ក្នុងបរិយាកាសរីករាយឆ្ពោះដល់ទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់ជាមួយពិធីបុណ្យអុកអំបុក ប្រណាំងទូក-ងក្រុងកឹងធើ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា គណៈប្រតិភូនៃគណៈកម្មាធិការបក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង ដឹកនាំដោយលោក ដាំងថាញក្វាង លេខាគណះកម្មាធិការបក្ខ ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តដល់សមូហភាព គ្រូបង្វឹក និងកីឡាករ កីឡាការិនីនៃក្រុមទូក-ងបុរសនិងនារី នៅវត្តបឹងទន្សា ភូមិទីបញ៉ឹក ឃុំតាយវ៉ាំង។ នេះគឺជាកម្លាំងស្នូលកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងរដូវប្រណាំងថ្មី។
.jpg)
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តក្រុមទូក-ងវត្តបឹងទន្សា។
ក្នុងឱកាសចុះសួរសុខទុក្ខ ក្រុមការងារបានតាមដានដោយផ្ទាល់នូវបរិយាកាសហ្វឹកហាត់យ៉ាងមមាញឹក និងម៉ឺងម៉ាត់របស់កីឡាករកីឡាការិនី។ តំណាងឱ្យថ្នាក់ដឹកនាំភូមិភាគ លោក ដាំងថាញក្វាង បានសាកសួរអំពីសុខភាព និងស្ថានភាពរស់នៅយ៉ាងយកចិត្តទុកដាក់ ព្រមទាំងកត់សម្គាល់និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់ បង្កលក្ខណៈពីសំណាក់គណៈកម្មការវត្ត ព្រះសង្ឃ ក៏ដូចជាស្មារតីខិតខំប្រឹងប្រែងជម្នះការលំបាក សាមគ្គីភាពរបស់សមូហភាព គ្រូបង្វឹក និងកីឡាករកីឡាការិនីនៃក្រុមទូក-ងទាំងពីរបុរសនិងនារី។ សកម្មភាពហ្វឹកហាត់ និងប្រណាំងទូក-ង មិនត្រឹមតែជាចលនាកីឡាមហាជនដ៏ផុសផុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាក់ស្តែងក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរនៅភូមិភាគទៀតផង។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង ប្រគេនអំណោយឧបត្ថម្ភ ៤០ លានដុងដល់ក្រុមទូក-ងបុរសនិងនារី។
ថ្នាក់ដឹកនាំឃុំតាយវ៉ាំង បានផ្ញើនូវវាចាសួរសុខទុក្ខ ជូនពរដល់កីឡាករ កីឡាការិនីទាំងអស់ឱ្យរក្សាមុតមាំនូវស្មារតី បន្តហ្វឹកហាត់ដើម្បីលើកកម្ពស់កម្លាំងកាយ និងបច្ចេកទេសអុំ; ទន្ទឹមនឹងនោះ ដោយរំពឹងទុកថា ក្រុមទូក-ងទាំងពីរបុរសនិងនារី នឹងពង្រីកឱ្យបានខ្ពស់បំផុតនូវស្មារតីសាមគ្គី ប្រណាំងប្រជែងឱ្យអស់ពីលទ្ធភាព បង្ហាញជូនទស្សនិកជននូវក្បាច់អុំដ៏ស្រស់ស្អាត និងការប្តេជ្ញាដណ្តើមបានស្នាដៃខ្ពស់បំផុតក្នុងពិធីបុណ្យអុកអំបុក ប្រណាំងទូក-ងក្រុងកឹងធើ ឆ្នាំ២០២៦ នេះ។
ស្របក្នុងឱកាសនេះ ដើម្បីចែករំលែកការលំបាកទាន់ពេល ឧបត្ថម្ភថវិកាបម្រើឱ្យការងារភស្តុភារ និងជំរុញទឹកចិត្តស្មារតីដ៏ធំធេងដល់កីឡាករទាំឡាយ ថ្នាក់ដឹកនាំឃុំនិងសប្បុរសជនបានជូនអំណោយគិតជាតម្លៃជិត ២០០ លានដុង ដល់ក្រុមទូក-ងបុរសនិងនារីរបស់ឃុំ។
ហុងទើ - វ៉ានើតឹន