នៅភូមិបាសែ ឃុំសុងឡុក ខេត្តវិញឡុង លោក ថាច់ថាញ់អាង ផ្សារភ្ជាប់ជាមួយនឹងរបររចនារបាំងមុខ ឆ្លាក់រូបសំណាក និងឆ្លាក់ក្បាច់រចនាខ្មែរ។ ដោយចំណង់ចំណូលចិត្ត រួមជាមួយនឹងការបង្រៀនមុខរបរដោយឥតគិតថ្លៃ លោកបានរួមចំណែកថែរក្សា មុខរបរសិប្បកម្ម ជួយឱ្យយុវជនជំនាន់ក្រោយយល់ដឹងបន្ថែមអំពីវប្បធម៌ជនជាតិ។

លោក ថាច់ថាញ់អាង (ឈរ) កំពុងណែនាំលោក ថាច់រឿន គូរនិងឆ្លាក់ក្បាច់រចនាខ្មែរ។
លោក ថាច់ថាញ់អាង មុននោះធ្លាប់ធ្វើជាជាងសំណង់ដើម្បីចិញ្ចឹមជីវភាព។ ដោយមានចំណង់ចំណូលចិត្តលើក្បាច់រចនា និងរូបសំណាកក្នុងវប្បធម៌ខ្មែរ លោកបានស្វែងរកសិប្បករជំនាន់មុនៗដើម្បីរៀនសូត្រ។ ដោយបានការណែនាំ គួបផ្សំនឹងដំណើរការស្វែងយល់ និងអនុវត្តដោយខ្លួនឯង លោកក៏បានចាប់យកបច្ចេកទេសឆ្លាក់ជាបណ្តើរៗ។ ឆ្នាំ ១៩៩៩ លោកបានបើកមូលដ្ឋានអាជីវកម្មនៅភូមិបាសែ ទទួលធ្វើផលិតផលតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្រៀនមុខរបរដោយឥតគិតថ្លៃដល់អ្នកដែលចង់រៀន។ ផលិតផលរបស់លោកមានភាពចម្រុះគួរសម ចាប់ពីរបាំងមុខស្វា យក្ស រហូតដល់រូបសំណាកព្រះពុទ្ធ រូបសំណាកទេពធីតា នាគ និងរូបសំណាកលម្អផ្សេងៗជាច្រើន។ ប្រភេទនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងខ្លួនអំពីទ្រង់ទ្រាយ ពណ៌សម្បុរ។ល។ ដែលទាមទារឱ្យអ្នករចនាត្រូវមានភាពប៉ិនប្រសប់ ព្យាយាម និងយកចិត្តទុកដាក់យ៉ាងលម្អិត។ តាមរយៈការបញ្ជាទិញនីមួយៗ លោកមានឱកាសបន្ថែមដើម្បីហ្វឹកហាត់ និងសន្សំបទពិសោធន៍។ ទន្ទឹមនឹងនោះ លោកថែមទាំងទទួលឆ្លាក់ក្បាច់រចនាដល់វត្តអារាមខ្មែរ នាំយកជំនាញដែលបានរៀនដាក់បញ្ចូលក្នុងផលិតផលបម្រើការប្រជុំជីវភាពវប្បធម៌ និងជំនឿនៅភូមិភាគ។
ជាមួយនឹងការរក្សាមូលដ្ឋានធ្វើអជីវកម្ម លោក អាង តែងតែឆ្លៀតពេលណែនាំដល់អ្នករៀនមុខរបរ។ ម្យ៉ាងវិញទៀត មានយុវជនប្រមាណ ៥-៦ នាក់ក្នុងភូមិមានការងារធ្វើនៅទីនេះ ហើយបានរៀនដោយឥតគិតថ្លៃផង មានប្រាក់ចំណូលបន្ថែមផង។ ចាប់ពីផ្នែកការរៀនផ្ទាល់នៅមូលដ្ឋាន ពួកគេបានស្គាល់បច្ចេកទេសជាបណ្តើរៗ និងមានជំនាញបន្ថែមដើម្បីបន្តប្រកបរបរ។ បង ថាច់រឿន នៅភូមិបាសែ គឺជាម្នាក់ក្នុងចំណោមអ្នកដែលបានលោក អាង ណែនាំអំពីការឆ្លាក់ក្បាច់រចនា។ បងបានឱ្យដឹង៖ ក្នុងអំឡុងពេលធ្វើការនៅទីតាំងអាជីវកម្ម បងបានឆ្លៀតរៀនសូត្រ និងហ្វឹកហាត់ មកទល់ពេលនេះអាចអនុវត្តបានបណ្តាផ្នែកការងារ។ ដោយបានបង្រៀនដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់ចំណូលពីការងារ បងមានលក្ខណៈដើម្បីបន្តរៀនមុខរបរ។
ក្នុងឱកាសវិស្សមកាល មូលដ្ឋានរបស់លោកអាងក៏ជាកន្លែងដែលក្មេងៗមករៀនគូរ ហាត់លាបពណ៌លើមុខរបាំង រូបសំណាកព្រះពុទ្ធ រូបសំណាកទេពធីតា...។ល។ លោក អាង ណែនាំដោយឥតគិតថ្លៃ ជ្រើសរើសផ្នែកការងារសាមញ្ញ និងសមស្របដើម្បីឱ្យប្អូនៗបានស្គាល់។ លោក អាង ឱ្យដឹង៖ សកម្មភាពនេះ អាចបង្កបរិយាកាសកម្សាន្តសប្បាយផង ជួយឱ្យក្មេងៗស្គាល់រូបសំណាក ពណ៌សម្បុរ និងក្បាច់រចនាខ្មែរផង។ នៅពេលចូលរួមផ្នែកការងារសមស្រប ប្អូនៗក៏មានប្រាក់បន្តិចបន្តួចសម្រាប់ទៅរៀនសូត្រ។ តាមរយៈថ្នាក់រៀនដ៏ជិតស្និទ្ធនោះ លោកបានរួមចំណែកដាស់ស្មារតីស្រឡាញ់វប្បធម៌ជនក្នុងដល់យុវជនជំនាន់ក្រោយផងដែរ៕
ទីទុយ - មេងលី