នាឱកាសពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ នាថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមការងារថ្នាក់ដឹកនាំឃុំញូយា បានអញ្ជើញមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់អត្តពលិកក្រុមទុក ងនៅវត្តអម្ពូយានិងវត្តព្រែកអណ្តើក។ នេះគឺជាវត្តដែលមានទូកចូលរួមប្រណាំងក្នុងពិធីបុណ្យឆ្នាំនេះ។

សមមិត្ត កាវមិញហឿង លេខាគណៈកម្មាធិការបក្សឃុំញូយា និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ បានប្រគេនថវិកាដល់ក្រុមទូកងវត្តអម្ពូយា។
នៅតាមទីតាំងដែលទៅដល់ ថ្នាក់ដឹកនាំឃុំបានកត់សម្គាល់ និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់គណៈកម្មការវត្ត ព្រមទាំងស្មារតីខិតខំប្រឹងប្រែងជម្នះលំបាក និងការហ្វឹកហាត់យ៉ាងមុតមាំរបស់គណៈគ្រូបង្វឹក និងអត្តពលិកនៃក្រុមទូក ងទាំងឡាយ ក្នុងគោលបំណងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនជាតិខ្មែរ។
ថ្នាក់ដឹកនាំឃុំញូយា មានវាចាជូនពរសុខភាពល្អដល់អត្តពលិកទាំងអស់ ព្រមទាំងរំពឹងទុកថា ក្រុមទូក ងនឹងពង្រីកស្មារតីសាមគ្គីភាព ប្រកួតប្រណាំងដោយស្មោះត្រង់ សីលធម៌ខ្ពស់ និងប្តេជ្ញាចិត្តដើម្បីទទួលបានលទ្ធផលខ្ពស់ក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦។

លោកង្វៀងក្វឹកហឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញូយា បានប្រគេនថវិកាដល់ក្រុមទូក ងវត្តព្រែកអណ្តើក។
ក្នុងឱកាសនេះ ដើម្បីឧបត្ថម្ភថវិកាផ្នែកភស្តុភារទាន់ពេល និងលើកទឹកចិត្តដល់ក្រុមទូក ងមុនថ្ងៃចេញដំណើរទៅប្រណាំ ថ្នាក់ដឹកនាំឃុំញូយា បានជូនវត្តនីមួយៗនូវថវិកាចំនួន ៦០លានដុង។
យ្វីអាញ-ត្រឹងរ៉ូន