មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/11/2026 - 09:14

កែ​លម្អ​បរិស្ថាន​អា​ជីវ​កម្ម​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ 

ក្នុង​ខែ​តុ​លា ឆ្នាំ​២០២៦ ទី​ក្រុង​កឹង​ធើ បាន​ទាក់​ទាញ​គម្រោង​វិនិ​យោគ​ក្នុង​ប្រ​ទេស​ចំ​នួន ៧ ដោយ​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ជិត ៥.៧៤៤ ពាន់​លាន​ដុង និង​គម្រោង FDI ចំ​នួន ១ ដោយ​មាន​ដើម​ទុន​វិនិ​យោគ​សរុប ០,៧ លាន USD ។ គិត​ដល់ ១០ ខែ​ឆ្នាំ​២០២៦ ទី​ក្រុង​បាន​ទាក់​ទាញ​គម្រោង​ថ្មីៗ​ចំ​នួន ៤៤ ក្នុង​នោះ​មាន​គម្រោង​វិនិ​យោគ​ក្នុង​ប្រ​ទេស​ចំ​នួន ៣៩ ដែល​មាន​ដើម​ទុន​វិនិ​យោគ​សរុប​ប្រ​មាណ ៤៤​.៦៩៤,៣ ពាន់​លាន​ដុង និង​គម្រោង FDI ចំ​នួន ៥ ដែល​មាន​ដើម​ទុន​វិនិយោគ​សរុប ៣៥,៩ លាន USD។

មក​ទល់​បច្ចុប្បន្ន ទី​ក្រុង​កឹង​ធើ​មាន​គម្រោង​វិនិ​យោគ​ចំ​នួន ៣១៦ គម្រោង ក្នុង​ប្រ​ទេស​និង​ក្រៅ​តំ​បន់​ឧស្សា​ហកម្ម​ដែល​កំ​ពុង​អនុ​វត្ត​ដោយ​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ជិត ២៨៤​.៤៧៥,៥ ពាន់​លាន​ដុង និង​គម្រោង​វិនិ​យោគ​ក្នុង​ប្រ​ទេស​និង​ក្នុង​តំ​បន់​ឧស្សាហ​កម្ម​ចំ​នួន ៣០២ សរុប​ដើម​ទុន​វិនិ​យោគ​ចុះ​បញ្ជី​ក្នុង​ប្រ​ទេស ១៤៣.​៣២៦,៦ ពាន់​លាន​ដុង។ ក្រៅ​ពី​នេះ មាន​គម្រោង FDI ចំ​នួន ១២៧ ដែល​មាន​ដើម​ទុន​វិនិ​យោគ​ចុះ​បញ្ជី​សរុប​ជាង ៧,១៦៣ ពាន់​លាន USD រួម​មាន ៤៧ គម្រោង​ក្នុង​តំ​បន់​ឧស្សាហ​កម្ម និង ៨០ គម្រោង​ក្រៅ​តំ​បន់​ឧស្សាហ​កម្ម។

ដើម្បី​បន្ត​ទាក់​ទាញ​ការវិ​និយោគ ទី​ក្រុង​ជំ​រុញ​ការ​កែ​ទម្រង់​បែប​បទ​រដ្ឋ​បាល ផ្លាស់​ប្តូរ​ឌីជី​ថល និង​លើក​កម្ពស់​គុណ​ភាព​សេ​វា​សា​ធា​រណៈ ដើម្បី​បង្ក​បរិ​ស្ថាន​វិនិយោគ​ងាយ​ស្រួល​សម្រាប់​អា​ជីវ​កម្ម៕

មេង លី​

ចែករំលែកអត្ថបទ