09/11/2026 - 10:04

អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ផ្តើម​ពី​ចិញ្ចឹម​គោ​មេ​ 

ជ្រើស​រើស​កូន​គោ​ញី​ល្អ​ៗទុក​មេ​ រួម​ផ្សំ​នឹង​លក់​គោ​កូន​ និង​ចិញ្ចឹម​គោ​បន្ធាត់​ អ្នក​មីង​គឹម​ផល​ នៅ​អនុ​សង្កាត់​៧ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ ជា​ជំ​ហា​នរក​បាន​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​ជូន​គ្រួ​សារ​។ ផ្តើម​ពី​គោ​មេ​មួយ​ក្បាល​ដំ​បូង​ មាន​ពេល​ខ្លះ​គាត់​ពង្រីក​ហ្វូង​គោ​ឡើង​ដល់​ ១០ ក្បាល​ រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​។

អ្នក​មីង​គឹម​ផល​ កំ​ពុង​ឱ្យ​ចំ​ណី​គោ​។

អ្នក​មីង​គឹម​ផល​ ជា​សមា​ជិក​សមា​គម​កសិ​ករ​អនុ​សង្កាត់​ ៧ សង្កាត់​ង្វៀកហ្វា​។ គ្រួ​សារ​គាត់​ចាប់​ផ្តើម​ចិញ្ចឹម​គោ​ផ្តើម​ពី​គោ​មេ​មួយ​ក្បាល​។ ក្រោយ​ពី​គោ​កើត​កូន​មួយ​ល្បាស់​ៗ គាត់​ជ្រើស​រើស​កូន​គោ​ញី​ល្អ​ៗទុក​ចិញ្ចឹម​បន្ត​ពូជ​ រី​ឯ​កូន​គោ​ដែល​មិន​ទុក​មេ​ គាត់​លក់​ដើម្បី​មាន​ប្រាក់​ចំ​ណូល​បន្ថែម​។ នៅ​ពេល​គោ​កើត​កូន​ គាត់​តែង​ជ្រើស​ទុក​សម្រាប់​ចិញ្ចឹម​ មាន​ពេល​ខ្លះ​គោ​របស់​គ្រួ​សារ​កើន​ឡើង​ដល់​ ១០ ក្បាល​ឯ​ណោះ​។ តាម​ប្រ​សាសន៍​របស់​មីង​ផល​ គោ​ញី​ដែល​ជ្រើស​ទុក​ពូជ​ គាត់​ចិញ្ចឹម​រហូត​ដល់​កើត​កូន​។ វិធី​នេះ​ទាម​ទារ​ពេល​វេលា​ចិញ្ចឹម​យូរ​ ប៉ុន្តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​គោ​មេ​ចិញ្ចឹម​បន្ថែម​។ រី​ឯ​គោ​កូន​ដែល​មិន​ទុក​មេ​ គាត់​លក់​ដើម្បី​មាន​ចំ​ណូល​បន្ថែម​ រួម​ចំ​ណែក​មាន​ប្រាក់​ចាយ​វាយ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ និង​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​គោ​។

កម្មា​ភិបាល​ភូមិ​ភាគ​មក​ពិ​និត្យ​ទម្រង់​ចិញ្ចឹម​គោ​មេ​របស់​មីង​ផល​។

ទន្ទឹម​នឹង​នោះ​ អ្នក​មីង​គឹម​ផល​ នៅ​ទាំង​រួម​ផ្សំ​ចិញ្ចឹម​គោ​បន្ធាត់​ទៀត​ផង​។ មីង​ផល​ ឱ្យ​ដឹង​៖ កូន​គោ​តូច​មាន​តម្លៃ​ពី​ ១៨ – ២៥ លាន​ដុង​ក្នុង​មួយ​ក្បាល​ ចំ​ណែក​គោ​បន្ធាត់​មាន​តម្លៃ​ពី​ ៤៥ – ៥៥ លាន​ដុង​ក្នុង​មួយ​ក្បាល​ អា​ស្រ័យ​លើ​ទម្ងន់​។ ក្នុង​មួយ​ឆ្នាំ​ៗ គ្រួ​សារ​គាត់​លក់​គោ​ប្រ​មា​ណ​ពី​ ៣–៤ ក្បាល​ រួម​ទាំង​កូន​គោ​តូច​ និង​គោ​បន្ធាត់​ មាន​ប្រ​ភព​ចំ​ណូល​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ និង​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​គោ​។ ប្រាក់​ចំ​ណូល​អា​ស្រ័យ​លើ​ប្រ​ភេទ​គោ​ និង​ទម្ងន់​ពេល​លក់​។ ចិញ្ចឹម​គោ​មេ​ដើម្បី​មាន​ប្រ​ភព​កូន​គោ​សម្រាប់​លក់​ ឬ​ទុក​ធ្វើ​គោ​ពូជ​ ចំ​ណែក​គោ​បន្ធាត់​ត្រូវ​ចិញ្ចឹម​ឱ្យ​ឡើង​ទម្ងន់​មុន​ពេល​លក់​។ រួម​ផ្សំ​នឹង​ចិញ្ចឹម​គោ​ មេ​និង​ចិញ្ចឹម​គោ​បន្ធាត់​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​ប្រ​ភព​គោ​ពូជ​ផង​ និង​មាន​ចំ​ណូល​ពី​ការ​លក់​គោ​ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់​ជីវ​ភាព​ និង​បន្ត​វិនិយោគ​ចិញ្ចឹម​គោ​ផង​។

លោក​ ស៊ើង​វុាំងឌឿក ប្រ​ធាន​សមា​គម​កសិ​ករ​អនុ​សង្កាត់​ ៧ សង្កាត់​ង្វៀកហ្វា​ បញ្ជាក់​៖ មីង​គឹម​ផល​ ជា​សមា​ជិក​ម្នាក់​ទ្រាំ​លំ​បាក​រៀន​សូ​ត្រ​ និង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​។ ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​គោ​មេ​ គាត់​បង្ក​បាន​ប្រ​ភព​ចំ​ណូល​ជូន​គ្រួ​សារ​។ ការ​ខិត​ខំ​ប្រិត​សំ​ចៃ​ ព្រម​ជា​មួយ​នឹង​វិធី​ជ្រើស​រើស​កូន​គោ​ញី​ធ្វើ​ពូជ​ គឺ​ជា​ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ចិញ្ចឹម​គោ​របស់​គាត់​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នេះ​ គ្រួ​សារ​ដែល​មា​នល​ក្ខណៈ​ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ អាច​ស្វែង​យល់​ពី​វិធី​កូន​គោ​ញី​ទុក​ពូជ​ រួម​ផ្សំ​ចិញ្ចឹម​គោ​មេ​ ព្រម​ទាំង​គោ​បន្ធាត់​ ដើម្បី​ជ្រើស​ទិស​ដៅ​អភិវឌ្ឍ​សម​ស្រប​។ ទោះ​បី​ដូច្នោះ​ក្តី​ ទ្រង់​ទ្រាយ​ចិញ្ចឹម​គោ​គប្បី​ផ្សារ​ភ្ជាប់​នឹង​សមត្ថ​ភាព​ថែ​ទាំ​ ប្រ​ភព​ចំ​ណី​ និង​លក្ខ​ណៈទ្រុង​គោ​របស់​គ្រួ​សារ​នីមួយៗ​ តាម​រយៈ​នោះ​ ទម្រង់​ចិញ្ចឹម​គោ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​បន្តិច​ម្តង​ៗ៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ