សំដៅបង្កើនប្រសិទ្ធភាពនៃការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ កាលពីខែសីហា ឆ្នាំ២០២៥ នគរបាលសង្កាត់មីគ្វើយ ទីក្រុងកឹងធើ បានដាក់ឱ្យដំណើរ ការទម្រង់ “កាមេរ៉ាសុវត្ថិភាព សណ្តាប់ធ្នាប់”។ តាមរយៈការផ្សព្វផ្សាយអនុវត្តនិងរក្សាសកម្មភាព ទម្រង់នេះបាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្ម រួមចំណែកដល់ការបង្ការ រកឃើញ និងបង្រ្កាប ទប់ស្កាត់ឱ្យបានទាន់ពេលនូវបទល្មើស អបាយមុខសង្គមនិងបណ្តាបទល្មើសផ្សេងៗទៀត។

ទម្រង់”កាមេរ៉ាសុវត្ថិភាពនិងសណ្តាប់ធ្នាប់” នៅសង្កាត់មីគ្វើយ ទីក្រុងកឹងធើ។
ដើម្បីកសាងទម្រង់ខាងលើ កងកម្លាំងនគរបាលសង្កាត់បានសហការជាមួយអង្គការនយោបាយ - សង្គមនៃសង្កាត់មីគ្វើយ ក្នុងការឃោសនាចលនាប្រជាជន ភូមិភាគដែលរស់នៅឆ្ងាយពីស្រុកកំណើតឱ្យយល់ដឹងពីតួនាទីនិងអត្ថន័យដ៏សំខាន់នៃទម្រង់នេះ ងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជាមួយគ្នានេះ ក៏បានចលនាថវិកាក្នុងសង្គម ដើម្បីដំឡើងនិងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បម្រើដល់ការងារធានាសន្តិសុខនិងសណ្តាប់ធ្នាប់លើភូមិឋាន។ ចាប់តាំងពីពេលដាក់ ឱ្យដំណើរការមក ទម្រង់នេះមានកាមេរ៉ាចំនួន១២ បានដាក់ឱ្យដំណើរការ។ យោងតាមផែនការក្នុងពេលខាងមុខ កម្លាំងនគរបាលសង្កាត់នឹងបន្តចលនា ថវិកាវិនិយោគដំឡើងកាមេរ៉ាបន្ថែមចំនួន ២០ ទៀត នៅទីតាំងផ្លូវប្រសព្វមុខសំខាន់ៗ និងទីតាំងដែលមានហានិភ័យស្មុគស្មាញពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងទូទាំងសង្កាត់។
តាមរយៈការអនុវត្ត កម្លាំងនគរបាលសង្កាត់បាន យករូបភាពនិងទិន្នន័យជាង ២០០ លើក បម្រើដល់ការងារស៊ើបអង្កេត បង្ក្រាបបទល្មើស និងចាត់វិធាន ការចំពោះបទល្មើស តាមការណែនាំរបស់នគរបាល គ្រប់លំដាប់ថ្នាក់។ ពិនិត្យនិងបំភ្លឺឱ្យបានច្បាស់លាស់នូវករណីចំនួន ០៣ ដែលពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ លើកកម្ពស់ប្រសិទ្ធភាពលើគ្រប់វិស័យការងារនគរបាល កៀរគរការ ចូលរួមយ៉ាងសកម្មពីប្រជាជនក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅលើភូមិឋាន សហគមន៍ រួមចំណែកធ្វើឱ្យផ្លាស់ប្តូរស្មារតីគោរពច្បាប់របស់ប្រជាជន។ បងស្រីឡឹមធីវែន នៅមណ្ឌលមីថាញ់ ចែករំលែក៖ “ចាប់តាំងពីមានប្រព័ន្ធកាមេរ៉ានេះមក សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមណ្ឌលបានផ្លាស់ប្តូរជាវិជ្ជមាន ជួយឱ្យប្រជាជនស្ងប់អារម្មណ៍ជាងមុនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការកសាងជីវភាពវប្បធម៌ - ទីក្រុងអរិយធម៌”។ រីឯបងឌៀងថាញ នៅមណ្ឌលមីតឹង ឱ្យដឹង៖ “ចាប់តាំងពីមានប្រព័ន្ធកាមេរ៉ាសន្តិសុខមក ស្ថានភាពសណ្តាប់ធ្នាប់និងការលួច ប្លន់ទ្រព្យសម្បត្តិនៅក្នុងមណ្ឌលខ្ញុំមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ បញ្ហាបាត់ឆ្កែឆ្មា គឺលែងមាន ដូចពីមុនទៀត សន្តិសុខនៅភូមិភាគបានរក្សារឹងមាំ ប្រជាជនក្នុងភូមិសប្បាយរីករាយជាខ្លាំង“។
កំណត់ច្បាស់ការរក្សានិងជំរុញការកសាងទម្រង់ “កាមេរ៉ាសុវត្ថិភាព សណ្តាប់ធ្នាប់” គឺជាភារកិច្ចសំខាន់មួយក្នុងការងារធានាសន្តិសុខសណ្តាប់ធ្នាប់ និងការងារកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ លោកវរសេនីយ៍ឯកបម្រុង ស៊ើងមិញចៀង ប្រធាននគរបាលសង្កាត់មីគ្វើយ ឱ្យដឹង៖ “ពេលខាងមុខ នគរបាលសង្កាត់មីគ្វើយ នឹងបន្តជំរុញដំណើរការ និងទាញយកផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវប្រព័ន្ធកាមេរ៉ាឃ្លាំមើលសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ ផ្សព្វផ្សាយ ចលនាប្រជាជន ស្ថាប័ន អាជីវកម្ម សាលារៀនលើភូមិឋានសង្កាត់ជំនួយដល់កងកម្លាំងនគរបាលសង្កាត់ដើម្បីមានប្រព័ន្ធកាមេរ៉ាដែលគ្របដណ្តប់លើភូមិឋានទូទាំងសង្កាត់”។
អាចឃើញថាទម្រង់ “កាមេរ៉ាសុវត្ថិភាព សណ្តាប់ធ្នាប់” របស់នគរបាលសង្កាត់មីគ្វើយ បានពង្រីកភាពខ្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូលក្នុងការអនុវត្តភារកិច្ចការពារសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម អនុវត្តនិងពង្រីកសមិទ្ធផលវិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រ្កាបបទល្មើស និងអបាយមុខសង្គម ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងកសាងផ្នត់រស់នៅវប្បធម៌ ស្មារតីយល់ដឹងគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ភូមិភាគ៕
ដាលីន