16/11/2026 - 21:15

បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ផ្តើម​ពី​ទុន​បុល​អនុ​គ្រោះ​ 

តាម​រយៈ​ការ​នាំ​យក​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ដល់​ចំ​មុខ​សញ្ញា​ ភ្ជាប់​នឹង​ការ​ឧបត្ថម្ភ​បុល​ទុន​ជា​មួយ​ទិស​ដៅ​ផលិត​សម​ស្រប​ ខេត្ត​កាម៉ាវ​កំ​ពុង​បង្ក​លក្ខ​ណៈដើម្បី​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ ជា​ជំ​ហាន​ៗឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​មាន​ប្រ​សិទ្ធ​ភាព​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេល​បាន​ជំនួយ​កម្លាំង​ចំ​ពេល​ ប្រ​ជា​ជន​មាន​កម្លាំង​ចិត្ត​និង​មា​នល​ក្ខណៈ​ដើម្បី​ម្ចាស់​ការ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ផ្តើម​ពី​ទុន​បុល​អនុ​គ្រោះ​ បង​ត្រឹង​មិញ​ញឹក​ បាន​វិនិយោគ​លើ​ការ​ចិញ្ចឹម​ជ្រូក​មាន​ប្រ​សិទ្ធ​ភាព​ គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ជា​បណ្តើ​រៗ។

តាម​គណៈ​តំ​ណាង​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ខេត្ត​កាម៉ាវ​ គិត​ដល់​ដំ​ណាច់​ត្រី​មាស​ទី​ ៣ ឆ្នាំ​២០២៦ សរុប​ប្រ​ភព​ទុន​របស់​សាខា​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ខេត្ត​ សម្រេច​ ៩.៦៧១,៨ ពាន់​លាន​ដុង​ កើន​ឡើង​១៤,២% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២៥ ដោយ​មាន​អតិថិ​ជន​ ២៣១.៥០៧ នាក់​ នៅ​ជំ​ពាក់​បំណុល​។ ប្រ​ភព​ទុន​អនុ​គ្រោះ​ជំនួយ​កម្លាំង​ទាន់​ពេល​ដល់​មុខ​សញ្ញា​គោ​លន​យោ​បាយ​អភិវឌ្ឍ​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ បង្ក​ការ​ងារ​ធ្វើ​ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​ធា​នា​សន្តិ​សុខ​សង្គម​។ ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឃុំ​ហឹង​ហោ​យ ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺ​ជា​ភស្តុ​តាង​បញ្ជាក់​ច្បាស់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ចរន្ត​ទុន​នេះ​។ទន្ទឹម​នឹង​ការ​អនុ​វត្ត​យ៉ាង​ពេញ​លេញ​នូវ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ឃុំ​ហឹង​ហោ​យ បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​បង្ខិត​ជិត​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​និង​អភិវឌ្ឍ​ន៍សេ​វា​កម្ម​នៅ​នឹង​ភូមិ​ភាគ​។លោក​គី​ទ្រុង​ង៉ៀ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោ​យ ឱ្យ​ដឹង​៖ ឃុំ​តែង​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ផ្គួប​បញ្ជូលប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​វិនិយោគ​សម្រាប់​តំ​បន់​ជន​ជាតិ​ខ្មែរ​។សង្កេត​ឃើញ​ថា​ របាំង​ធំ​បំ​ផុត​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គឺ​ខ្វះ​ដី​បង្ក​បង្កើន​ផល​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ដោយ​បត់​បែន​ ចាត់​ចែង​មូល​និធិ​ដី​រដ្ឋ​ដើម្បី​ឧបត្ថម្ភ​ដី​បង្ក​បង្កើន​ផល​ដល់​មា​មីង​ ព្រម​ទាំង​ដោះ​ស្រាយ​តម្រូវ​ការ​ដី​ធារ​ផ្ទះ​បាន​ទាន់​ពេល​ ជួយ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ស្ងប់​ចិត្ត​ "មាន​ផ្ទះ​សម្បែង​និង​របរ​រក​ស៊ី​សុខ​ស្រួល​"។

ផ្តើម​ពី​ការ​ជំនួយ​កម្លាំង​ព្រម​ៗគ្នា​ទាំង​នោះ​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​រក​ស៊ី​ ឆ្លៀត​យក​ឧត្តម​ភាព​ដែល​មាន​ស្រាប់​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ជាក់​ស្តែង​ដូច​ជា​គ្រួ​សា​រលោក​ ថា​ច់អើត​ នៅ​ភូមិ​ទឹក​ប្រៃ​ ឃុំ​ហឹង​ហោ​យចាក​ផុត​ពី​ភាព​ក្រី​ក្រ​ លំ​នឹង​ជីវ​ភាព​។ តាម​សម្តី​លោក​អើត​ ពី​មុន​ សេដ្ឋ​កិច្ច​គ្រួ​សារ​មិន​លំ​នឹង​ដោយ​សារ​ខ្វះ​ដើម​ទុន​។ បន្ទាប់​ពី​បាន​បុល​ទុន​អនុ​គ្រោះ​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ គាត់​វិនិយោគ​ទិញ​ទូក​ស្មាច់​ ដើម្បី​ធ្វើ​សេវ​កម្ម​ដឹក​ភ្ញៀវ​ទេស​ចរ​ទស្សនា​កម្សាន្ត​តាម​ដង​ព្រែក​។ ការ​ងារ​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​មាន​ប្រ​ភព​ប្រាក់​ចំ​ណូល​ជា​រៀង​រាល់​ថ្ងៃ​ កែ​លម្អ​ជីវ​ភាព​និង​មាន​ប្រាក់​សន្សំ​ដើម្បី​វិនិយោគ​ទុន​បន្ត​។លោ​កថា​ច់អើត​ ចែក​រំលែក​៖ "ប្រ​ភព​ទុន​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​មាន​អត្រា​ការ​ប្រាក់​ទាប​ អាទិ​ភាព​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ ការ​ធ្វើ​បែប​បទ​ឯក​សារ​បុល​ទុន​ងាយ​ស្រួល​ ដូច្នេះ​ ងាយ​បង្ខិត​ជិត​ប្រ​ភព​ទុន​។ អា​ស្រ័យ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ គ្រួ​សារ​ខ្ញុំ​បាន​ម្ចាស់​ការ​សន្សំ​ប្រាក់​ដើម្បី​បង់​ការ​ប្រាក់​ទាន់​ពេល​និង​សន្សំ​ប្រាក់​សង​ប្រាក់​ដើម​តាម​កាល​កំ​ណត់​។ ប្រ​ភព​ទុន​អនុ​គ្រោះ​ពិត​ជា​បើក​ទិស​ដៅ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ មិន​ត្រឹម​តែ​សម្រាប់​គ្រួ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភូមិ​ស្រុក​"។

ជាក់​ស្តែង​នៅ​ឃុំ​ហឹង​ហោ​យ បង្ហាញ​ឱ្យ​ឃើញ​ថា​ ដំ​ណោះ​ស្រាយ​បន្ថយ​ភាព​ក្រី​ក្រ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ពេល​ច្បាម​តាម​តម្រូវ​ការ​និង​ឧត្តម​ភាព​នៃ​គ្រួ​សារ​នីមួយៗ​ ភ្ជាប់​ជា​មួយ​នឹង​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​ និង​ការ​សន្សំ​សំ​ចៃ​របស់​អ្នក​កម្ចី​ទុន​។ តួ​យ៉ាង​ដូច​បង​ ត្រឹង​មិញ​ញឹក​ នៅ​ភូមិ​កាវិញ​ គឺ​ជា​គំ​រូ​ជាក់​ស្តែង​មួយ​។ ផ្តើម​ពី​ប្រ​ភព​ទុន​អនុ​គ្រោះ​ បង​ញឹក​វិនិយោគ​សង់​ទ្រុង​ចិញ្ចឹម​ជ្រូក​។អា​ស្រ័យ​ស៊ូ​ទ្រាំ​លំ​បាក​ អនុ​វត្ត​បច្ចេក​ទេស​ចិញ្ចឹម​ថែ​ទាំ​ត្រឹម​ត្រូវ​ ហ្វូង​ជ្រូក​ធំ​ធាត់​ល្អ​ នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​។ បង​ញឹក​ ឱ្យ​ដឹង​៖ "តាំង​ពី​មាន​ដើម​ទុន​ចិញ្ចឹម​ជ្រូក​ សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ឡើង​។ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​រក្សា​ទម្លាប់​សន្សំ​ប្រាក់​ពី​ប្រ​ភព​ចំ​ណូល​ ទុក​សម្រាប់​សង​ប្រាក់​កម្ចី​ត្រូវ​តាម​កាល​កំ​ណត់​។ ពេល​សង​បំណុល​រួច​រាល់​ ខ្ញុំ​បន្ត​បុល​ទុន​ដើម្បី​ពង្រីក​ទម្រង់​"។

អា​ស្រ័យ​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ហឹង​ហោ​យ មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។

ទន្ទឹម​នឹង​ទុន​ឥ​ណ​ទាន​អនុ​គ្រោះ​ ខេត្ត​កាម៉ាវ​បន្ត​ផ្គួប​បញ្ចូល​ប្រ​ភព​ធន​ធាន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារតី​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ បណ្តា​គោ​លន​យោ​បាយ​អំ​ពី​លំ​នៅ​ឋាន​ សុខា​ភិបាល​និង​ការ​អប់​រំ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ ការងា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ បំ​ពាក់​បំ​ណិន​ឌីជី​ថល​ដល់​យុវ​ជន​នៅ​ជន​បទ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​បើក​ទូ​លាយ​ឱ​កាស​ការ​ងារ​និង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។

ចាប់​ពី​ការ​ឧបត្ថម្ភ​ចំ​ពោះ​មុខ​ រហូត​ដល់​ការ​បង្កើត​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​យូរ​អង្វែង​ បណ្តា​គោ​លន​យោ​បាយ​ជា​ជំ​ហាន​ៗចូល​ទៅ​ក្នុង​ភាព​ជាក់​ស្តែង​ ជួយ​ប្រ​ជា​ជន​មា​នល​ក្ខណៈ​បន្ថែម​ឈាន​ឡើង​ទី​ពឹង​លើ​ខ្លួន​ឯង​។ ឆ្លង​តាម​រយៈ​នោះ​ ធ្វើ​ឱ្យ​ទិដ្ឋភាព​នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​ខេត្ត​កាម៉ាវ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​និង​ស្រស់​បំព្រង​ រួម​ចំ​ណែក​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទិស​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ