(អ.ឡ) - ថ្ងៃនេះ (២២-១១) នៅទីលានតីដូ (សង្កាត់ហឹងភូ) នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើននៃទិវាមហាសាមគ្គីទូទាំងជនជាតិ ទិវាវប្បធម៌វៀតណាម និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ ២០២៦។
ក្នុងនោះ ផ្នែកពិធីបុណ្យនឹងមានសកម្មភាពតាំងពិព័ណ៌ និងឧទ្ទេសនាមនំប្រពៃណី ផលិតផល OCOP កសិផលពិសេសនៅភូមិភាគ ឧទ្ទេសនាមសៀវភៅ តាំងពិព័ណ៌ និងឧទ្ទេសនាមអាវផាយ អាវបាបា ចាត់តាំងពិនិត្យជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ព្រមទាំងល្បែងប្រជាប្រិយជាដើម។

បណ្តាអង្គភាពត្រៀមតាំងពិព័ណ៌និងឧទ្ទេសនាមសៀវភៅ។ រូបថត៖ ង៉ុកក្វៀង

ផលិតផលក្រមាបានដាក់តាំងពិព័ណ៌និងឧទ្ទេសនាមដ៏គួរទាក់ទាញ។ រូបថត៖ ង៉ុកក្វៀង

បណ្តាអង្គភាពត្រៀមតាំងពិព័ណ៌ផលិតផលប្រចាំភូមិភាគ។ រូបថត៖ ង៉ុកក្វៀង

ផលិតផលភូមិភាគជាច្រើនបានតុបតែងយ៉ាងស្រស់ស្អាតនិងគួរឱ្យទាក់ភ្នែក។ រូបថត៖ ង៉ុកក្វៀង

បណ្តាអង្គភាពត្រៀមតាំងពិព័ណ៌ និងឧទ្ទេសនាមផលិតផល OCOP។ រូបថត៖ ង៉ុកក្វៀង
ក្នុងផ្នែកពិធីកិច្ច មានសិល្បៈអបអរសាទរ រំលឹកឡើងវិញនូវប្រពៃណី ៩៦ ឆ្នាំ នៃទិវាបង្កើតរណសិរ្សជាតិឯកភាពវៀតណាម (១៨-១១) និងអត្ថន័យប្រវត្តិសាស្ត្រនៃទិវាវប្បធម៌វៀតណាម (២៤-១១) ចាក់ផ្សាយបទយកការណ៍ឆ្លុះបញ្ចាំងពីសកម្មភាពនានានៃទិវាមហាសាមគ្គីទូទាំងជនជាតិ និងទិវាវប្បធម៌វៀតណាម នៅលើភូមិឋានទីក្រុងកឹងធើ ព្រមទាំងមានបទមតិយោបល់ និងពិភាក្សាស្នើដំណោះស្រាយកសាងសហគមន៍ប្រជាជនឱ្យមានការអភិវឌ្ឍ។
ក្រៅពីនេះ គណៈចាត់តាំងបានជូនអំណោយដល់គ្រួសារគោលនយោបាយ និងបុគ្គលគំរូ ជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលជម្នះការលំបាក រៀនពូកែ; ប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភថវិកាសាងសង់ និងជួសជុលផ្ទះមហាសាមគ្គី ជូនអំណោយដល់គ្រួសារក្រ គ្រួសារក្បែរក្រ និងគ្រួសារគោលនយោបាយដែលជួបការលំបាក ព្រមទាំងបំផុសការចូលរួមគាំទ្រចលនាប្រឡងប្រណាំង កសាងតំបន់ប្រជាជនតាំងទីលំនៅសាមគ្គី សុវត្ថិភាព សម្បូរសប្បាយ និងសុភមង្គល។

ការពិនិត្យទូទៅកម្មវិធីសិល្បៈសម្រាប់ទិវាបុណ្យ។ រូបថត៖ ង៉ុកក្វៀង

ការត្រៀមឈុតសម្តែងសិល្បៈក្នុងទិវាបុណ្យ។ រូបថត៖ ង៉ុកក្វៀង

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង (ទី ២ រាប់ពីខាងស្តាំ) ចុះពិនិត្យស្តង់តាំងពិព័ណ៌នានាក្នុងទិវាបុណ្យ។ រូបថត៖ ង៉ុកក្វៀង

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង (ឈរកណ្តាល) ត្រួតពិនិត្យការងារត្រៀមបម្រុងសម្រាប់ទិវាបុណ្យ។ រូបថត៖ ង៉ុកក្វៀង
ការរៀបចំទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម គឺជាឱកាសដើម្បីលើកតម្កើងតម្លៃវប្បធម៌ដ៏ល្អប្រពៃ ពង្រីកស្មារតីសាមគ្គី ការទទួលខុសត្រូវ និងកម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជន រួមគ្នាកសាងសហគមន៍ប្រជាជនឱ្យកាន់តែស៊ីវិល័យ ពោរពេញដោយមនោសញ្ចេតនា សុវត្ថិភាព សម្បូរសប្បាយនិងសុភមង្គល៕
ង៉ុកក្វៀង - ថាច់ធី