14/11/2026 - 21:48

រួម​កម្លាំង​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ង 

ឆ្ពោះ​ដល់​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នា​នា​ បាន​រួម​កម្លាំង​ជា​មួយ​វត្ត​អា​រាម​ ព្រះ​សង្ឃ​ និង​មា​មីង​ពុទ្ធ​បរិស័ទ​ គិត​គូ​រនិង​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ង។ ការ​រួម​ដំ​ណើរ​គាំ​ទ្រ​ទាន់​ពេល​វេលា​ទាំង​ផ្នែក​សម្ភារៈ​និង​ស្មារតី​ បាន​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ទៀត​សម្រាប់​កី​ឡា​ករ​-កី​ឡា​ការិនី​ធ្វើ​ការ​ហាត់​សម​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​នៅ​ក្នុង​ពិ​ធី​បុណ្យ​ដ៏​ធំ​នេះ​។

ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង បាន​ក្លាយ​ជា​លក្ខ​ណៈប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ព្រម​ទាំង​ជា​មោទ​នភាព​របស់​មា​មីង​ជន​ជាតិ​ខ្មែរ​ណាម​បូ​។ ដើម្បី​ត្រៀម​លក្ខ​ណៈសម្រាប់​ពិ​ធី​ប្រ​ណាំង​ឆ្នាំ​២០២៦ នៅ​ទី​ក្រុង​កឹង​ធើ​ ការ​ងារ​បោះ​ទូក​-ងថ្មី​ ជួស​ជុល​ទូក​-ងចាស់​ ត្រៀម​បម្រុង​ច្រ​វា​ និង​ការ​ជ្រើស​រើស​កី​ឡា​ករ​-កី​ឡា​ការិនី​ តែង​បា​នប​ណ្តា​វត្ត​អា​រាម​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​តាំង​ពី​ច្រើន​ខែ​មុន​មក​ម្ល៉េះ​។ នៅ​ឃុំ​ញូយ៉ា ឃុំ​តឹង​ថា​ញ់ ឃុំ​អាង​និញ ឃុំ​ធ្វឹង​ហ្វា​ជា​ដើម​ ក្រៅ​ពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ស្មារតី​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​មហា​ជន​នា​នា​ ថែម​ទាំង​បាន​ខ្នះ​ខ្នែង​ចលនា​សប្បុរស​ជន​ចូល​រួម​វិភាគ​ទាន​ថវិកា​ ឧបត្ថម្ភ​គ្រឿង​ឧប​ភោគ​បរិភោគ​ សម្លៀកបំ​ពាក់​ប្រ​ណាំង​ និង​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ង។

លោក​ស្រី​ ង្វៀង​ធី​កេវ​លិញ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ ប្រគេន​ថវិកា​ឧបត្ថម្ភ​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ងវត្ត​បឹង​ក្រ​ចាប់​ថ្មី​។

រៀប​រាប់​អំ​ពី​ការ​ត្រៀម​បម្រុង​របស់​ភូមិ​ភាគ​ លោក​ង្វៀង​ក្វឹក​ហឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូយ៉ា បាន​ឱ្យ​ដឹង​៖ “នៅ​លើ​ភូមិ​ឋាន​ឃុំ​មាន​វត្ត​ចំ​នួន​២ មាន​ក្រុម​កី​ឡា​ករ​ទូក​-ងចំ​នួន​៤ក្រុម​ចូល​រួម​ប្រ​កួត​ប្រ​ណាំង​។ ការ​ប្រ​ណាំង​ទូក​-ង មិន​ត្រឹម​តែ​ជា​កី​ឡា​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មរតក​វប្ប​ធម៌​ស្មារតី​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន​របស់​មា​មីង​ខ្មែរ​ ហេ​តុ​ដូច្នេះ​ បាន​ជា​ឃុំ​ចង្អុល​ការ​ឱ្យ​បណ្តា​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ចលនា​សប្បុរស​ជន​ចូល​រួម​វិភាគ​ទាន​គ្រឿង​ឧប​ភោគ​បរិភោគ​ ទឹក​ផឹក​ និង​ថវិកា​ឧបត្ថម្ភ​កី​ឡា​ករ​-កី​ឡា​ការិនី​ស្ងប់​ចិត្ត​ហាត់​សម​ និង​ប្តេជ្ញា​ដណ្តើ​មយក​ជ័យ​ជម្នះ​ខ្ពស់​បំ​ផុត​។ អា​ស្រ័យ​ហេ​តុ​នេះ​ ឃុំ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំ​នួន​១២០លាន​ដុង​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ងទាំង​៤ក្រុម​នៅ​វត្ត​ព្រែក​អណ្តើក​និង​វត្ត​អំ​ពូ​យារ​”។

ព្រម​ជា​នោះ​ ឃុំ​តឹង​ថា​ញ់ក៏​បាន​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ដើម្បី​ឧបត្ថម្ភ​ដល់​បណ្តា​ក្រុម​កី​ឡា​ករ​ទូក​-ងដែល​ចូល​រួម​ការ​ប្រ​កួត​ឆ្នាំ​នេះ​។ លោក​ស្រី​ ង្វៀង​ធី​កេវ​លិញ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​តឹង​ថា​ញ់ បាន​សង្កត់​ធ្ងន់​៖ “នៅ​លើ​ភូមិ​ឋាន​ឃុំ​មាន​វត្ត​បឹង​ក្រ​ចាប់​ចាស់​ និង​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ មាន​ទូក​-ងចូល​រួម​ប្រ​ណាំង​ចំ​នួន​៣ទូក​ ក្នុង​នោះ​ក៏​មាន​ក្រុម​កី​ឡា​ករ​ទូក​-ងនា​រី​ផង​ដែរ​។ កី​ឡា​ករ​-កី​ឡា​ការិនី​ទូក​-ងភាគ​ច្រើន​ជា​កម្លាំង​ពល​កម្ម​ស្នូល​ក្នុង​គ្រួ​សារ​ ពេល​ថ្ងៃ​ពួក​គាត់​ទៅ​ធ្វើ​ការ​ងារ​ លុះ​ដល់​ពេល​ល្ងាច​ទើប​ជួប​ជុំ​គ្នា​ហាត់​សម​។ ហេ​តុ​ដូច្នេះ​ ក្រៅ​ពី​លើក​ទឹក​ចិត្ត​ផ្នែក​ស្មារតី​ ឃុំ​ក៏​បាន​កៀរ​គរ​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំ​នួន​២០លាន​ដុង​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ងនីមួយៗ​”។

វត្ត​អំ​ពូ​យារ​បាន​ប្រារព្ធ​ពិ​ធី​ដាក់​ទូក​-ងចុះ​ទឹក​។

ការ​យក​ចិត្ត​ទុក​ដាក់​ និង​ឧបត្ថម្ភ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ក្រុម​កី​ឡា​ករ​ទូក​-ងមា​នល​ក្ខណៈ​គ្រប់​គ្រាន់​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ថ្មី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​រឹតប​ន្ដឹង​ទំ​នាក់​ទំនង​ផ្សារ​ភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ វត្ត​អា​រាម​ និង​មា​មីង​ជន​ជាតិ​ខ្មែរ​ទៀត​ផង​។ សម្តែង​នូវ​ក្តី​រំភើប​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​ លោក​កាវ​ដោ​រ៉ា​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​អំ​ពូ​យារ​ បាន​រ៉ា​យរ៉ាប់​៖ “ឆ្នាំ​នេះ​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​ការ​ចូល​រួម​វិភាគ​ទាន​របស់​មា​មីង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ វត្ត​របស់​យើង​បាន​សម្រេច​ការ​បោះ​ទូក​-ងថ្មី​ ព្រម​ទាំង​លាប​ពណ៌​ និង​រចនា​ក្បូរ​ក្បាច់​លើ​តួ​ទូក​បាន​យ៉ាង​សម​រម្យ​។ ព្រះ​ចៅ​អធិការ​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​តែង​តែ​លើក​ទឹក​ចិត្ត​កី​ឡា​ករ​-កី​ឡា​ការិនី​ឱ្យ​រក្សា​សុខ​ភាព​ គោរព​វិន័យ​ហាត់​សម​ ប្រ​កួត​ប្រ​ណាំង​ដោយ​ស្មារតី​សាមគ្គី​ខ្ពស់​ ស្មោះ​ត្រង់​ និង​ថ្លៃ​ថ្នូរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​ល្បី​រន្ទឺ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ២០២៦”។

មិន​ត្រឹម​តែ​ឃុំ​ញូយ៉ា និង​ឃុំ​តឹង​ថា​ញ់ប៉ុណ្ណោះ​ទេ​ នៅ​ឃុំ​អាង​និញ ឃុំ​ឡុង​ភូ​ ឃុំ​ធ្វឹង​ហ្វា​ជា​ដើម​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ថវិកា​ចាប់​ពី​ ២០-៣០លាន​ដុង​ដល់​ក្រុម​កី​ឡា​ករ​ទូក​-ងផង​ដែរ​។ ការ​ឧបត្ថម្ភ​ជាក់​ស្តែង​ទាំង​នេះ​ ព្រម​ជា​មួយ​ការ​រួម​កម្លាំង​របស់​វត្ត​អា​រាម​ ពុទ្ធ​បរិស័ទ​ សប្បុរស​ជន​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​ជួយ​ឱ្យ​ក្រុម​កី​ឡា​ករ​ទូក​-ងមាន​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ការ​ហាត់​សម​ និង​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​សម្រាប់​ថ្ងៃ​បុណ្យ​។ តាម​រយៈ​នេះ​ បន្ត​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ក្នុង​ការ​អភិ​រក្ស​ និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ ព្រម​ទាំង​រឹតប​ន្ដឹង​មនោ​សញ្ចេតនា​សាមគ្គី​ភា​ពរ​វាង​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​។ ដោយ​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​ទាំង​ផ្នែក​សម្ភារៈ​និង​ស្មារតី​ ក្រុម​កី​ឡា​ករ​ទូក​-ងទាំង​អស់​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឈាន​ចូល​រដូវ​កាល​ប្រ​ណាំង​ថ្មី​ ដោយ​សន្យា​ថា​នឹង​នាំ​មក​នូវ​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ផុលផុស​និង​ជក់​ចិត្ត​ រួម​ចំ​ណែក​បង្ក​ភាព​ទាក់​ទាញ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ