មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/11/2026 - 04:20

សង្កាត់​ង៉ា​ណាំ តភ្ជាប់​ការ​ងារ​សម្រាប់​កម្ម​ករ​និយោ​ជិត​ 

មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ការ​ងារ​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​សង្កាត់​ង៉ា​ណាំ​ ចាត់​តាំង​វេទិកា​ដោះ​ដូរ​ការ​ងារ​ឆ្នាំ ២០២៦ ដោយ​ទាក់​ទាញ​ពល​ករ​ចូល​រួម ៦០ នាក់។

នៅ​ក្នុង​កម្ម​វិធី ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វិនិ​យោគ​ហិ​រញ្ញ​វត្ថុ និង​សារ​គមនា​គមន៍​អន្តរ​ជាតិ (MIF) បាន​ឧទ្ទេស​នាម​ឱ​កាស​ការ​ងារ​នៅ​ប្រ​ទេស​ជប៉ុន ផ្នែក​កែ​ច្នៃ​ម្ហូប​អា​ហារ​កសិ​កម្ម​អេ​ឡិច​ត្រូ​និក ភោជ​នីយ​ដ្ឋាន - សណ្ឋា​គារ​និង​យន្ត​កម្ម។ កម្ម​វិធី​ជម្រើស​ទាំង​បុរស​និង​នា​រី ដែល​មាន​អាយុ​ចាប់​ពី ១៨ - ៣៥ ឆ្នាំ មាន​កម្រិត​វប្ប​ធម៌​ចាប់​ពី​អនុ​វិទ្យា​ល័យ​ឡើង​ទៅ រយៈ​ពេល​ចុះ​កិច្ច​សន្យា​ចាប់​ពី ៣ - ៥ ឆ្នាំ; កម្រិត​ប្រាក់​ចំ​ណូល​បាន​អង្គ​ភាព​ជ្រើស​រើស​ផ្តល់​ព័ត៌​មាន​ចាប់​ពី ៣០ - ៦០ លាន​ដុង។ កម្ម​ករ​និយោជិត​ក៏​បាន​បក​ស្រាយ​នូវ​បញ្ហា​នា​នា​ដែល​ពាក់​ព័ន្ធ​នឹង​លក្ខណៈ​ជ្រើស​រើស រយៈ​ពេល​ធ្វើ​ការ និង​តម្រូវ​ការ​ផ្សេងៗ​ចំ​ពោះ​ពល​ករ​នៅ​បរ​ទេស។

វេទិកា​ដោះ​ដូរ​រួម​ចំ​ណែក​នាំ​យក​ព័ត៌​មាន​ជ្រើស​រើស​ពល​ករ ឱ្យ​កាន់​តែ​ខិត​ជិត​ជា​មួយ​ពល​ករ​នៅ​ភូមិ​ភាគ។ តាម​រយៈ​ការ​ជួប​ប្រា​ស្រ័យ​ដោយ​ផ្ទាល់​ជា​មួយ​អង្គ​ភាព​ជ្រើស​រើស​កម្ម​ករ​និយោ​ជិត​អាច​នឹង​ម្ចាស់​ការ​ស្វែង​យល់ ប្រៀប​ធៀប​នឹង​ជម្រើស​ផ្សេងៗ ផ្តើម​ពី​នោះ កំ​ណត់​ច្បាស់​ទិស​ដៅ​ការ​ងារ​ឱ្យ​សម​ស្រប​ជា​មួយ​តម្រូវ​ការ​និង​សមត្ថ​ភាព​របស់​ខ្លួន៕

    គីម​ង៉ុក -លី​សៀ​

ចែករំលែកអត្ថបទ