ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/11/2026 - 05:40

បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ ត្រួត​ពិ​និត្យ​ការ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ - ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២៧ នៅ​ឃុំ​តាយ​វុាំង 

ព្រឹក​ថ្ងៃ​ទី​ ១០ ខែ​វិច្ឆិកា គណៈ​ប្រតិ​ភូ​នៃ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ និង​ត្រួត​ពិ​និត្យ​ជាក់​ស្តែង​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វុាំង អំ​ពី​ការ​ត្រៀម​បម្រុង​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ - ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​  ឆ្នាំ​ ២០២៧។

ទិដ្ឋភាព​ធ្វើ​ការ​អំ​ពី​ការ​ងារ​ត្រៀម​បម្រុង​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ - ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២៧។

ក្នុង​ពេល​ធ្វើ​ការ​នេះ​ ថ្នាក់​ដឹក​នាំ​ឃុំ​តាយ​វុាំង បាន​ធ្វើ​របាយ​ការណ៍​ពី​គម្រោង​សំ​ណង់​ និង​ផ្នែក​ការ​ងារ​សំ​ខាន់​ៗឆ្ពោះ​ដល់​មូល​ដ្ឋាន​។ ចំ​ណុច​សំ​ខាន់​គឺ​ផ្តុំ​កម្លាំង​វិនិយោគ​ បង្កើន​កម្រិត​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ បំ​ភ្លឺ​ផ្លូវ​ជន​បទ​ រៀប​លម្អ​ទេ​សភាព​ និង​លើក​កម្ពស់​លក្ខ​ណៈរស់​នៅ​ជូន​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ខ្សែ​សង្វាក់​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​នឹង​បន្ត​បាន​អាទិ​ភាព​អនុ​វត្ត​ ដូច​ជា​៖ សង់​ផ្ទះ​មហា​សាមគ្គី​ ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​; ជូន​អា​ហា​រូប​ករណ៍​ កង់​ដល់​សិស្ស​ជម្នះ​លំ​បាក​; ពិ​និត្យ​ជំងឺ​ និង​ផ្តល់​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​ឧបត្ថម្ភ​បំ​ពាក់​សម្ភារៈ​ដល់​ភូមិ​នា​នា​។ ទន្ទឹម​នឹង​នោះ​ ទី​កន្លែង​វប្ប​ធម៌​ប្រ​ពៃ​ណី​នឹង​បាន​បង្ហាញ​ឡើង​វិញ​យ៉ាង​រស់​រវើក​តាម​រយៈ​ការ​ប្រឡង​ធ្វើ​នំ​ប្រ​ពៃ​ណី​ ប្រ​កួត​កី​ឡា​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ OCOP និង​សិល្បៈ​មហា​ជន​ខ្មែរ​នៅ​វត្ត​បឹង​ទន្សា​  ភូមិ​ទី​បញឹក​។

វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ថ្លែង​សុន្ទ​រក​ថា​ចង្អុល​ការ​។

ថ្លែង​ក្នុង​សម័យ​ធ្វើ​ការ​ វរ​សេនីយ៍​ឯក​ ផាម​ង៉ុក​ក្វាង​ បញ្ជាក់​៖ បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ - ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គឺ​ជា​ទម្រង់​ប្រ​ជា​ចលនា​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ ជា​ភស្តុ​តាង​ជាក់​ស្តែង​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ និង​កង​ទ័ព​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​។ សម​មិត្ត​សំ​ណូម​ពរ​ ភូមិ​ភាគ​គប្បី​សហ​ការ​ស្អិត​ល្មួត​ ពិ​និត្យ​ផ្ទៀត​ផ្ទាត់​ហ្មត់​ចត់​ ដើម្បី​ជ្រើស​រើស​សំ​ណង់​ ផ្នែក​ការ​ងារ​ដែល​ពិត​ជា​ជិត​ដិត​ ដោះ​ស្រាយ​ចំ​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រ​ជា​ជន​ ធា​នា​តាម​ទិស​ស្លោក​ “ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិភាក្សា​ ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ត្រួត​ពិ​និត្យ​ ប្រ​ជា​ជន​ឃ្លាំ​មើល​ និង​ប្រ​ជា​ជន​ទទួល​ផល​”។ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​នឹង​បង្កើន​ធន​ធាន​មនុស្ស​ខ្ពស់​បំ​ផុត​ ប្រ​កៀក​ស្មា​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​សម្រេច​បាន​ល្អ​នូវ​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​។

ខ្សែ​សង្វាក់​សកម្ម​ភាព​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ដោយ​កក់​ក្តៅ​ និង​រីក​រាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ចិត្ត​ប្រ​ជា​ជន​រឹង​មាំ​ និង​រឹត​បន្តឹង​ទំ​នាក់​ទំនង​ផ្សារ​ភ្ជាប់​សាច់​ឈាម​រវាង​កង​ទ័ព​ និង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទៀត​ផង​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ