ខេត្តអាងយ៉ាង កំពុងជំរុញការពិនិត្យសុខភាពទូទាំងប្រជាជន ភ្ជាប់ការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក រួមចំណែករកឃើញជំងឺបានឆាប់ លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងសុខភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនប្រើប្រាស់សេវាកម្មសុខាភិបាល សំដៅឆ្ពោះដល់ការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ។

ជំរុញការពិនិត្យសុខភាពទូទាំងប្រជាជន រួមចំណែកជួយប្រជាជនលើកកម្ពស់គុណភាពជីវភាព។
តាមមន្ទីរសុខាភិបាលខេត្តអាងយ៉ាង គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ ទូទាំងខេត្តបានពិនិត្យសុខភាពជូនប្រជាជនជាង ១,៥ លាននាក់ សម្រេច ៤២,៤១% ក្នុងចំណោមប្រជាជនសរុបជាង ៣,៧ លាននាក់ជាមុខសញ្ញាត្រូវពិនិត្យ។ ដោយឡែកនៅសប្តាហ៍ចុងខែកញ្ញា គ្រឹះស្ថានសុខាភិបាលធ្វើការពិនិត្យ ៣២៨.២០៩ លើកភាគច្រើន គឺពន្លឿនការពិនិត្យសុខភាពជូនសិស្សានុសិស្ស។ ក្នុងនោះ ក្រុមអាយុពី ៦ ដល់ ១៨ ឆ្នាំសម្រេចជិត ៥៧,៨% ផែនការ និងក្រុមអាយុលើ ១៨ ឆ្នាំ សម្រេច ៣៥,៦៧%។
ទន្ទឹមនឹងការងារពិនិត្យសុខភាពខេត្តក៏យកចិត្តទុកដាក់បង្កើតសៀវភៅសុខភាពអេឡិចត្រូនិក ដើម្បីធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានពិនិត្យនិងព្យាបាល ជំងឺជាបន្តបន្ទាប់ ជំនួយដល់ការតាមដានស្ថានភាពសុខភាព និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងទិន្នន័យសុខាភិបាល។ គិតត្រឹមរយៈពេលធ្វើស្ថិតិទូទាំង ខេត្តបានធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជនបាន ៥៨៥.៣៦២ នាក់ សម្រេច ១៥,៨២% ផែនការ។ លទ្ធផលនេះ បង្ហាញឱ្យឃើញថា ការអនុវត្តការផ្លាស់ប្តូរឌីជីថលសុខាភិបាលគប្បី បន្តពន្លឿនផ្សារភ្ជាប់ជាមួយដំណើរការពិនិត្យសុខភាព ដើម្បីព័ត៌មានរបស់ប្រជាជនបានធ្វើបច្ចុប្បន្ន ភាពគ្រប់គ្រាន់និងត្រឹមត្រូវ។
នៅឃុំចូវថាញ់ ការងារពិនិត្យសុខភាពទូទាំងប្រជាជន កំពុងបានអនុវត្តដោយមានការចូលរួមពីប្រ ព័ន្ធសុខាភិបាលមូលដ្ឋាន។ តាមប្រសាសន៍លោក ស្រីត្រឹងយ៉ីមមី នាយករងដំណាក់សុខាភិបាលឃុំចូវថាញ់ ភូមិភាគបានពិនិត្យសុខភាពជូនប្រជាជនប្រមាណ ១៨.០០០ នាក់ សម្រេច ៣០% ផែនការ។ នេះជាមូលដ្ឋានគ្រឹះដើម្បីភូមិភាគបន្តពិនិត្យឡើងវិញ និងចលនាប្រជាជនមិនទាន់បានចូលរួមពិនិត្យ ជាជំហានៗពង្រីកវិសាលភាពនៃការបង្ខិតជិតសេវាកម្ម ថែទាំសុខភាព។
បងស្រីធីភឿង នៅអាងប៊ិញ ឃុំចូវថាញ់ ចែករំលែក៖ “ខ្ញុំយល់ឃើញថា ការពិនិត្យសុខភាពតាមកាលកំណត់គឺសំខាន់ណាស់ ពីព្រោះវាជួយឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់ខ្លួន ដើម្បីម្ចាស់ការថែទាំខ្លួនឯងនិងគ្រួសារ។ ប្រសិនបើឃើញមានរោគសញ្ញាមិនប្រក្រតី គឺអាចទៅកាន់គ្រឹះស្ថានសុខាភិបាលដើម្បីពិនិត្យនិងព្យាបាលបានទាន់ពេលជៀស វាងមិនទុកឱ្យជំងឺកាន់តែធ្ងន់ធ្ងរ”។
ការពិនិត្យសុខភាពទូទាំងប្រជាជន ផ្សារភ្ជាប់នឹងការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក គឺជាដំណោះស្រាយដ៏សំខាន់ សំដៅផ្លាស់ប្តូរពីការយកចិត្តទុកដាក់ក្នុងការព្យាបាលទៅជាម្ចាស់ការបង្ការជំងឺ។ រយៈពេលខាងមុខ ផ្នែកសុខាភិបាលនិងរដ្ឋអំណាចភូមិភាគ បន្តពង្រឹងការឃោសនា ណែនាំប្រជាជនចូលរួមពិនិត្យជំងឺតាមកាលកំណត់ ប្រើប្រាស់សេវាកម្មឌីជីថលនិងធ្វើបច្ចុប្បន្នភាពព័ត៌មាន សុខភាពលើកម្មវិធី VNeID។ ព្រមជាមួយនោះ ទិន្នន័យបានគ្រប់គ្រងគ្រប់សព្វ ត្រឹមត្រូវធានាសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួន។
តាមរយៈកិច្ចសហការរបស់ផ្នែកសុខាភិបាលរដ្ឋ អំណាចភូមិភាគនិងប្រជាជន ខេត្តអាងយ៉ាងជាជំហានៗបានលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងសុខភាពសហគមន៍ ព្រមទាំងជំរុញការផ្លាស់ប្តូរឌីជីថលសុខាភិបាល ដើម្បីឆ្ពោះដល់ទិសដៅប្រជាជន គ្រប់រូបទទួលបានសេវាថែទាំសុខភាពឆាប់រហ័សងាយស្រួល និងមានប្រសិទ្ធភាព៕
ហុងទើ - ថាច់ធី