ជាមួយការចូលរួមព្រមៗគ្នា និងប្តូរផ្តាច់ក្នុងទូទាំងប្រព័ន្ធនយោបាយ ឃុំត្រឹងដេ ទីក្រុងកឹងធើ បានសម្រេចរាល់ការងារតាំងពីបុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ នៃថ្ងៃបោះឆ្នោតជ្រើសប្រធានគណះប្រជាជនភូមិ អាណត្តិកាល ២០២៦ - ២០៣១ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមការងាររបស់គណៈកម្មាធិការបក្សក្រុង ចុះត្រួតពិនិត្យជាក់ស្តែងនូវសន្ទុះនៃការផ្សព្វផ្សាយ ការងារបោះឆ្នោត។
ការបោះឆ្នោតជ្រើសប្រធានគណះប្រជាជនភូមិ និងសមាជិកគណៈត្រួតពិនិត្យប្រជាជន អាណត្តិកាល ២០២៦ - ២០៣១ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ពង្រីកដោយផ្ទាល់នូវសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងការជ្រើសរើសបុគ្គលគំរូ និងអ្នកមានប្រិយភាពដើម្បីចូលរួមគ្រប់គ្រងសហគមន៍។ យល់ច្បាស់ពីអត្ថន័យនោះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំត្រឹងដេ បានចេញផ្សាយជាបន្ទាន់នូវប្រព័ន្ធឯកសារ ដឹកនាំ ផែនការចាត់តាំង និងបង្កើតគណៈចង្អុលការបោះឆ្នោត ដែលមានសមមិត្តលេខាគណៈកម្មាធិការបក្សឃុំជាប្រធាន។ ក្រុមការងារជំនាញចំនួន ៤ រួមមាន៖ ក្រុមជំនួយការ ក្រុមផ្សព្វផ្សាយព័ត៌មាន ក្រុមដោះស្រាយពាក្យបណ្តឹងតវ៉ា និងក្រុមធានាសន្តិសុខសណ្តាប់ធ្នាប់ បានចាត់តាំងទាន់ពេលវេលា ដោយបែងចែកភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់សមាជិកម្នាក់ៗដែលទទួលខុសត្រូវផ្ទាល់លើភូមិចំនួន ១៣ នៅលើភូមិឋាន។
ការងារពិគ្រោះយោបល់ និងណែនាំបុគ្គលិកបានឃុំត្រឹងដេផ្សព្វផ្សាយយ៉ាងហ្មត់ចត់ ធានាភាពប្រជាធិបតេយ្យ បើកចំហ និងត្រឹមត្រូវតាមនីតិវិធី។ រៀបចំការពិនិត្យផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់អំពីបទដ្ឋាន និងលក្ខណៈចំពោះបុគ្គលិកម្នាក់ៗដែលបានគ្រោងទុក។ នៅឯកិច្ចប្រជុំក្នុងមណ្ឌលតាំងលំនៅឋាន ម្ចាស់ឆ្នោតតំណាងគ្រួសារបានពិភាក្សាដោយផ្ទាល់ ផ្តល់យោបល់ និងបង្ហាញពីទំនុកចិត្តចំពោះអ្នកឈរឆ្នោត។ លទ្ធផលនៃការពិគ្រោះយោបល់បានឯកភាពលើបញ្ជីឈ្មោះអ្នកឈរឆ្នោតជ្រើសជាប្រធានភូមិចំនួន ១៣ នាក់ ស្របតាមភូមិចំនួន ១៣ ក្នុងនោះមានអ្នកបន្តឈរឈ្មោះចំនួន ១២ នាក់ (ស្រូប ៩២,៣១%) និងអ្នកឈរឈ្មោះថ្មីចំនួន ១ នាក់ (ស្រូប ៧,៦៩%); ១០០% អ្នកមានកម្រិតវប្បធម៌វិទ្យាល័យ និង១០/១៣នាក់ មានកម្រិតមហាវិទ្យាល័យ។ គួរកត់សម្គាល់ថា រចនាសម្ព័ន្ធអ្នកឈរឈ្មោះជាជនជាតិខ្មែរចំនួន ៥ នាក់ ដែលបង្ហាញពីលក្ខណៈតំណាងសមស្រប និងការសាមគ្គីក្នុងសហគមន៍ ដែលពហុជនជាតិនៅភូមិភាគ។

ឃុំត្រឹងដេ ត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។
បងស្រី ត្រឿងធីមីធ្វី អ្នកឈរឆ្នោតជាប្រធានភូមិចើ បានឱ្យដឹង៖ “ខ្លួនខ្ញុំផ្ទាល់មានអារម្មណ៍ថាមានកិត្តិយសខ្លាំងណាស់ ប៉ុន្តែក៏ដឹងច្បាស់ពីការទទួលខុសត្រូវចំពោះទំនុកចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន។ រយៈពេលកន្លង ខ្ញុំបានសហការយ៉ាងសកម្មជាមួយគណៈការងាររណសិរ្សភូមិ ជំរុញខ្លាំងក្លាការងារឃោសនាដល់គ្រួសារនីមួយៗដើម្បីដឹងច្បាស់អំពីពេលវេលា និងទីកន្លែងបោះឆ្នោត។ ទន្ទឹមនឹងនោះ ត្រៀមរៀបចំឱ្យបានហ្មត់ចត់នូវកម្មវិធីសកម្មភាព ត្រៀមជាស្រេចការស្តាប់ ការគិត និងបំណងប្រាថ្នារបស់ប្រជាជនដើម្បីព្រួតដៃកសាងភូមិចើឱ្យកាន់តែស៊ីវិល័យ និងរីកចម្រើន"។
ជាមួយនឹងការងារធនធានមនុស្ស សកម្មភាពព័ត៌មាន និងឃោសនាបានជំរុញដោយទ្រង់ទ្រាយចម្រុះ និងភាពបត់បែន។ មជ្ឈមណ្ឌលសេវាកម្មចម្រុះឃុំបានអនុវត្តការផ្សាយសំឡេងចំនួន ៦០ លើកនៅលើប្រព័ន្ធផ្សព្វផ្សាយទូទាំងឃុំក្នុងពេលព្រឹក និងពេលល្ងាច គួបផ្សំជាមួយរថយន្តឃោសនាចល័តពីរដងក្នុងមួយថ្ងៃ។ តាមដងផ្លូវសំខាន់ៗ ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ និងអាគារវប្បធម៌នៃភូមិចំនួន ១៣ បានលម្អដោយផ្ទាំងបដា ពាក្យស្លោក និងប៉ាណូផ្ទាល់ភ្នែកយ៉ាងរស់រវើក។ លើបណ្តាញសង្គម ព័ត៌មាន និងអត្ថបទចំនួន ៦ ជាមួយនឹងលិខិតណែនាំត្រូវបានបង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយតាមរយៈទំព័រព័ត៌មានអេឡិចត្រូនិកឃុំ Zalo និង Facebook របស់បណ្តាអង្គការមហាជន។ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ មាន ១០០% ភូមិបានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ បិទនិងប្រកាសជាសាធារណៈនូវបញ្ជីម្ចាស់ឆ្នោតដែលតំណាងគ្រួសារនៅទីតាំងបោះឆ្នោត ដើម្បីឱ្យប្រជាជនងាយស្រួលតាមដាន និងផ្ទៀងផ្ទាត់។
អំពីហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងថវិកាសរុបប៉ាន់ស្មានជិត ១២៨ លានដុង មណ្ឌលបោះឆ្នោតចំនួន ១៣ បានកំណត់នៅទីស្នាក់ការនៃគណៈប្រជាជនភូមិ បានរៀបចំយ៉ាងធំទូលាយ ត្រៀមបម្រុង ហឹបឆ្នោត សន្លឹកឆ្នោត ប្រព័ន្ធបំពងសំឡេង និងឯកសារបម្រើឱ្យការបោះឆ្នោតយ៉ាងពេញលេញ។ នគរបាលឃុំបានសហការជាមួយអង្គភាពនានារៀបចំផែនការល្បាត ត្រួតពិនិត្យ រក្សារឹងមាំសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមមុន ក្នុងនិងក្រោយថ្ងៃបោះឆ្នោត។
ឆ្លងតាមការត្រួតពិនិត្យជាក់ស្តែងនៅតាមចំណុចបោះឆ្នោត លោក ឡឹមតៀងថាច់ សមាជិកគណៈកម្មាធិការបក្សក្រុង និងជានាយករងមន្ទីរមហាផ្ទៃទីក្រុងកឹងធើ បានកត់សម្គាល់នូវការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់ភូមិភាគ។ លោកបានសង្កត់ធ្ងន់ថា ភូមិភាគមិនត្រូវធ្វេសប្រហែសដាច់ខាត ត្រូវបន្តពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់នូវឯកសារ នីតិវិធី សន្លឹកឆ្នោត និងមូលដ្ឋាសម្ភារៈនៅតាមទីតាំងបោះឆ្នោតនីមួយៗ ដើម្បីកុំឱ្យមានកំហុសក្នុងដំណើរការចាត់តាំង។ ទន្ទឹមនឹងនោះ ឃុំត្រូវតែបង្កើនការណែនាំអំពីវិជ្ជាជីវៈដល់បណ្តាអង្គភាពបោះឆ្នោត ជំរុញការឃោសនាដល់គ្រួសារនីមួយៗ ដើម្បីឱ្យម្ចាស់ឆ្នោតក្តាប់ច្បាស់ពេលវេលា ទីកន្លែង របៀបបោះឆ្នោត និងម្ចាស់ការចាប់យកស្ថានភាពនៅភូមិឋាន ធានាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ ត្រឹមត្រូវតាមបទប្បញ្ញត្តិ សុវត្ថិភាព និងប្រិតសំចៃ។
ជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ និងរៀបរយលើគ្រប់វិស័យ រួមជាមួយនឹងការឯកភាព ការគ្រាំទ្រយ៉ាងសកម្មពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករ ឃុំត្រឹងដេបានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះពិតជាថ្ងៃជួបជុំរបស់សហគមន៍ប្រជាជន រួមចំណែកកសាងប្រព័ន្ធនយោបាយមូលដ្ឋានឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕
ហុងទើ - មេងលី