ផ្តើមពីចំណង់ចំណូលចិត្ត និងបំណងប្រាថ្នាចង់ថែរក្សាវប្បធម៌ជនជាតិ យុវជនឡឹមមិញខាន់ នៅភូមិការន្ត ឃុំសាភៀង ទីក្រុងកឹងធើ បានច្នៃប្រតិដ្ឋដោយផ្ទាល់ដៃនូវទូក-ងខ្នាតតូច និងឧបករណ៍ភ្លេងចាប៉ីដងវែង។
ក្រោយពីអនុវត្តការរៀបចំឈ្មោះភូមិ មណ្ឌលជាច្រើននៅតាមឃុំ សង្កាត់នៅទីក្រុងកឹងធើ បានផ្លាស់ប្តូរជាសន្សឹមៗ ប៉ុន្តែតម្លៃវប្បធម៌សហគមន៍ មនោសញ្ចេតនារវាងអ្នកភូមិផងរបងជាមួយតែងបានថែរក្សា និងពូនជ្រំតាមរយៈសកម្មភាព និងចលនារបស់ភូមិភាគ។
ជាច្រើនឆ្នាំមកនេះ ដោយសារទម្រង់ដាំដំណាំរួមផ្សំ បានជួយប្តីប្រពន្ធបងស្រី ថាច់ធីសាផា នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា ទីក្រុងកឹងធើ ចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។ នោះគឺជាលទ្ធផលនៃការឧស្សាហ៍ព្យាយាមក្នុងការពលកម្ម ភាពរហ័សរហួនក្នុងការក្តាប់យកទីផ្សារ និងមោះមុតអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសចូលក្នុងការផលិត។
ជាច្រើនឆ្នាំមកនេះ បណ្តាអង្គការសមាគម និងអង្គការមហាជននៅលើភូមិឋានទីក្រុងកឹងធើ កំពុងសាយភាយយ៉ាងខ្លាំងនូវការចលនាការពារបរិស្ថានតាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើនដូចជា៖ ការកាប់ឆ្ការស្មៅ ដាំផ្កា ប្រមូលសំរាមជាដើម។
ក្នុងបរិការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកអភិវឌ្ឍ សង្កាត់វិញភឿក ទីក្រុងកឹងធើ បានលើកកម្ពស់ជំនាញឌីជីថលដល់គ្រួសារធ្វើជំនួញ អាជីវកម្ម និងសហករណ៍។ តាមរយៈនោះ ឧបត្ថម្ភអង្គសំខាន់ផ្លាស់ថ្មីវិធីសាស្ត្រផ្សព្វផ្សាយ កៀកជិតអតិថិជន ពង្រីកទីផ្សារ និងលើកកម្ពស់ប្រសិទ្ធភាពធ្វើអាជីវកម្ម។
រយៈពេលជាងមួយឆ្នាំកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ និងឃុំមីភឿក ទីក្រុងកឹងធើ បានជំរុញយ៉ាងខ្លាំងក្លានូវការបំផុសចលនាប្រឡងប្រណាំងជាក់ស្តែង បង្កផ្សព្វផ្សាយស៊ីជម្រៅទូលំទូលាយក្នុងសហគមន៍ លេចធ្លោគឺការងារសង្គមូបនីយកម្មកសាងគមនាគមន៍ជនបទ។
ការប្រើប្រាស់មូលនិធិដីមានប្រសិទ្ធភាព មួយអន្លើដោយការបត់បែន បង្វែររចនាសម្ព័ន្ធ ពូជដំណាំសមស្របតាមរដូវកាល ទម្រង់ដាំដំណាំឆ្លាស់គ្នារបស់ប្រជាជនតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ កំពុងពង្រីកប្រសិទ្ធភាពគួរឱ្យកត់សម្គាល់។
តាមគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ បានឱ្យដឹង ចាប់ពីថ្ងៃទី ៣១ ខែកក្កដា មកដល់ពេលនេះ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុងកឹងធើ បានចូលរួមពលកម្មជាង ៣០០ ថ្ងៃ ជួយប្រជាជនធ្វើផ្លូវគមនាគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជននៅឃុំហ្វាលឺវ។
ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពបម្រើប្រជាជន ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការដោះស្រាយបែបបទរដ្ឋបាល និងនាំសេវាកម្មរដ្ឋចូលកាន់តែជិតប្រជាជន។ មជ្ឈមណ្ឌលបម្រើសេវាកម្ម រដ្ឋបាលរដ្ឋ ឃុំឡុងភូ ទីក្រុងកឹងធើ បន្តអនុវត្តខ្លឹមសារសំខាន់ៗចំនួនពីរ គឺ៖ ពង្រីក Zalo OA របស់មជ្ឈមណ្ឌល; ព្រមទាំងអនុវត្តទម្រង់ជំនួយដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញនៅតាមគណៈប្រជាជនភូមិនីមួយៗ។
ផ្សាភ្ជាប់ជាមួយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ចលនា “កសាងគ្រួសារ ៥គ្មាន ៣ស្អាត” បានសមាគមសហព័ន្ធនារីគ្រប់ជាន់ថ្នាក់នៃទីក្រុងកកឹងធើ អនុវត្តមានប្រសិទ្ធភាព។ តាមរយៈទម្រង់និងសកម្មភាពជាក់ស្តែងជាច្រើន ដូចជា៖ ការថែរក្សាអនាម័យបរិស្ថាន រៀមចំផ្ទះស្អាតបាត... សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសកម្មសម្រេចតាមលក្ខឋានជនបទថ្មីនៅភូមិឋាន។
ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្បាស់ ភាពម្ចាស់ការសម្រប ធានាប្រភពទឹក និងលំនឹងការរកស៊ីចិញ្ចឹមជីវិត មានអត្ថន័យដ៏សំខាន់ចំពោះប្រជាជននៅតំបន់ជនជាតិភាគតិច។
សមាគមកសិករឃុំថើយអាងហោយ ទើបចាត់តាំងពិធីបង្ហាញមុខក្រុមសមាគមកសិករអាជីព “ចិញ្ចឹមគោ” នៅភូមិសមដុង ១។
ទាញយកប្រយោជន៍ពីដីទំនេរនៅក្រោមម្លប់ចម្ការដូង គ្រួសារមាមីងខ្មែរជាច្រើននៅភូមិព្រែកទុង ឃុំហ៊ុងហ្វា ខេត្តវិញឡុង បានអនុវត្តជោគជ័យទម្រង់ដាំជីរបន្លា។ នេះជាទម្រង់ផលិតឆ្លាតវៃ នាំមកប្រភពចំណូលទៀងទាត់រាល់ថ្ងៃ និងពង្រឹងសេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ ទោះបីជាតម្លៃដូងទុំលើទីផ្សារធ្លាក់ចុះក៏ដោយ។
អនុវត្តមានប្រសិទ្ធភាពនូវគម្រោង “ពង្រឹងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅខេត្តសុកត្រាំង (ចាស់) ដំណាក់កាល ២០២៣ – ២០២៧” អាស្រ័យអង្គការសម្ព័ន្ធន័រវេស ប្រចាំនៅប្រទេសវៀតណាម (NMA-V)
ក្នុងបរិការណ៍ដែលផ្នែកកសិកម្មកំពុងបោះជំហានផ្លាស់ប្តូរតាមទិសដៅបៃតងចីរភាព ទម្រង់ចិញ្ចឹមគោសាច់ តាមទិសដៅសេដ្ឋកិច្ចវិលជុំ កំពុងអះអាងពីប្រសិទ្ធភាពយ៉ាងច្បាស់នៅឃុំទ្រីតូង ខេត្តអាងយ៉ាង។
ដបជ័រ កំប៉ុងភេសជ្ជៈ និងក្រដាសកាតុងដែលធ្លាប់តែបោះចោល ត្រូវបានប្រជាជនឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ប្រមូលផ្តុំនិងបែងប្រភេទដើម្បីដូរយកគ្រឿងឧបភោគបរិភោគ។ ផ្ដើមពីសកម្មភាពនេះ កាន់តែបង្ហាញឱ្យឃើញថា ទម្រង់
ប៉ុន្មានឆ្នាំជិតៗនេះ ចលនាចិញ្ចឹមគោសាច់នៅភូមិតាលោង ឃុំឡុងវិញ ខេត្តវិញឡុង បានរីកចម្រើនជាលំដាប់។ មានទម្រង់ជាច្រើនបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកដល់ការលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាពនៅ ភូមិភាគ។
ការផ្លាស់ប្ដូរឌីជីថលកំពុងរីកសាយភាយជាបណ្តើរៗដល់តំបន់ជនជាតិភាគតិច។ ផ្ដើមពីការបង្ខិតជិតសេវា រដ្ឋតាមប្រព័ន្ធអនឡាញ រហូតដល់ការអនុវត្តបច្ចេកវិទ្យាក្នុងការផលិតនិងជីវភាពរស់នៅ ប្រជាជនជាសន្សឹមៗបានប្តូរផ្នត់គំនិតនិងបង្កើតទម្លាប់ថ្មីៗ រួមចំណែកលើកកម្ពស់គុណភាពជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
ពង្រីកឧត្ដមភាពតំបន់ឆ្នេរសមុទ្រ ឃុំឡុងវិញ (ខេត្តវិញឡុង) កំពុងជំរុញការអភិវឌ្ឍវារីវប្បកម្មតាមទិសដៅ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស លើកកម្ពស់គុណភាពតំបន់ចិញ្ចឹម និងបើកទូលាយការចងសម្ព័ន្ធប្រើប្រាស់។ ទិសដៅនេះ រួមចំណែកលើកកម្ពស់តម្លៃផលិត បង្កការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនមាមីង។
ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត មិនត្រឹមតែជាគន្លឹះជួយលើកកម្ពស់ទិន្នផល គុណភាព និងបង្កើនតម្លៃកសិផលប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្ដូរនូវផ្នត់គំនិតផលិតរបស់ប្រជាជន ព្រមទាំងពង្រីកប្រសិទ្ធភាព សក្កានុភាព ឧត្តមភាពរបស់ភូមិភាគ។