ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2026 - 14:59

ពិ​និត្យ​ជា​បឋម​កម្ម​វិធី​សិល្បៈ​បើក​ Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦ 

កម្ម​វិធី​សិល្បៈ​បើក​ Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ ៣ កម្ម​វិធី​៖ ដី​ល្បាប់​ - ចិញ្ចឹម​ព្រលឹង​ជន​ជាតិ​វៀត​ណាម​; តំណក់​ញើស​ - ខ្លឹម​ទៅ​ជា​គ្រាប់​ត្បូង​; អង្ក​របៃ​តង​វៀត​ណាម​ - ល្បី​រន្ទឺ​ទ្វីប​ទាំង​ប្រាំ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​កម្ម​វិធី​ពិ​និត្យ​ជា​បឋម​ កម្ម​វិធី​សិល្បៈ​បើក​ Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦។

នៅ​ឧទ្យាន​ទន្លេ​ហូវ​ សង្កាត់​កៃ​ខេ​ ទី​ក្រុង​កឹង​ធើ​ បាន​ប្រ​ព្រឹត្ត​ឡើង​ពិ​ធី​ពិ​និត្យ​ជា​បឋម​កម្ម​វិធី​សិល្បៈ​បើក​ Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦។

លោក​ ត្រឹង​ជី​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​អ្នក​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ និង​ផ្នែក​នា​នា​របស់​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ​។

Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ II - កឹង​ធើ​ ឆ្នាំ​ ២០២៦ មាន​ប្រ​ធាន​បទ​៖ “អង្ក​របៃ​តង​វៀត​ណាម​ - ឈាន​ដល់​កម្រិត​អន្តរ​ជាតិ​”។ កម្ម​វិធី​សិល្បៈ​បើក​ពិ​ធី​រួម​មាន​ ៣ កម្ម​វិធី​សិល្បៈ​៖ ដី​ល្បាប់​ - ចិញ្ចឹម​ព្រលឹង​ជន​ជាតិ​វៀត​ណាម​; តំណក់​ញើស​ - ខ្លឹម​ទៅ​ជា​គ្រាប់​ត្បូង​; អង្ក​របៃ​តង​វៀត​ណាម​ - ល្បី​រន្ទឺ​ទ្វីប​ទាំង​ប្រាំ​។

សាច់​រឿង​នៃ​ព្រិត្តិកាណ៍ បា​នក​សាង​ឡើង​ដោយ​ផ្អែក​លើ​ផែន​ការ​ចាត់​តាំង​ Festival សំ​ដៅ​លើក​តម្កើង​តម្លៃ​គ្រាប់​អង្ករ​ ផ្សព្វ​ផ្សាយ​រូប​ភាព​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ជំ​រុញ​កសិ​កម្ម​បៃ​តង​ អនុ​វត្ត​វិទ្យា​សាស្ត្រ​ - បច្ចេក​វិទ្យា​ និង​ពង្រីក​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ទី​ផ្សារ​អន្តរ​ជាតិ​។

ផ្តើម​ពី​ប្រ​ធាន​បទ​ “អង្ក​របៃ​តង​វៀត​ណាម​ - ឈាន​ដល់​កម្រិត​អន្តរ​ជាតិ​” កម្ម​វិធី​បាន​ជ្រើស​រើស​ដំ​ណើរ​នៃ​គ្រាប់​អង្ករ​វៀត​ណាម​ធ្វើ​ជា​ភា​សា​សិល្បៈ​ ដើម្បី​និទាន​រឿង​រ៉ាវ​ចាប់​ពី​ដី​ល្បាប់​ ទឹក​ដី​ និង​ស្នា​ដៃ​របស់​កសិ​ករ​រហូត​ដល់​ខឿន​កសិ​កម្ម​បៃ​តង​ ទំនើប​ និង​សមា​ហរ​ណ​កម្ម​។

កម្ម​វិធី​នីមួយៗ​គឺ​ជា​ជំ​ហាន​ផ្លាស់​ប្តូរ​មួយ​ ជា​កន្លែង​មាន​តម្លៃ​ប្រ​ពៃ​ណី​ បាន​បន្ត​វេន​ដោយ​ការ​ផ្លាស់​ប្តូរ​ថ្មី​ បច្ចេក​វិទ្យា​ និង​សេច​ក្តី​ប្រាថ្នា​ឈាន​ទៅ​មុខ​។

តាម​រយៈ​ការ​រួម​បញ្ចូល​រវាង​តន្ត្រី​ប្រ​ពៃ​ណី​ និង​បច្ចេក​វិទ្យា​សម្តែង​ទំនើប​ កម្ម​វិធី​បង្កើត​បាន​ជា​ដំ​ណើរ​សិល្បៈ​មួយ​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​ ប៉ុន្តែ​បង្កប់​នូវ​ស្មារតី​អន្តរ​ជាតិ​; ជា​កន្លែង​ដែល​ព្រលឹង​ដី​ ព្រលឹង​ស្រូវ​ បញ្ញា​ និង​មនុស្ស​វៀត​ណាម​ប្រ​មូល​ផ្តុំ​មក​។ ផ្តើម​ពី​គ្រាប់​អង្ក​របៃ​តង​នា​ថ្ងៃ​នេះ​ បាន​បើក​ចេញ​នូវ​ដំ​ណើរ​នាំ​យក​តម្លៃ​អង្ករ​វៀត​ណាម​ឈាន​ដល់​កម្រិត​អន្តរ​ជាតិ​។

ឆ្លង​តាម​រយៈ​ការ​ពិ​និត្យ​ជា​បឋម​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ទទួល​ស្គាល់​នូវ​ការ​ខិត​ខំ​របស់​ក្រុម​ការ​ងារ​រៀប​ចំ​ឆាក​ សិល្ប​ករ​ សិល្ប​ការិនី​ និង​កង​កម្លាំង​ចូល​រួម​សម្តែង​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​រួម​មតិ​យោបល់​ជា​ច្រើន​សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​កម្ម​វិធី​ ដោយ​ផ្តោត​លើ​ការ​កែ​សម្រួល​ខ្លឹម​សារ​ ក្បាច់​រាំ​ សំឡេង​ឱ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ ទឹក​មុខ​ឱ្យ​ស្រស់​ស្រាយ​ជាង​; បទ​ចម្រៀង​មួយ​ចំ​នួន​ត្រូវ​កែ​សម្រួល​សំ​នៀង​ឱ្យ​ច្បាស់​ពាក្យ​ ពីរោះ​ជាង​; ពាក្យ​អត្ថា​ធិ​ប្បាយ​សម្រាប់​ឈុត​សម្តែង​នីមួយៗ​ត្រូវ​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ​; តន្រ្តី​ ពន្លឺ​ និង​ឆាក​សម្តែង​ត្រូវ​កែ​តម្រូវ​ឱ្យ​សម​ស្រប​ រូប​ភាព​ស្រស់​ស្អាត​ ឆ្លើយ​តប​កម្ម​វិធី​ផ្សាយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​។

មតិ​យោបល់​មួយ​ចំ​នួន​បាន​សំ​ណូម​ពរ​ឱ្យ​កែ​សម្រួល​ពិ​ធី​សែន​អា​រក្ស​វាល​ឱ្យ​បាន​សម​ស្រប​; ឈុត​សម្តែង​មួយ​ចំ​នួន​មិន​ទាន់​ធា​នា​ល្អ​ គប្បី​បង្កើន​កម្លាំង​អ្នក​រាំ​ដើម្បី​ឱ្យ​សម​ស្រប​នឹង​ឆាក​ធំ​ទូ​លាយ​; កែ​សម្រួល​ផ្ទាំង​ទស្សនីយ​ភាព​ឆាក​ និង​ការ​ប្រើ​ប្រាស់​រូប​ភាព​ AI ត្រូវ​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​...

ឈុត​សម្តែង​បញ្ចប់​ពិ​ធី​បើក​ Festival ។

តំ​ណាង​ឱ្យ​គណៈ​ចាត់​តាំង​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​ស្ងើច​សរសើរ​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ការ​ខិត​ខំ​របស់​សមូហ​ភាព​សិល្ប​ករ​ សិល្ប​ការិនី​ តន្ត្រី​ករ​ និង​ក្រុម​ការ​ងារ​រៀប​ចំ​ឈុត​ឆាក​។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​ក៏​បាន​ស្នើ​ឱ្យ​អង្គ​ភាព​ចាត់​តាំង​និង​អនុ​វត្ត​កម្ម​វិធី​ ទទួល​យក​នូវ​មតិ​យោបល់​របស់​អ្នក​តំ​ណាង​ និង​អ្នក​ជំ​នាញ​ដោយ​យក​ចិត្ត​ទុក​ដាក់​; ប្រ​ញាប់​ពិ​និត្យ​ កែ​សម្រួល​ និង​បំ​ពេញ​បន្ថែម​នូវ​ខ្លឹម​សារ​ដែល​នៅ​ខ្វះ​ខាត​ ជា​ពិ​សេ​គឺ​ឈុត​ឆាក​សម្តែង​ រូប​ភាព​បង្ហាញ​ សម្លៀកបំ​ពាក់​ និង​រាល់​ឈុត​សម្តែង​សិល្បៈ​; កែ​លម្អ​បន្ថែម​នូវ​កម្ម​វិធី​ពិ​ធី​សែន​អា​រក្ស​វាល​ រៀប​ចំ​ក្រុម​រាំ​ឱ្យ​មាន​ភាព​ស្មើ​គ្នា​និង​សម​ស្រប​; កែ​សម្រួល​ឃ្លី​បវី​ដេអូ​ចាក់​បញ្ចាំង​ឱ្យ​ខ្លី​ល្មម​ និង​សម​ស្រប​... អង្គ​ភាព​ចាត់​តាំង​ ត្រូវ​ធា​នា​កម្ម​វិធី​ប្រ​ព្រឹត្ត​ទៅ​ត្រឹម​ត្រូវ​តាម​ពេល​វេលា​កំ​ណត់​ផ្សាយ​ផ្ទាល់​នៅ​លើ​ប្រ​ព័ន្ធ​ទូរ​ទស្សន៍​ជាតិ​។

ហា​វ៉ាំង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ