សមុទ្របាដុង ស្ថិតនៅសង្កាត់ទ្រឿងឡុងហ្វា ខេត្តវិញឡុង មានភាពទាក់ទាញភ្ញៀវទេសចរដោយទេសភាពសាមញ្ញ និងជួរដើមស្ងាវតាមឆ្នេរសមុទ្រ រួមជាមួយនឹងទួប៊ីនវាយោអគ្គិសនីមើលពីចម្ងាយបង្កជាភាពស្រស់ស្អាត។ មកកាន់ទីនេះ ភ្ញៀវទេសចរអាចទទួលបរិយាកាសស្រឡះស្រឡំ ភ្លក់រសជាតិអាហារ សមុទ្រ គួបផ្សំនឹងស្វែងយល់វប្បធម៌ប្រវត្តិសាស្ត្រតំបន់ឆ្នេរសមុទ្រ។

ភ្ញៀវទេសចរភ្លក់រសជាតិអាហារសមុទ្រនៅឆ្នេរសមុទ្របាដុង។
ដើរកម្សាន្តតាមឆ្នេរខ្សាច់ ខ្យល់បក់ត្រសៀកៗ ប៉ះរាងកាយ និងស្តាប់សំឡេងរលកបោក ឆ្នេរបែកផ្កាត្រែង គឺជាក្តីរីករាយពេលមកទស្សនាសមុទ្របាដុង។ ជួរដើមស្ងាវខ្ពស់ត្រដែតរាំងខ្សាច់ផង ហើយបង្កជាម្លប់ត្រជាក់ដល់ភ្ញៀវសម្រាកផង។ បរិយាកាសធំល្វឹងល្វើយសមស្របសម្រាប់ការជួបជុំគ្រួសារ និងមិត្តភក្តិនៅថ្ងៃចុងសប្តាហ៍។ ជ្រើសកន្លែងអង្គុយបែរមុខចេញទៅសមុទ្រ មើលទៅឃើញមេឃនិងទឹកសមុទ្រល្វឹងល្វើយ ហើយខ្យល់បក់ត្រសៀកៗ ញ៉ាំងឱ្យអារម្មណ៍បានធូរស្រាលក្រោយថ្ងៃ សម្រាកពីធ្វើការ។ សម្រស់នៃទីតាំងទេសចរណ៍នេះស្ថិតត្រង់ភាពសាមញ្ញ និងស្និទ្ធស្នាល ចាប់ពីឆ្នេរខ្សាច់ ជួរដើមស្ងាវរហូតដល់ការរស់នៅរបស់ប្រជាជននៅតំបន់សមុទ្រ។ ភ្ញៀវទេសចរអាចចំណាយពេលទស្សនាទេសភាព ថតរូប ឬស្វែងរកជ្រុងណាមួយស្ងប់ស្ងាត់ដើម្បីសម្រាកលំហែកាយ។
ឆ្ងាយៗមានទួប៊ីនវាយោអគ្គិសនីលាតសន្ធឹងខ្ពស់ត្រដែត បង្កើតជាចំណុចលេចធ្លោនៃទេសភាពសមុទ្របាដុង។ សំណង់ថាមពលបង្កើតឡើងវិញបានលេចឡើងនៅកណ្តាលផ្ទៃទឹក ភ្ញៀវទេសចរអាចថតរូបអនុស្សាវរីយ៍យ៉ាងស្អាត។ អាស្រ័យលើខណៈពេលក្នុងថ្ងៃ ពន្លឺនិងពណ៌មេឃធ្វើឱ្យទេសភាពមានពណ៌ ខុសៗគ្នា។ ក្រៅពីទេសភាពសមុទ្រជីវភាពផ្សារភ្ជាប់នឹងរបរទាញយកផលសមុទ្រនិងវារីវប្បកម្ម ក៏រួមចំណែកបង្កលក្ខណៈដោយឡែករបស់ទ្រឿងឡុងហ្វា។ ម្យ៉ាងវិញទៀត ម្ហូបអាហារគឺជាផ្នែកដែលមិនអាចចោលរំលងក្នុងដំណើរស្វែងយល់នៅទីតាំងទេសចរណ៍បាដុង។ នៅតាមភោជនីយដ្ឋានហាងអាហារ និងតាមឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរជ្រើសរើស។ ម្ហូបអាហារមានក្តាម ខ្យង បង្កង និងកាមជ័រមានវិធីចម្អិនច្រើនបែប សមស្របនឹងចំណូលចិត្តរបស់ម្នាក់ៗ។ ក្នុងនោះ កាមជ័រលីងអំពិលទុំ គឺជាមុខម្ហូបគួរឱ្យចង់ភ្លក់ពេលមកដល់តំបន់សមុទ្រនេះ។ បន្ទាប់ពីដើរកម្សាន្តភ្ញៀវទេសចរអាចជួបជុំជាមួយសាច់ញាតិ មិត្តភក្តិក្បែរស្ពកអាហារ សមុទ្រ ទទួលទានអាហារបណ្តើរ ខ្យល់បក់ត្រសៀកៗបណ្តើរ។ រសជាតិម្ហូបអាហារព្រមជាមួយបរិយាកាសមាត់សមុទ្រ រួមចំណែកបង្កអនុស្សាវរីយ៍ បន្ថែមដល់ដំណើរទេសចរណ៍។
ដើម្បីដំណើរទេសចរណ៍កាន់តែសម្បូរបែបជាងទៀត លោកអ្នកអាចរួមផ្សំទៅទស្សនាទីតាំងវប្បធម៌ ប្រវត្តិសាស្ត្រនៅទ្រឿងឡុងហ្វា។ កំពង់ទទួលអាវុធកោងតាវ គឺជាអាសយដ្ឋានស្វែងយល់ប្រពៃណីបដិវត្តន៍ និងស្លាកស្នាមផ្លូវហូជីមិញលើសមុទ្រ។ មណ្ឌលសមាធិទ្រុកឡឹមត្រាវិញ វិហារកោងទ្រឹង ឡាងអុងកូងតាវ ក៏ជាទីតាំងគួរឈៀងចូលទស្សនា ស្វែងយល់និងកម្សានក្នុងដំណើរទេសចរណ៍ផងដែរ។ ចាប់ពីទស្សនាសមុទ្រ ភ្លក់រសជាតិអាហារឆ្ងាញ់ៗ រហូតដល់ការស្វែងយល់ប្រវត្តិសាស្ត្រ ឆ្លងបទពិសោធន៍នីមួយៗជួយភ្ញៀវទេសចរមានចំណាប់អារម្មណ៍បន្ថែមអំពីភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រខេត្តវិញឡុង៕
ទីទុយ - វិមាន