គាំទ្រទិវាច្បាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (៩ ខែវិច្ឆិកា) ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងឃោសនា ផ្សព្វផ្សាយច្បាប់ស្តីពីគ្រប់គ្រង ប្រើប្រាស់អាវុធ វត្ថុផ្ទុះដល់សិស្ស និងគ្រូបង្រៀនជាង ៩០០ នាក់នៃសាលាអនុវិទ្យាល័យ និងវិទ្យាល័យត្រឹងដេ ទីក្រុងកឹងធើ។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ ប្រគល់ផ្លាកនិមិត្តរូបជូនសៀវភៅសរសេរ ៣០០ ក្បាលដល់សិស្សដែលមានស្ថានភាពលំបាក។
ក្នុងពេលផ្សព្វផ្សាយនេះ កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានផ្សព្វផ្សាយនូវខ្លឹមសារមូលដ្ឋាននៃច្បាប់ស្តីពីគ្រប់គ្រង ប្រើប្រាស់អាវុធ វត្ថុផ្ទុះ; ទន្ទឹមនឹងនោះ វិភាគវែកញែកអំពីហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត សុខភាព ក៏ដូចជាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ពីទង្វើល្មើសច្បាប់លើវិស័យនេះ។ តាមរយៈខ្លឹមសារផ្សព្វផ្សាយ ជួយឱ្យសិស្សលើកកម្ពស់ការយល់ដឹង មានស្មារតីទទួលខុសត្រូវក្នុងការគោរពនូវសេចក្តីកំណត់របស់ច្បាប់; ម្ចាស់ការបង្ការ មិនស្តុកទុក ប្រើប្រាស់ ជួញដូរ ឬចូលរួមក្នុងទង្វើល្មើសជាប់ពាក់ព័ន្ធនឹងអាវុធ វត្ថុផ្ទុះ។ តាមរយៈនោះ រួមចំណែកកសាងបរិស្ថានសាលារៀនសុវត្ថិភាព ត្រឹមត្រូវ កសាងស្មារតីរស់នៅ និងធ្វើការតាមរដ្ឋធម្មនុញ្ញ និងច្បាប់ផ្តើមពីបរិស្ថានសាលារៀន។
ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញបានជូនសៀវភៅសរសេរ ៣០០ ក្បាលដល់សិស្សដែលមានស្ថានភាពលំបាក រួមចំណែកលើកទឹកចិត្ត ប្អូនៗឈានឡើងក្នុងការសិក្សា៕
យ្វីអាញ - វិមាន