ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/06/2025 - 14:14

កឹង​ធើ -​ សមា​ហរណ​កម្ម​ថ្មី ​ឧត្តម​ភាព​ថ្មី 

ថ្ងៃ​ទី ១​ ខែ​កក្កដា ​ឆ្នាំ​២០២៥​ ក្រុង​កឹង​ធើ ​បើក​ទូលាយ​ភូមិ​សាស្ត្រ​ជា​ផ្លូវ​ការ​ក្រោយ​ពី​រួម​បញ្ចូល​គ្នា​ជា​មួយ​សុក​ត្រាំង​និង​ហូវ​យ៉ាង ​– ជា​របត់​ប្រវត្តិ​សាស្ត្រ​មួយ ​ផ្តើម​បើក​ទំព័រ​សក​រាជ​អភិ​វឌ្ឍន៍​ថ្មី។ ​ដោយ​មាន​ផ្ទៃដី​ឡើង​ដល់​ ៦.៤០០​ គីឡូ​ម៉ែត្រ​ការ៉េ​ ចំនួន​ប្រ​ជា​ជន​ឡើង​ជាង​ ៤​ លាន​នាក់​ ប្រាក់​ចំណូល​មធ្យម​ភាគ​តាម​ការ​គ្រោង​ទុក​ប្រ​មាណ ​៧.២០០ -​ ៧.៥០០ ​USD/​ម្នាក់/​ឆ្នាំ ​កឹង​ធើ​បើក​ទូលាយ​ត្រូវ​បាន​សង្ឃឹម​ថា ​អាច​នឹង​ក្លាយ​ជាទី​ក្រុង​ធំនៃ​តំបន់​ព្រែក​ទន្លេ​ដ៏​ទំនើប​បំផុត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។

​ជ្រុង​មួយ​នៃ​ក្រុង​តំបន់​ព្រែក​ទន្លេ​កឹង​ធើ។ ​រូប​ថត៖​ យីខូយ

ភាព​ខ្លាំង​មិន​ត្រឹម​តែ​បាន​មក​ពី​ទ្រង់​ទ្រាយ​ប៉ុណ្ណោះ​ទេ ​គឺ​ស្ថិត​លើ​កម្លាំង​ផ្ទៃ​ក្នុង​នៃ​អនុ​វរ​ភាព។ ​កឹង​ធើ ​បន្ត​ពង្រីក​តួ​នាទី​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ប្រ​ព័ន្ធ​ logistics​ របស់​តំបន់;​ សុក​ត្រាំង ​រួម​ចំណែក​ជិត ​៣០% ​បរិមាណ​ផល​បង្គា​នាំ​ចេញ​ក្នុង​ទូទាំង​ប្រ​ទេស​ គឺជា​ច្រក​ចេញ​ទៅ​ទន្លេ​ដោយ​មាន​កំពង់​ផែ​ត្រឹង​ដេ; ​ហូវ​យ៉ាង​ មាន​ផ្ទៃ​ដី​កសិ​កម្ម​សម្បូរ​ទៅ​ដោយ​ជី​ជាតិ​ជាង​ ៨០.០០០ ​ហិក​តា ​ផ្គត់​ផ្គង់​ស្រូវ​អង្ករ​ ផ្លែ​ឈើ ​និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ឧស្សាហ​កម្ម​កែ​ច្នៃ។

ផ្អែក​លើ​មូលដ្ឋាន​នោះ ​ក្រុង​កឹង​ធើ​ថ្មី ​នឹង​កកើត​ទៅ​ជា​សង្វាក់​ តម្លៃ​កសិ-​ជល​ផល​ អភិ​វឌ្ឍ​ឧស្សាហ​កម្ម​កែ​ច្នៃដ៏​ទំនើប​ បង្កើន​តម្លៃ​នីហរ័ណ ​ទន្ទឹម​នឹង​នោះ ​បើក​ទូ​លាយ​ប្រ​ព័ន្ធ ​logistics ​ឆ្លាត​វៃ ​ការ​ដឹក​ជញ្ជូន​ពហុ​មុខ​ងារ​ តភ្ជាប់​ទូទាំង​តំបន់​ភាគ​ខាង​លិច​ជា​មួយ​ទីផ្សារ​អន្តរ​ជាតិ។ ​គោល​ដៅ​រក្សា​ល្បឿន​កំណើន ​GRDP​ ជាង​ ១០% ​ក្នុង​មួយ​ឆ្នាំ​ ប្រមូល​ថវិកា​រដ្ឋ​សម្រេច​ ៣៧.០០០ -​ ៤០.០០០ ​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ ​នៅ​ឆ្នាំ​ ២០៣០ ​បញ្ជាក់​ពី​តួ​នាទី​ជា ​“មជ្ឈ​មណ្ឌល​កម្លាំង​ចលករ”​ របស់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ចំណុច​សំ​ខាន់​ជាង​ទៀត ​នោះគឺ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌។ ​សុក​ត្រាំង​ មាន​កេរ​ដំណែល​វប្ប​ធម៌​ខ្មែរ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ មាន​ពិធី​បុណ្យ​អក​អំបុក​ សិល្បៈ​ល្ខោន ​យូរកេ​ រាំ​វង់;​ កឹង​ធើ​និង​ហូវ​យ៉ាង​ មាន​ចម្រៀង​ចាប៉ី​តៃតឺ​ ចម្រៀង-​ហ​ តំបន់​ព្រែក​ទន្លេ ​និង​ជីវ​ភាព​តំបន់​ព្រែក​ទន្លេ​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ។​ ខណៈ​ពេល​រួម​បញ្ចូល​គ្នា​ តំបន់​ថ្មី​មិន​ត្រឹម​តែ​រីក​ចម្រើន​ខាង​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ ​ថែម​ទាំង​ជា​មជ្ឈ​មណ្ឌល​ទេសចរណ៍​វប្ប​ធម៌​ប្រកប​ដោយ​លក្ខណៈ​ពិសេស ​អភិ​រក្ស​កេរ​ដំណែល ​ជំរុញ​ស្មារតី​សហ​គមន៍​សាមគ្គី​ សម្បូរ​បែប​និង​ប្រ​កប​ដោយ​និរន្តរ​ភាព។​

សមា​ហរណ​កម្ម​ដើម្បី​រីក​ចម្រើន​ អភិ​វឌ្ឍន៍​ដើម្បី​នាំ​មុខ –​ នោះ​គឺ​ជា​គោល​ដៅ​ដែល​ក្រុង​កឹង​ធើ​រួម​បញ្ចូល​គ្នា​ដោយ​មិន​ងាក​រេ។ ជា​ក្រុង​ព្រែក​ទន្លេ​មួយ​ដ៏ទំ​នើប​ បៃតង​ ស្អាត​ ប្រព័ន្ធ​ logistics ​ឆ្លាត​វៃ ​កសិ​កម្ម​បច្ចេក​វិទ្យា​ទំនើប​ ទេស​ចរណ៍​សម្បូរ​បែប ​ដិត​ដាម ​ដោយ​វប្បធម៌​ គឺជា​គំរូ​នៃ​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ រួម​ចំណែក​លើក​កម្ពស់​តីណាម​បូ​លើ​ផែន​ទី​សេដ្ឋ​កិច្ច​វៀត​ណាម​។

អនា​គត​បាន​ត្រៀម​រួច​ជា​ស្រេច!​ សម្រេច​ចិត្ត​គ្រប់​សមត្ថ​ភាព ​សកម្ម​ភាព​លឿន​ទៅ​មុខ​ កឹង​ធើ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ឈាន​ឆ្ពោះ​ទៅ​មុខ​ បញ្ជាក់​ពី​ជំហរ​ថ្មី -​ ស័ក្តិ​សម​ជា​ក្តី​មោទនៈ​របស់​តំបន់​ភាគ​ខាង​លិច​និង​ជាចំ​ណុច​លេច​ធ្លោ​ក្នុង​ទូទាំង​ប្រ​ទេស​៕

            កា​សែត​កឹង​ធើ​ភាសា​ខ្មែរ- ​ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ