សំខាន់នៅលើអាសាសនៈដូនតា និងមានលើតុទទួលភ្ញៀវដែរ។ មិនត្រឹមតែរួមចំណែករក្សាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរនោះទេ របរវេចអន្សមជ្រូកថែមទាំងនាំមកប្រាក់ចំណូលលំនឹងសម្រាប់គ្រួសារពូផងដែរ។ អាស្រ័យគុណភាពឈ្ងុយឆ្ងាញ់ មានអនាម័យ និងតម្លៃសមរម្យ ចង្ក្រានអន្សមជ្រូករបស់ពូតែងមានភ្ញៀវគាំទ្រច្រើន ជួយគ្រួសារគិតគូរជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព៕
លីសៀ