16/11/2026 - 21:15

វត្ត​នា​នា​តុ​បតែង​ទូក​គែ​ហ៊ៅ​ ត្រៀម​ដល់​ថ្ងៃ​បុណ្យ​អក​អំ​បុក​ 

បរិយាកាស​ត្រៀម​ឱ្យ​ថ្ងៃ​បុណ្យ​អក​អំ​បុក​ នៅ​តាម​វត្ត​អា​រាម​នា​នា​មាន​ភាព​អ៊ូ​អរ​។ ទូក​គែ​ហ៊ៅ​បាន​ព្រះ​សង្ឃ​ និង​ជាង​ពន្លឿន​តុ​បតែង​ ស្អិត​ស្អាង​ឱ្យ​បាន​ស្រស់​ស្អាត​ ដើម្បី​ត្រៀម​ចូល​រួម​បង្ហាញ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ លើក​ទី​៧ ឆ្នាំ​២០២៦។

ទូក​គែ​ហ៊ៅ​មិន​ត្រឹម​តែ​ជា​មធ្យោ​បាយ​ដែល​ដិត​ដាម​ដោយ​លក្ខ​ណៈវប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ភាព​ប៉ិន​ប្រ​សប់​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក​ បាន​ថែ​រក្សា​ជា​ច្រើន​ជំ​នាន់​មក​ហើយ​។ ទូក​គែ​ហ៊ៅ​មាន​ក្បូរ​ក្បាច់​រចនា​លេច​ពណ៌​ តុ​បតែង​ ស្អិត​ស្អាង​យ៉ាង​ស្រស់​ស្អាត​ ជា​ក្តី​មោទ​នភាព​ របស់​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​។ បុណ្យ​អក​អំ​បុក​មិន​ត្រឹម​តែ​ជា​ឱ​កាស​បង្ហាញ​ទូក​គែ​ហ៊ៅ​ដ៏​វិសេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​ផ្សព្វ​ផ្សាយ​ លើក​តម្កើង​ និង​សាយ​ភាយ​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​ដ៏​ច្រើន​កុះ​ករ​ទៀត​ផង​។

ព្រះ​ឧបជ្ឈា​យ៍យឿង​ណេ ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​ត្រ​កួន​ ឃុំ​យ៉ាហ្វា​ ក្បែរ​ទូក​គែ​ហ៊ៅ​ដែល​ត្រៀម​យក​ទៅ​បង្ហាញ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ ឆ្នាំ​២០២៦។

ទូក​គែ​ហ៊ៅ​គឺ​ជា​ប្រ​ភេទ​ទូក​លុង​សម្រាប់​ឧបជ្ឈា​យ៍ ព្រះ​សង្ឃ​ អ្នក​មាន​ប្រិយ​ភាព​ គង់​និង​អង្គុយ​ចង្អុល​ការ​ក្នុង​ការ​ប្រ​ណាំង​ទូក​-ង។ ក្រៅ​ពី​នោះ​ ទូក​គែ​ហ៊ៅ​សម្រាប់​នាំ​ព្រះ​ឧបជ្ឈា​យ៍និមន្ត​ទៅ​សម្តែង​ព្រះ​បរិត្ត​ ទេស​នា​ ហើយ​មាន​វត្ត​មួយ​ចំ​នួន​ក៏​ប្រើ​សម្រាប់​ដឹក​សម្ភារៈ​កសាង​វត្ត​ ដោយ​សារ​ពី​មុន​ផ្លូវ​គមនាគមន៍​នៅ​លំ​បាក​ ហេ​តុ​នោះ​យក​ទូក​គែ​ហ៊ៅ​សម្រាប់​ដឹក​ជញ្ជូន​។ ទន្ទឹម​នឹង​នោះ​ ទូក​គែ​ហ៊ៅ​នាំ​ម្ហូប​អា​ហារ​ ទឹក​ផឹក​ និង​ភ្លេង​ពិ​ណ​ពាទ្យ​...ដើម្បី​ដឹក​ព័ស្តុ​ភារ​ជំនួយ​ដល់​ទូក​-ងក្នុង​ពេល​ប្រ​ណាំង​។ បច្ចុប្បន្ន​ ទូក​គែ​ហ៊ៅ​មិន​ប្រើ​សម្រាប់​ដឹក​ព័ស្តុ​ភារ​ជំនួយ​ទូក​-ងដូច​មុន​ទៀត​ទេ​ តែ​កំ​ពុង​បាន​វត្ត​ខ្មែរ​នៅ​កឹង​ធើ​រក្សា​តុ​បតែង​រំ​លេច​ពណ៌​យ៉ាង​ស្អាត​សម្រាប់​តាំង​បង្ហាញ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​។ ព្រះ​ឧបជ្ឈា​យ៍ យឿង​ណេ ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​ត្រ​កួន​ ឃុំ​យ៉ាហ្វា​ មាន​ថេរ​ដីកា​៖ "វត្ត​បាន​យក​ទូក​គែ​ហ៊ៅ​ទៅ​ចូល​រួម​បង្ហាញ​ក្នុង​បុណ្យ​អក​អំ​បុក​បាន​១១ឆ្នាំ​ ហើយ​ក៏​មាន​អ្នក​អុំ​ជើង​ចាស់​ប្រហែល​១០គូ​ អុំ​បង្ហាញ​ចាប់​ពី​ម៉ោង​៦ដល់​៩ព្រឹក​ទើប​សម្រាក​ តាំង​ពី​អាត្មា​ភាព​បួស​នៅ​ឆ្នាំ​១៩៧២ ឃើញ​មាន​ទូក​គែ​ហ៊ៅ​នេះ​ហើយ​ មិន​ដឹង​តើ​មាន​តាំង​ពី​ឆ្នាំ​ណា​ទេ​។ ឆ្នាំ​១៩៧៨-១៩៧៩ ព្រះ​ឧបជ្ឈា​យ៍ជំ​នាន់​មុន​របស់​វត្ត​ បាន​ជួស​ជុល​ទូក​គែ​ហ៊ៅ​យក​ទៅ​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក​នៅ​ព្រែក​ញូយ៉ា  កាល​ពី​មុន​ចាត់​តាំង​ប្រ​ណាំង​ទូក​-ងនៅ​ព្រែក​នេះ​ ហើយ​ក្រោយ​មក​ទុក​ក្នុង​រោ​ងរ​ហូត​ដល់​ឆ្នាំ​២០១៥ ទើប​ហៅ​ជាង​មក​ជួស​ជុល​យក​ទៅ​បង្ហា​ញរ​ហូត​មក​ដល់​ឥ​ឡូវ​បាន​១១ឆ្នាំ​ហើយ​។ ទូក​គែ​ហ៊ៅ​នេះ​ពី​មុន​សម្រាប់​នាំ​ព្រះ​ឧបជ្ឈា​យ៍ទៅ​សម្តែង​ព្រះ​បរិត្ត​ ទេស​នា​ និង​នាំ​ព័ស្តភារ​ជំនួយ​ដល់​ចំ​ណុះ​ទូក​-ងហូប​ចុក​ក្នុង​ថ្ងៃ​ចូល​រួម​ប្រ​ណាំង​។ រៀង​រាល់​ឆ្នាំ​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ឱ្យ​ចូល​រួម​បង្ហាញ​ នេះ​ជា​ទូក​លុង​មាន​ទទឹង​ជិត​២ម៉ែ​ត្រ​ និង​ប្រ​វែង​ជិត​៣០ម៉ែ​ត្រ​"។ 

ពិ​សេស​ បច្ចុប្បន្ន​ មាន​ទូក​គែ​ហ៊ៅ​ជា​ច្រើន​គឺ​ជា​បេតិក​ភណ្ឌ​បុរាណ​ មាន​អាយុ​កាល​រយ​ឆ្នាំ​ ដែល​បង្កប់​នូវ​រឿង​រ៉ាវ​ប្រ​វត្តិ​សាស្ត្រ​មិន​អាច​កាត់​ថ្លៃ​បាន​។ ព្រះ​តេជ​ព្រះ​គុណ​ លីវ​ហ្វៀង​ ព្រះ​ចៅ​អធិការ​វត្ត​ពុទ្ធ​រង្សី​បឹង​កក់​ ឃុំ​មី​ហឿង  ទី​ក្រុង​កឹង​ធើ​ មាន​ថេរ​ដីកា​៖ "ឮ​ចាស់​ៗនិយាយ​ថា​ ពី​ដើម​ទូក​គែ​ហ៊ៅ​នេះ​មាន​មុខ​ងារ​ច្រើន​ជាង​បច្ចុប្បន្ន​ ដូច​ជា​ប្រើ​សម្រាប់​នាំ​ព្រះ​សង្ឃ​ទៅ​បិណ្ឌ​បា​ត្រ​ សម្តែង​ព្រះ​បរិត្ត​ និង​ទេស​នា​។ ក្រៅ​ពី​នោះ​ ពេល​វត្ត​កសាង​សំ​ណង់​ផ្សេង​ៗ ពី​មុន​ផ្លូវ​គោក​មាន​ការ​លំ​បាក​ ទើប​យក​ទូក​គែ​ហ៊ៅ​ដឹក​សម្ភារៈ​សំ​ណង់​ដូច​ជា​ខ្សាច់​ ថ្ម​ ដែក​ ដី​ពង្រាប​ផ្ទៃ​ដី​នៅ​វត្ត​ និង​ដឹក​ឈើ​សម្រាប់​កសាង​វត្ត​។ លុះ​ដល់​បុណ្យ​អក​អំ​បុក​ ព្រះ​ឧបជ្ឈា​យ៍ពី​សម័យ​មុន​ចូល​ចិត្ត​ប្រ​ណាំង​ទូក​-ង ហេ​តុ​នោះ​ក៏​យក​ទូក​គែ​ហ៊ៅ​គង់​មើល​ការ​ប្រ​ណាំង​។ រី​ឯ​បច្ចុប្បន្ន​គ្រាន់​តែ​យក​ទៅ​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ ឱ្យ​ដឹង​ថា​ កាល​ពី​ដើម​មាន​ទូក​គែ​ហ៊ៅ​ ហើយ​វត្ត​បាន​ដាក់​បង្ហាញ​ប្រហែល​១០ឆ្នាំ​ហើយ​"។

ព្រះ​តេជ​ព្រះ​គុណ​ លីវ​ហ្វៀង​ ព្រះ​ចៅ​អធិការ​វត្ត​ពុទ្ធ​រង្សី​បឹង​កក់​ ឃុំ​មី​ហឿងកំ​ពុង​ណែ​នាំ​ជាង​តុ​បតែង​ទូក​គែ​ហ៊ៅ​។

ទូក​គែ​ហ៊ៅ​រំ​លេច​ពណ៌​ចម្រុះ​ពិ​សេស​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ លើក​ទី​៧ ឆ្នាំ​២០២៦ កាន់​តែ​ទាក់​ទាញ​អា​រម្មណ៍​ជាង​ទៀត​ ញ៉ាំង​ឱ្យ​បរិយាកាស​ថ្ងៃ​បុណ្យ​កាន់​តែ​ឱ​ឡា​រិក​ កុះ​ករ​ សម្បូរ​បែប​ ពិពិធ​កម្ម​ បង្កើត​ផលិត​ផល​វប្ប​ធម៌​ពិ​សេស​ដោយ​ឡែក​ បម្រើ​អភិវឌ្ឍ​ទេស​ចរណ៍​តាម​ទិស​ដៅ​ផ្សារ​ភ្ជាប់​តំ​បន់​ ហើយ​ផ្សារ​ភ្ជាប់​នឹង​អនុ​វត្ត​ទិស​ដៅ​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​បណ្តា​ជន​ជាតិ​ រួម​ចំ​ណែក​កសាង​និង​អភិវឌ្ឍ​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ដោយ​ចីរ​ភាព​៕

ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ