ពេលរំលឹកដល់ទូក ង គេតែងនឹកឃើញភ្លាមដល់ការប្រណាំងដ៏ស្វិតស្វាញនៅលើដងព្រែក Maspero។ ប៉ុន្តែ សម្រាប់ជនរួមជាតិខ្មែរ ទូក ង ក៏ជានិមិត្តរូបមួយប្រកបដោយលក្ខណៈវប្បធម៌ដ៏ពិសេស ក្នុងនោះ មានទាំងកត្តាជំនឿផ្លូវចិត្ត។ អាស្រ័យហេតុនេះ បានជាទូក ងតែងបានរចនាក្បូរក្បាច់ល្អវិចត្រ រំលេចពណ៌គួរចាប់អារម្មណ៍ទូក ងនីមួយៗសុទ្ធតែមានភ្នែកមួយគូប្រកបដោយលក្ខណៈសិស្បៈ។
ទន្ទឹមនឹងសត្វកំណាន់ជានិមិត្តរូប យើងក៏បានឃើញទូក ង នីមួយៗសុទ្ធតែមានភ្នែកមួយគូបានរចនាប្រកបដោយលក្ខណៈសិស្បៈ។ ពីដើម ភ្នែកទូក ង បានសិប្បករគូររំលេច ប៉ុន្តែ បន្ទាប់ពីសិល្បៈចម្លាក់មានការរីកចម្រើន ភ្នែកមួយគូនេះបានជាងឆ្លាក់ដោយឡែកពេលសម្រេចរួចរាល់ទើបដាក់ប្រគំនឹងរាងទូក ង។ ប៉ុន្តែ ទោះបីគូរឬឆ្លាក់ ភ្នែកទូក ងតែងបានជាងរចនាយ៉ាងផ្ចិតផ្ចង់។

ភ្នែកទូក ង វត្តមុនីសាគរ ដើមអំពិល សង្កាត់វិញភឿក ទីក្រុងកឹងធើ។
ការគូរឬឆ្លាក់ភ្នែកទូក ង គឺបង្កប់នូវកត្តាជំនឿបានបកស្រាយដោយទស្សនៈផ្សេងៗគ្នា ប៉ុន្តែ អ្នកស្រាវជ្រាវភាគច្រើនបានលើកឡើងថា ទំនៀមទម្លាប់គូភ្នែកទូក ងផ្តើមពីទស្សនៈចាត់ទុកទូកដូចជាប្រភេទត្រីឬនាគ ត្រូវការមានភ្នែកមើលផ្លូវនិងបញ្ចៀសគ្រោះថ្នាក់។ ទស្សនៈនេះស្រដៀងគ្នាទៅនឹងទំនៀមទម្លាប់គូរភ្នែកកប៉ាល់ដែលយើងធ្លាប់បានឃើញនៅគ្រប់ទីកន្លែង។លោកថាច់ខែន គណៈកម្មការវត្តមុនីសាគរ ដើមអំពិល សង្កាត់វិញភឿក ទីក្រុងកឹងធើ ចែករំលែក៖ "ទូក ង ក៏ដូចជាសត្វផ្សេងៗ ប្រសិនបើគ្មានភ្នែកគឺខុសអ្វីនឹងខ្វាក់ យើងខ្ញុំរចនាភ្នែកទូក ង គឺចង់ឱ្យទូកយើងខ្ញុំមើលឃើញគន្លងផ្លូវ ក៏ដូចជាកប៉ាល់របស់អ្នកនេសាទចេញទៅសមុទ្រ គេក៏គូរភ្នែកដូច្នេះដែរ។ ការគូរភ្នែកទូកមានសារៈសំខាន់ណាស់ គឺគូរយ៉ាងណាឱ្យត្រូវនឹងទម្រង់ភ្នែកនាគ ព្រោះនាគជាសត្វមានមហិទ្ធិឫទ្ធិនៅក្នុងទឹក"។
ចាប់ពីរាងទូក រំលេចក្បូរក្បាច់រចនាល្អវិចិត្រ រហូតដល់ភ្នែកមួយគូនិងសត្វកំណាន់ ទូក ងនីមួយៗសុទ្ធតែជាវណ្ណកម្មសិល្បៈប្រកបដោយលក្ខណៈរបស់ភូមិស្រុក បានសាងឡើងពីក្តីជំនឿ ថ្វីដៃដ៏ប៉ិនប្រសប់របស់ជាងនិងស្មារតីសហគមន៍របស់ជនរួមជាតិខ្មែរ។ព្រះតេជព្រះគុណ ឡឹមទៀង ព្រះចៅអធិការរងវត្តមុនីសាគរ ដើមអំពិល សង្កាត់វិញភឿក មានថេរដីកា៖ "ការគូរភ្នែកទូក ង ព្រោះប្រជាជនខ្មែរជឿជាក់ថា ភ្នែកនឹងជួយឱ្យទូកមើលឃើញផ្លូវ បង្កជាលក្ខណៈដ៏អាថ៌កំបាំង បង្ហាញពីមហិទ្ធិឫទ្ធិដើម្បីមើលទៅឃើញទូករបស់យើងមានព្រលឹងនិងស្រស់ស្អាតជាង។ ទន្ទឹមនឹងនោះ ក៏បង្ហាញឱ្យឃើញពីការច្នៃប្រតិដ្ឋរបស់សិប្បករខ្មែរក្នុងការរចនាភ្នែកទូក ង"។
ដើម្បីបង្កភាពជោគជ័យនៅរាល់រដូវកាលប្រណាំង ជនរួមជាតិខ្មែរបានប្រើប្រាស់វិធីសាស្ត្រនិងបច្ចេកទេសផ្សេងៗក្នុងបង្កភាពខ្លាំងក្លានិងស្រស់ស្អាតសម្រាប់ទូក។ អាស្រ័យរឿងរ៉ាវដ៏អាថ៌កំបាំងនោះ ទូក ងនីមួយៗក្រៅពីជាមធ្យោបាយប្រកួតប្រណាំង វានៅទាំងជានិមិត្តរូបវប្បធម៌ផ្លូវចិត្ត ជំនឿ ដាស់តឿនមនុស្សគ្រប់រូបឱ្យស្វែងយល់ជានិច្ច៕
ថាញហ៊ុង-មុនី