10/11/2026 - 13:20

ថ្នាក់​ដឹក​នាំ​ឃុំ​ធ្វឹង​ហ្វា​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ក្រុម​ទូក​-ងទាំង​ឡាយ​ ដែល​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ -ង ទី​ក្រុង​កឹង​ធើ​ 

នា​ឱ​កាស​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង  ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦  ក្រុម​ការ​ងារ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ ដឹក​នាំ​ដោយ​សម​មិត្ត​ ត្រឿង​ក្វឹក​ដៀង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ជា​ប្រ​ធាន​ក្រុម​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ និង​លើក​ទឹក​ចិត្ត​ដល់​គណៈ​កម្ម​ការ​វត្ត​ និង​កី​ឡា​ករ​ទូក​-ង នៅ​វត្ត​បួន​ព្រះ​ភ័ក្រ្ត វត្ត​ចំ​ប៉ា និង​វត្ត​តា​ឃ្វិច​ចាស់​។ល។

សម​មិត្ត​ ត្រឿង​ក្វឹក​ដៀង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ធ្វឹង​ហ្វា​ ប្រគេន​ប្រាក់​ឧបត្ថម្ភ​ក្រុម​ទូក​ - ងវត្ត​ចំ​ប៉ា។

នៅ​តាម​កន្លែង​ចុះ​សួរ​សុខ​ទុក្ខ​ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ សម​មិត្ត​ត្រឿង​ក្វឹក​ដៀង​ បាន​រាក់​ទាក់​សួរ​សុខ​ទុក្ខ​ជីវ​ភាព​ ស្ងើច​សរសើរ​ស្មារតី​ហាត់​សម​យ៉ាង​ម៉ឺង​ម៉ាត់​ ផុស​ផុល និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​បណ្តា​កី​ឡា​ករ​។ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្ឃឹម​ថា​ក្រុម​ទូក​-ងទាំង​អស់​ នឹង​បន្ត​ពង្រីក​ខ្ពស់​ស្មារតី​កី​ឡា​ “សាមគ្គី​ភាព​ - ស្មោះ​ត្រង់​ - ថ្លៃ​ថ្នូរ​” ប្រឹង​ប្រែង​ប្រ​ណាំង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ រួម​ចំ​ណែក​ដល់​ការ​ជោគ​ជ័យ​រួម​នៃ​ពិ​ធី​បុណ្យ​ ព្រម​ទាំង​បន្ត​រក្សា​ ពង្រីក​តម្លៃ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​ជាតិ​។

សម​មិត្ត​ត្រឿង​ក្វឹក​ដៀង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ធ្វឹង​ហ្វា​ ប្រគេន​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​ទូក​ - ង វត្ត​តា​ឃ្វិច​ចាស់​ 

នា​ឱ​កាស​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា​ បាន​ប្រគេន​ជូន​ក្រុម​ទូក​-ង នីមួយៗ​ទឹក​ប្រាក់​ ២០ លាន​ដុង​ ព្រម​ទាំង​អំ​ណោយ​ផ្សេង​ៗរួម​មាន​៖ អាវ​ ១៥០ មី​កញ្ចប់​៥០ធុង​ និង​ស៊ុត​ទា​ ១.០០០ គ្រាប់​។ អំ​ណោយ​បាន​បង្ហាញ​ទាន់​ពេល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បន្ត​កម្លាំង​ចលករ​បន្ថែម​ដើម្បី​កី​ឡា​ករ​ជឿ​ជាក់​លើ​ខ្លួន​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​នា​រដូវ​កាល​ឆ្នាំ​នេះ​។

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ