19/11/2026 - 19:43

មាន​លំ​នៅ​ឋាន​ថ្មី​ គ្រួ​សារ​ពូ​គឹម​យ៉ូយ​ស្ងប់​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ 

ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់​ ៥០ លាន​ដុង​ តាម​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ គ្រួ​សារ​ពូ​គឹម​យ៉ូយ​  នៅ​ភូមិ​បុត្រី​ សង្កាត់​ហ្វា​ធ្វឹង​ ខេត្ត​វិញ​ឡុង​ បាន​បន្ថែម​ប្រាក់​ ៤០ លាន​ដុង​ទៀត​ ដើម្បី​សាង​សង់​ផ្ទះ​។ មាន​លំ​នៅ​ឋាន​លំ​នឹង​ ពូ​ស្ងប់​ចិត្ត​ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ទទួល​ធ្វើ​ការ​ងារ​ឈ្នួល​ ដើម្បី​គិត​គូរ​គ្រួ​សារ​។

ពូ​គឹម​យ៉ូយ​ (ខាង​ឆ្វេង​)រួម​ជា​មួយ​ប្រ​ពន្ធ​ដោះ​ដូរ​នឹង​កម្មា​ភិបាល​ភូមិ​ភាគ
ក្នុងលំនៅឋានថ្មី។

ពូ​គឹម​យ៉ូយ​ (កើត​ឆ្នាំ​ ១៩៦៥) នៅ​ភូមិ​បុត្រី​ សង្កាត់​ហ្វា​ធ្វឹង​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ គ្រួ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ តាំង​ពី​យូរ​មក​ រស់​នៅ​សំ​ខាន់​ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​។ កាល​ពី​មុន​ ពូ​ឡើង​បេះ​ដូង​ បាន​ប្រាក់​ឈ្នួល​គ្រាន់​តែ​ទប់​ទល់​នឹង​ការ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ប្ដី​ប្រ​ពន្ធ​ពូ​មាន​បំ​ណង​ចង់​បាន​ផ្ទះ​មួយ​ខ្នង​សម្រាប់​ជ្រក​ភ្លៀង​ជ្រក​ក្ដៅ​ ប៉ុន្តែ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ នៅ​តែ​មិន​ទាន់​សន្សំ​ប្រាក់​បាន​គ្រប់​គ្រាន់​ដើម្បី​សង់​ឡើយ​។ ឥ​ឡូវ​សុខ​ភាព​ចុះ​ខ្សោយ​ ពូ​យ៉ូយ​ មិន​អាច​ឡើង​ដើម​ដូង​បាន​ទៀត​។ ឯ​ប្រ​ពន្ធ​មាន​ជំងឺ​ សំ​ខាន់​នៅ​តែ​ផ្ទះ​គិត​គូ​របាយ​ម្ហូប​។ ដោយ​សារ​អ្នក​ភូមិ​ឱ្យ​ខ្ចី​ដី​ប្រ​មា​ណ​ ៥០០ ម៉ែ​ត្រកា​រ៉េ​ ពូ​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​មុខ​ដើម្បី​លក់​។ បើ​តាម​ពូ​ ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​បន្លែ​ គ្រប់​តែ​ទ្រ​ទ្រង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ មាន​ពេល​ខ្លះ​ថែ​ទាំ​ដំ​ណាំ​ អ្នក​ណា​ជួល​ធ្វើ​ការ​ងារ​អ្វី​ល្មម​នឹង​កម្លាំង​ ពូ​ក៏​ទទួល​ធ្វើ​ ដើម្បី​រក​ចំ​ណូល​បន្ថែម​។

គ្រួ​សារ​ពូ​គឹម​យ៉ូយ​រីក​រាយ​ក្បែរ​ផ្ទះ​ថ្មី​។

នៅ​ពេល​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​ គ្រួ​សារ​ពូ​បាន​បន្ថែម​ប្រាក់​ចំ​នួន​ ៤០ លាន​ដុង​ទៀត​ ដើម្បី​សាង​សង់​ផ្ទះ​។ ក្តី​ប្រាថ្នា​ចង់​បា​នទី​ជម្រក​លំ​នឹង​របស់​ប្ដី​ប្រ​ពន្ធ​ពូ​ ឥ​ឡូវ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ ពូ​យ៉ូយ​ ចែក​រំលែក​៖ ក្រោយ​ពី​មួយ​ថ្ងៃ​ថែ​ទាំ​ដំ​ណាំ​ ឬ​ទៅ​ធ្វើ​ការ​ឈ្នួល​ ទោះ​បី​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ​ ពូ​នៅ​តែ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ពេល​ត្រ​ឡប់​មក​ដល់​ផ្ទះ​ថ្មី​វិញ​។ ពូ​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​បក្ស​ រដ្ឋ​ បណ្តា​គណៈ​ ផ្នេក សង្កាត់​ហ្វា​ធ្វឹង​ និង​សប្បុរស​ជន​ទាំង​អស់​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ពូ​ ក៏​ដូច​ជា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដទៃ​ទៀត​ ដែល​នៅ​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​។

លោក​ស្រី​ ស៊ើង​ង៉ុក​យី​ម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ សង្កាត់​ហ្វា​ធ្វឹង​ ឱ្យ​ដឹង​៖ គ្រួ​សារ​ពូ​គឹម​យ៉ូយ​ ទ្រាំ​លំ​បាក​ធ្វើ​ការ​រក​ស៊ី​ ប៉ុន្តែ​ពី​មុន​មក​ជួប​ការ​លំ​បាក​ពី​លំ​នៅ​ឋាន​។ ប្រ​ភព​ចំ​ណូល​សំ​ខាន់​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល​ ចំ​ណាយ​លើ​ការ​សាង​សង់​ផ្ទះ​ហួស​ពី​លទ្ធ​ភាព​សន្សំ​របស់​គ្រួ​សារ​។ ថវិកា​ពី​កម្ម​វិធី​នេះ​ បាន​ជួយ​ឱ្យ​ប្ដី​ប្រ​ពន្ធ​ពូ​មា​នល​ក្ខណៈ​បន្ថែម​ ដើម្បី​រួម​ចំ​ណែ​សាង​សង់​លំ​នៅ​ឋាន​ផ្ទាល់​ខ្លួន​។ តាម​ប្រ​សាសន៍​លោក​ស្រី​ យី​ម រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​នៃ​សង្កាត់​ បាន​សហ​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​។ តាម​រយៈ​នោះ​ ភូមិ​ភាគ​ក្ដាប់​នូវ​ស្ថាន​ភាព​ និង​តម្រូវ​ការ​ជាក់​ស្ដែង​របស់​គ្រួ​សារ​នីមួយៗ​ ក្នុង​នោះ​ ករ​ណី​ដែល​ត្រូវ​ការ​ជំនួយ​ផ្នែក​លំ​នៅ​ឋាន​ផង​ដែរ​ ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​ទាន់​ពេល​បាន​សម​ស្រប​ ជួយ​មា​មីង​លំ​នឹង​ជីវ​ភាព​៕

                                                                   ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ