12/11/2026 - 05:18

ទី​ក្រុង​កឹង​ធើ​បង្កើន​ការ​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ ជំ​រុញ​ការ​បង្រៀន​២​ពេល​ក្នុង​មួយ​ថ្ងៃ​ 

អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧១-​NQ/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិ​វឌ្ឍ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ កសាង​បរិ​ស្ថាន​សា​លា​រៀន​សុវត្ថិ​ភាព​ ស្និទ្ធ​ស្នាល វិជ្ជ​មាន; ព្រម​ទាំង​ចាត់​តាំង​ការ​បង្រៀន​២​ពេល​ក្នុង​មួយ​ថ្ងៃ​នៅ​គ្រប់​កម្រិត​សិក្សា។

គ្រូ​និង​សិស្ស​សា​លា​បឋម​សិក្សា​និញកេវ​ក្នុង​ម៉ោង​រៀន​។​

តាម​នោះ គ្រឹះ​ស្ថាន​អប់​រំ​នា​នា​ផ្តោត​លើ​ការ​អប់​រំ​សីល​ធម៌ ផ្នត់​រស់​នៅ បំ​ណិន​ជីវិត កាយ​សម្ប​ទា ភាព​ស្អាត​បាត​និង​ស្មារតី​គោ​រព​ច្បាប់​ដល់​សិស្សា​នុសិស្ស។ ទម្រង់ “សា​លា​រៀន​បៃ​តង - ស្អាត - មាន​សុខ​ភាព​ល្អ” បាន​អនុ​វត្ត​នៅ​កម្រិត​បឋម​សិក្សា ភ្ជាប់​ជា​មួ​យស​កម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍​តាម​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ ឆ្នាំ​២០១៨។

ចាប់​ពី​ឆ្នាំ​សិក្សា ២០២៥​-២០២៦ ទី​ក្រុង​ចាត់​តាំង​បង្រៀន​២​ពេល ក្នុង​មួយ​ថ្ងៃ​តាម​ស្មារតី “៦​ច្បាស់”។ រហូត​ដល់​ពេល​នេះ អត្រា​សិស្ស​បឋម​សិក្សា​រៀន​២​ពេល​ក្នុង​មួយ​ថ្ងៃ​សម្រេច​១០០%; កម្រិត​អនុ​វិទ្យា​ល័យ​សម្រេច ៤១,​១៣%​និង​វិទ្យា​ល័យ​សម្រេច ៥៥,០៦%។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ពង្រីក​ទម្រង់​នេះ​នៅ​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​នៅ​មាន​ការ​លំ​បាក ដោយ​សារ​ខ្វះ​បន្ទប់​រៀន​និង​គ្រូ​បង្រៀន​នៅ​តាម​ភូមិ​ឋាន​មួយ​ចំ​នួន។

ទន្ទឹម​នឹង​នោះ គ្រឹះ​ស្ថាន​អប់រំ​អនុ​វិទ្យា​ល័យ វិទ្យា​ល័យ​ទាំង ១០០% បាន​កសាង​និង​ចាត់​តាំង​អនុ​វត្ត​ក្រម​ប្រតិ​បត្តិ​វប្ប​ធម៌​ក្នុង​សា​លា​រៀន ផ្សារ​ភ្ជាប់​ជា​មួយ​ទម្រង់ “សា​លា​រៀន​ស្និទ្ធ​ស្នាល​សិស្សា​នុសិស្ស​សុភាព​រាប​សា គ្មាន​គ្រឿង​ញៀន គ្មាន​អបាយ​មុខ​សង្គម​និង​គ្មាន​អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន”។ ក្នុង​គ្រឹះ​ស្ថាន​អប់​រំ​ចំ​ណុះ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល មិន​ទាន់​កត់​សម្គាល់​មាន​ករណី​កម្មា​ភិ​បាល បក្ខ​ជន សិស្សា​នុសិស្ស​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ខុស​ច្បាប់ ឬ​អំ​ពើ​ល្មើស​ច្បាប់​ពាក់​ព័ន្ធ​នឹង​អបាយ​មុខ​សង្គម​ឡើយ៕

 ប៉ិច​ង៉ុក - សុផន

ចែករំលែកអត្ថបទ