ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/11/2026 - 18:45

ភាព​អ៊ូ​អរ​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ 

 នៅ​សួន​ច្បារ​ ៣០-៤ សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​កម្ម​វិធី​សិល្បៈ​អំ​ណរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា និង​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ - កី​ឡា​ - ទេស​ចរណ៍​ទ្រង់​ទ្រាយ​ធំ​ រួម​ចំ​ណែក​លើក​តម្កើង​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ព្រម​ទាំង​រឹត​បន្តឹង​ចំ​ណង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​រួម​មាន​៖ សម​មិត្ត​ ឌោថា​ញ់ ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ វ៉​មិញ​ចៀង អតីត​សមា​ជិក​មជ្ឈិម​បក្ស​ អតីត​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​; សម​មិត្ត​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​; រួម​ជា​មួយ​សម​មិត្ត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ​; អតីត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​ អតីត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ​ ខេត្ត​សុក​ត្រាំង​ និង​ខេត្ត​ហូវ​យ៉ាង​ គ្រប់​អា​ណត្តិ​កាល​; បណ្តា​សម​មិត្ត​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ មន្ទីរ​ទេស​ចរណ៍​ទី​ក្រុង​ហូជី​មិញ​ ខេត្ត​អាង​យ៉ាង​ និង​ទី​ក្រុង​កឹង​ធើ​; បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​; ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​; បណ្តា​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​; សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ​; អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​បណ្តា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​; អា​ជីវ​កម្ម​ ព្រម​ទាំង​មា​មីង​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ និង​បណ្តា​ខេត្ត​ជិត​ខាង​ បាន​អញ្ជើញ​មក​ទស្សនា​ លើក​ទឹក​ចិត្ត​ដល់​សកម្ម​ភាព​នា​នា​ក្នុង​ក្រប​ខណ្ឌ​នៃ​ពិ​ធី​បុណ្យ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​បើក​។

ថ្លែង​ក្នុង​ពិ​ធី​បើក​ សម​មិត្ត​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​៖ កឹង​ធើ​គឺ​ជា​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជា​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​ប្រ​ពៃ​ណី​បដិវត្តន៍​ មនោ​សញ្ចេតនា​ និង​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​តំ​បន់​ព្រែក​ទន្លេ​ណាម​បូ​។ ក្រោយ​ពី​ទី​ក្រុង​កឹង​ធើ​បាន​រួម​បញ្ចូល​ពី​ទី​ក្រុង​កឹង​ធើ​ចាស់​ ខេត្ត​សុក​ត្រាំង​ និង​ខេត្ត​ហូវ​យ៉ាង​ បរិយាកាស​អភិវឌ្ឍ​និយាយ​រួម​និង​បរិយាកាស​វប្ប​ធម៌​ដោយ​ឡែក​របស់​ទី​ក្រុង​កាន់​តែ​សម្បូរ​បែប​ និង​ចម្រុះ​ ដោយ​ប្រ​មូល​ផ្តុំ​នូវ​តម្លៃ​ដ៏​ពិ​សេស​នៃ​តំ​បន់​ និង​សហ​គម​ន៍ជន​ជាតិ​។ ក្នុង​នោះ​ វប្ប​ធម៌​ខ្មែរ​ណាម​បូ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​បង្កើត​ភាព​សម្បូរ​បែប​ ពិ​សេស​និង​មាន​ភាព​ទាក់​ទាញ​នៃ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ទី​ក្រុង​កឹង​ធើ​នា​ពេល​បច្ចុប្បន្ន​។ នេះ​មិន​ត្រឹម​តែ​ជា​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទ្រព្យ​សម្បត្តិ​វប្ប​ធម៌​រួម​ ដែល​ចាំ​បាច់​ត្រូវ​គោរព​ អភិ​រក្ស​និង​ពង្រី​ក្នុង​ជីវ​ភាព​សហ​គម​ន៍ទៀត​ផង​។

សម​មិត្ត​ ឌោថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ​ ជូន​បាច់​ផ្កា​ និង​និមិត្ត​សញ្ញា​ដល់​អង្គ​ភាព​ឧបត្ថម្ភ​ត្បូង​ក្នុង​ពិ​ធី​។

សម​មិត្ត​ ត្រឿង​កាញ់​ត្វៀង​ អះ​អាង​៖ ពិ​ធី​បុណ្យ​អក​អំ​បុក​ គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដ៏​ឆ្នើម​មួយ​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ ពិ​ធី​បុណ្យ​នេះ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជំនឿ​ប្រ​ជា​ប្រិយ​ ជីវ​ភាព​ពល​កម្ម​ និង​ក្តី​ប្រាថ្នា​ចង់​បាន​ភាព​សុខ​សាន្ត​ សុខ​ដុម​រម​នា​ ក្នុង​នោះ​ពិ​ធី​សំ​ពះ​ព្រះ​ខែ​ និង​សកម្ម​ភាព​ប្រ​ណាំង​ទូក​-ង បាន​បង្ហាញ​ពី​តម្លៃ​វប្ប​ធម៌​ ស្មារតី​សហ​គម​ន៍ និង​ប្រ​ពៃ​ណី​សាមគ្គី​ដែល​បាន​អភិ​រក្ស​ និង​បន្ត​វេន​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ សព្វ​ថ្ងៃ​នេះ​ ពិ​ធី​បុណ្យ​មិន​ត្រឹម​តែ​ជា​ឱ​កាស​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិ​រក្ស​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ក្លាយ​ជា​ពិ​ធី​បុណ្យ​រួម​របស់​សហ​គម​ន៍ជន​ជាតិ​ គិញ ខ្មែរ​ ហ្វា​ និង​បណ្តា​ជន​ជាតិ​លើ​ភូមិ​ឋាន​ទី​ក្រុង​ទៀត​ផង​។ សកម្ម​ភាព​ដោះ​ដូរ​ ជួប​ជុំ​និង​ចូល​រួម​ពិ​ធី​បុណ្យ​ជា​មួយ​គ្នា​ រួម​ចំ​ណែក​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ យោគ​យល់​គ្នា​ គោរព​គ្នា​និង​សាមគ្គី​រវាង​បណ្តា​ជន​ជាតិ​ ធ្វើ​ឱ្យ​ជីវ​ភាព​វប្ប​ធម៌​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​សម្បូរ​បែប​។

សម​មិត្ត​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ជូន​បាច់​ផ្កា​ និង​និមិត្ត​សញ្ញា​ដល់​អង្គ​ភាព​ម្ចាស់​ឧបត្ថម្ភ​។

ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អំ​ណរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា កាន់​តែ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បង្ហាញ​ពី​ការ​គោរព​ចំ​ពោះ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ ព្រម​ទាំង​អះ​អាង​ពី​ការ​ប្តេជ្ញា​ចិត្ត​កសាង​បរិស្ថាន​វប្ប​ធម៌​ដ៏​ល្អ​ប្រសើរ​ ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ នាំ​យក​វប្ប​ធម៌​ឱ្យ​ក្លាយ​ជា​មូល​ដ្ឋាន​នៃ​គ្រឹះ​ស្មារតី​ ប្រ​ភព​កម្លាំង​ផ្ទៃ​ក្នុង​ និង​ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​សម្រាប់​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ ដោយ​ចីរ​ភាព​។ ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​អំ​ណាច​ទី​ក្រុង​ តែង​កំ​ណត់​ច្បាស់​ថា​ ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ ក្នុង​នោះ​មាន​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​និង​យូរ​អង្វែង​។ ទី​ក្រុង​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​គោ​លន​យោ​បាយ​ជន​ជាតិ​ សាសនា​ គិត​គូរ​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​ បង្ក​លក្ខ​ណៈដើម្បី​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ សិប្ប​ករ​ និង​សហ​គម​ន៍ រួម​គ្នា​អភិ​រក្ស​ និង​បន្ត​វេន​ភា​សា​ អក្សរ​ សិល្បៈ​ ពិ​ធី​បុណ្យ​ ទំនៀម​ទម្លាប់​ និង​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​ប្រសើរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។ សម​មិត្ត​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ក៏​សម្តែង​ក្តី​សង្ឃឹម​ថា​ តម្លៃ​វប្ប​ធម៌​ដ៏​ពិ​សេស​ទាំង​នេះ​នឹង​បន្ត​បាន​ពង្រីក​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌​ ទេស​ចរណ៍​សហ​គម​ន៍ ទេស​ចរណ៍​អេកូឡូ​ស៊ី​ និង​ទេស​ចរណ៍​ព្រែក​ទន្លេ​ ជា​ជំ​ហាន​ៗបង្កើត​ជា​ផលិត​ផល​ទេស​ចរណ៍​ពិ​សេស​ បង្កើត​មុខ​របរ​ ការ​ងារ​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​ទី​ក្រុង​កឹង​ធើ​ ដែល​រួស​រាយ​រាក់​ទាក់​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ និង​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​ទៅ​កាន់​មិត្ត​ភក្តិក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​។

ឈុត​សម្តែង​សិល្បៈ​បើក​ឆាក​រា​ត្រី​បើក​ពិ​ធី​។

ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃ​ ២៤ ខែ​វិច្ឆិកា ជា​មួយ​នឹង​សកម្ម​ភាព​ដ៏​សម្បូរ​បែប​ និង​ទាក់​ទាញ​ជា​ច្រើន​សកម្ម​ភាព​ដូច​៖ ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល​ OCOP និង​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់​ បណ្តែត​ប្រទីប​ ទូក​គែ​ហ៊ៅ​ ពិ​ធី​សំ​ពះ​ព្រះ​ខែ​ និង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ដ៏​ពិ​សេស​ជា​ច្រើន​ទៀត​។ ចំ​ណុច​លេច​ធ្លោ​នៃ​ពិ​ធី​បុណ្យ​គឺ​ការ​ប្រ​ណាំង​ទូក​-ងទី​ក្រុង​កឹង​ធើ​បើក​ទូ​លាយ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ទូក​-ងបុរស​ និង​នា​រី​ចំ​នួន​ ៨៤ ក្រុម​។ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​ក្រុម​នីមួយៗ​បង្ហាញ​ពី​កម្លាំង​ពលំ​ បច្ចេក​ទេស​ ស្មារតី​កី​ឡា​ និង​ការ​សហ​ការ​ប្រ​កប​ដោយ​សាមគ្គី​ ព្រម​ទាំង​នាំ​មក​ជូន​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​នូវ​ការ​ប្រ​កួត​ប្រ​ណាំង​ដ៏​ស្វិតស្វាញ​ និង​ជក់​ចិត្ត​។ ពិ​សេស​ កម្ម​វិធី​សិល្បៈ​ក្រោម​ប្រ​ធាន​បទ​ “ពណ៌​សម្បុរ​បេតិក​ភណ្ឌ​ភូមិ​ភាគ​ខាង​ត្បូង​” នឹង​ឧទ្ទេស​នាម​ពី​តម្លៃ​វប្ប​ធម៌​ដ៏​ពិ​សេស​ សម្រស់​នៃ​ទឹក​ដី​ និង​មនុស្ស​នៅ​ទី​ក្រុង​កឹង​ធើ​ ក្នុង​ចរន្ត​លំ​ហូរ​នៃ​សមា​ហរ​ណ​កម្ម​ និង​អភិវឌ្ឍ​ រួម​ចំ​ណែក​សាយ​ភាយ​សេច​ក្តី​ស្រ​ឡាញ់​មា​តុ​ភូមិ​ និង​មោទ​នភាព​ចំ​ពោះ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ សម​មិត្ត​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ក៏​សង្ឃឹម​ថា​ ក្រុម​កី​ឡា​ករ​ទាំង​អស់​នឹង​ប្រ​កួត​ដោយ​ស្មារតី​សាមគ្គី​ ស្មោះ​ត្រង់​ ថ្លៃ​ថ្នូរ​ ហើយ​កង​កម្លាំង​ចាត់​តាំង​នឹង​ធា​នា​ឱ្យ​ពិ​ធី​បុណ្យ​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ហ្មត់​ចត់​ និង​ស៊ី​វិល័យ​។ ជន​រួម​ជាតិ​ និង​ភ្ញៀវ​ទេស​ចរ​រួម​គ្នា​ចូល​រួម​លើក​ទឹក​ចិត្ត​ និង​ទទួល​យក​បទ​ពិសោធន៍​ដោយ​ស្មារតី​រីក​រាយ​ រួស​រាយ​រាក់​ទាក់​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​។

ឈុត​សម្តែង​សិល្បៈ​ក្នុង​កម្ម​វិធី​អំ​ណរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា និង​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ ក្រោម​ប្រ​ធាន​បទ​ “ពណ៌​សម្បុរ​បេតិក​ភណ្ឌ​ភូមិ​ភាគ​ខាង​ត្បូង​”។

ក្រោយ​ពី​ពិ​ធី​បើក​យ៉ាង​ឱ​ឡា​រិក​ អ្នក​តំ​ណាង​ ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​បាន​ទស្សនា​កម្ម​វិធី​សិល្បៈ​អំ​ណរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា និង​បើក​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ ក្រោម​ប្រ​ធាន​បទ​ “ពណ៌​សម្បុរ​បេតិក​ភណ្ឌ​ភូមិ​ភាគ​ខាង​ត្បូង​”។ កម្ម​វិធី​នេះ​បាន​ចាត់​តាំង​យ៉ាង​ផ្ចិត​ផ្ចង់​ ដោយ​រួម​បញ្ចូល​រវាង​សិល្បៈ​សម័យ​ទំនើប​ និង​ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ ភ្លេង​ពិ​ណ​ពាទ្យ​ របាំ​រាំ​វង់​ របាំ​រាំ​ក្បាច់​។ល។ ដែល​សម្តែង​បង្ហាញ​យ៉ាង​រស់​រវើក​ពី​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ និង​ក្តី​ប្រាថ្នា​ឈាន​ឡើង​នៃ​តំ​បន់​ដី​តី​ដូ។

* ក្នុង​ក្រប​ខណ្ឌ​នៃ​រា​ត្រី​បើក​ពិ​ធី​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ក៏​បាន​សហ​ការ​ចាត់​តាំង​បើក​ពិ​ធី​សកម្ម​ភាព​សម្តែង​បណ្តែត​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទីប​ចំ​នួន​ ២៣ និង​ទូក​គែ​ហ៊ៅ​ចំ​នួន​ ៤ មក​ពី​វត្ត​ខ្មែរ​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ ប្រទីប​និង​ទូក​គែ​ហ៊ៅ​ទាំង​នោះ​ បាន​រចនា​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​ និង​មាន​ពណ៌​ចិញ្ចាច​ចិញ្ចែង​ចម្រុះ​ស្រស់​ឆើត​ឆាយ​ពី​បណ្តា​វត្ត​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​។

ទូក​គែ​ហ៊ៅ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​លើ​ដង​ព្រែក​ Maspéro។

ការស​ម្តែង​បណ្តែត​ប្រទីប​ ដើម្បី​លើក​តម្កើង​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រសើរ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឆ្លើយ​តប​តម្រូវ​ការ​ទទួល​ផល​ប្រ​យោជន៍​ពី​វប្ប​ធម៌​ស្មារតី​ជូន​ប្រ​ជា​ជន​ក្នុង​សម័យ​សមា​ហរ​ណ​កម្ម​ និង​អភិវឌ្ឍ​។ តាម​រយៈ​នោះ​ ក៏​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ក្នុង​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ជន​ជាតិ​ ពង្រីក​សក្តា​នុភាព​ និង​ឧត្តម​ភាព​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ទី​ក្រុង​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​គោល​ការណ៍​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ និង​សុខុមាល​ភាព​សង្គម​។

បណ្តែត​ប្រទីប​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​ចម្រុះ​ពណ៌​លើ​ដង​ព្រែក​ Maspéro។

បណ្តែត​ប្រទីប​ និង​ទូក​គែ​ហ៊ៅ​ដែល​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​ចម្រុះ​ពណ៌​លើ​ដង​ព្រែក​នា​រា​ត្រី​បើក​ពិ​ធី​ បាន​បង្កើត​នូវ​បរិយាកាស​វប្ប​ធម៌​ដ៏​អស្ចារ្យ​ និង​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​។ ព្រឹត្តិ​ការណ៍​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ផ្សព្វ​ផ្សាយ​រូប​ភាព​មា​តុ​ភូមិ​ និង​មនុស្ស​នៅ​កឹង​ធើ​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​ និង​សម្បូរ​ប្រ​ពៃ​ណី​វប្ប​ធម៌​ ទៅ​កាន់​មិត្ត​ភក្តិនិង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ទៀត​ផង​៕

ហុង​ទើ - លី​ធាន​ - លី​សៀ​

ចែករំលែកអត្ថបទ