(អ.ឡ) ក្នុងពិធិបើក Festival អន្តរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ឆ្នាំ២០២៦ មានកម្មវិធីបាញ់កាំជ្រួចសិល្បៈកម្រិតទាប(១០នាទី)។
នៅថ្ងៃទី១៣ ខែវិច្ឆិកា លោកឡេកុងលី អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បើកកិច្ចប្រជុំជាមួយប្រចាំការគណៈចាត់តាំង Festival អន្តរជាតិផ្នែកទំនិញស្រូវអង្ករវៀតណាមលើកទី២ - កឹងធើ ឆ្នាំ២០២៦ ដើម្បីស្តាប់របាយការណ៍អំពីការងារត្រៀមបម្រុង ព្រមទាំងពិនិត្យឡើងវិញនូវផ្នែកការងារនិងភារកិច្ចតាមកិច្ចចង្អុលការ។

ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ របាយការណ៍អំពីល្បឿនដំណើរការអនុវត្តបណ្តាសំណង់និងផ្នែកការងាររបស់ Festival។
មកដល់បច្ចុប្បន្ន សម្រាប់ពិធីបើក Festival បានឯកភាពលើខ្លឹមសារសេណារីយ៉ូ ការរចនាឆាក កម្មវិធីសិល្បៈ សិក្ខាសាលា មហោស្រពប្រឡងក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍ក៏បានចេញលិខិតផ្ញើជូននគរបាលទីក្រុងជំនួយការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងលិខិតអញ្ជើញអ្នកតំណាងចូលរួម បណ្តាសកម្មភាពដាក់តាំងពិព័រណ៍ ឧទ្ទេសនាមផលិតផល សមិទ្ធផលរបស់ផ្នែកនិងភូមិភាគ រួមជាមួយការងារទទួលភ្ញៀវ ព័ស្តុភារ កំពុងបានអនុវត្តតាមផែនការ…។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងនៅក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ តំណាងអនុកម្មការ រួមជាមួយមន្ទីរ គណៈ ផ្នែកបានធ្វើរបាយការណ៍ជូនប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង អំពីផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍មុននិងក្នុងអំឡុងពេលប្រារព្ធពិធី Festival។សមាជិកគណៈចាត់តាំង Festival ថ្នាក់ដឹកនាំគ្រប់មន្ទីរ គណៈ ផ្នែកនិងអង្គភាពនានា បានឱ្យដឹងថា កំពុងប្រញឹកធ្វើការផ្សព្វផ្សាយអនុវត្តផ្នែកការងារនិងភារកិច្ចឱ្យសម្រេចរួចរាល់។ ទន្ទឹមនឹងនោះ សំណូមពរអង្គភាពដែលចាត់តាំងព្រឹត្តិការណ៍ ត្រូវរៀបចំដំឡើងរោងតង់ដើម្បីបម្រើអ្នកតំណាងអញ្ជើញចូលរួមក្នុងពិធីបើក ធានាសុវត្ថិភាពក្នុងករណីមានភ្លៀងខ្យល់ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងអនុវត្តផែនការដង្ហែរក្បួននាវាទេសចរណ៍លើដងទន្លេហូវ សំណូមពរអង្គភាពគ្រប់គ្រងស្ពានកឹងធើបើកភ្លើងបំភ្លឺ ដើម្បីបង្កើតរូបភាពស្រស់ស្អាតនៃកឹងធើនារាត្រីបើកពិធី Festival។ពិធីបើក Festival នឹងមានកម្មវិធីបាញ់កាំជ្រួចសិល្បៈកម្រិតទាប (១០នាទី) បម្រើប្រជាជននិងទស្សនិកជនក្នុងនិងក្រៅទីក្រុង។

លោកឡេកុងលី អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងនៅក្នុងកិច្ចប្រជុំ។
លោកឡេកុងលី អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរសមាជិកគណៈចាត់តាំង គ្រប់មន្ទីរ គណៈ ផ្នែក គប្បីពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពការងារដែលបានប្រគល់ឱ្យ ដើម្បីជំរុញល្បឿនដំណើរការអនុវត្ត។ ក្នុងដំណាក់ការអនុវត្តភារកិច្ច គប្បីកែសម្រួលនិងបែងចែកការងារឱ្យសមស្របនឹងភាពជាក់ស្តែង ចេញសេចក្តីប្រកាសហាមយានយន្តធ្វើចរាចរណ៍តាមផ្លូវដែលប្រារព្ធពិធី Festival ដើម្បីធានាល្បឿនដំណើរការអនុវត្តបណ្តាសំណង់នៃពិធីបុណ្យ។ បណ្តាអនុកម្មការនិងអង្គភាពដែលពាក់ព័ន្ធក្នុងការចាត់តាំងព្រឹត្តិការណ៍ ត្រូវសហការគ្នាជិតស្និទ្ធ ប្រគល់ការងារច្បាស់លាស់អំពីកម្មវិធី ខ្លឹមសារ បច្ចេកទេសនិងរូបភាព ដើម្បីដំណើរការកម្មវិធីត្រូវតាមផែនការ ព្រមទាំងសហការជិតស្និទ្ធជាមួយកងកម្លាំងនគរបាលកសាងផែនការធានាសន្តិសុខ សណ្តាប់់ធ្នាប់ សុវត្ថិភាព សម្រួលចរាចរណ៍សមស្រប ដើម្បីជៀសវាងការកកស្ទះ…៕
ហាវ៉ាំង-មុនី