06/11/2026 - 09:15

តើ​អ្នក​យឺត​យ៉ាវ​ដាក់​សំណុំ​ឯក​សារ​ទទួល​ប្រាក់​ជំ​នួយ អាច​ទទួល​បាន​ប្រាក់​ឡើង​វិញ​ចាប់​ពី​ខែ​គ្រប់​អា​យុ​ដែរ​ឬ​ទេ? 

តើ​អ្នក​មាន​អាយុ​ប៉ុន្មាន ទើប​បាន​ទទួល​ប្រាក់​ជំនួយ​សោ​ធន​និវត្តន៍​សង្គម? ប្រ​សិន​បើ​យឺត​យ៉ាវ​ដាក់​ពាក្យ ហើយ​ឥ​ឡូវ​ទើប​ដាក់​សំ​ណុំ​ឯក​សារ តើ​អាច​ទទួល​បាន​ប្រាក់​ឡើង​វិញ​ចាប់​ពី​ខែ​គ្រប់​អាយុ​ដែរ​ឬ​ទេ?

 អ្នក​គ្រប់​លក្ខ​ខណ្ឌ​ដាក់​សំណុំ​ឯក​សារ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ដើម្បី​ទទួល​បាន​ប្រាក់​ជំនួយ​សោ​ធន​និវត្តន៍​សង្គម។ រូប​ថត៖ ហាយ​ង្វៀង​

ផ្នែក​ទទួល​បន្ទុក​ប្រឹក្សា​ច្បាប់​នៃ​កាសែត​ឡៅ​ដុង ឆ្លើយ​ថា៖

យោង​តាម​មា​ត្រា​២១ ច្បាប់​ធា​នា​រ៉ាប់​រង​សង្គម​ឆ្នាំ​២០២៤ បាន​កំ​ណត់​អំ​ពី​មុខ​សញ្ញា​និង​លក្ខ​ខណ្ឌ ទទួល​បាន​ប្រាក់​ជំនួយ​សោ​ធន​និវត្តន៍​សង្គម៖

១. ពល​រដ្ឋ​វៀត​ណាម​ទទួល​បាន​ប្រាក់​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម​នៅ​ពេល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​ដូច​ខាង​ក្រោម៖

ក) គ្រប់​អា​យុ​៧៥ឆ្នាំ​ឡើង​ទៅ;

ខ) មិន​បាន​ទទួល​ប្រាក់​សោ​ធន​និវត្តន៍ ឬ​ប្រាក់​ជំ​នួយ​ធា​នា​រ៉ាប់​រង​សង្គម​ប្រ​ចាំ​ខែ លើក​លែង​តែ​ករ​ណី​ផ្សេង​តាម​បទ​ប្បញ្ញត្តិ​របស់​រដ្ឋា​ភិ​បាល;គ) មាន​ឯក​សារ​ស្នើ​សុំ​ទទួល​ប្រាក់​ជំនួយ​សោ​ធន​និវត្តន៍​សង្គម។

២. ពល​រដ្ឋ​វៀត​ណាម​គ្រប់​អា​យុ​៧០ឆ្នាំ​ដល់​ក្រោម​៧៥​ឆ្នាំ ស្ថិត​ក្នុង​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​ឆ្លើយ​តប​គ្រប់​លក្ខ​ខណ្ឌ​តាម​សេច​ក្តី​កំ​ណត់​នៅ​ចំ​ណុច b និង​ចំ​ណុច c ក​ថា​ខណ្ឌ​ទី​១ នៃ​មា​ត្រា​នេះ នោះ​គឺ​ទទួល​បាន​ប្រាក់​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម។

ក៏​ប៉ុន្តែ គ្រប់​អា​យុ​មិន​មែន​មាន​ន័យ​ថា​ទទួល​បាន​ប្រាក់​ជំ​នួយ​ដោយ​ស្វ័យ​ប្រ​វត្តិ​ចាប់​ពី​ខែ​គ្រប់​អាយុ​នោះ​ទេ។

តាម​មា​ត្រា​៤ អនុ​ក្រឹត្យ​លេខ ១៧៦/​២០២៥​/NĐ-CP ដែល​បាន​ធ្វើ​វិសោធន​កម្ម​ដោ​យក​ថា​ខណ្ឌ ទី​២ មា​ត្រា​៣១ អនុ​ក្រឹត្យ​លេខ ៣៣៥​/២០២៦/​NĐ-CP បាន​កំ​ណត់​អំ​ពី​ដំ​ណើរ​ការ បែប​បទ​អនុ​វត្ត​ប្រា​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម ដូច​ខាង​ក្រោម៖

ក្នុង​រយៈ​ពេល​៧ថ្ងៃ​ធ្វើ​ការ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​សំ​ណុំ​ឯក​សារ​របស់​មុខ​សញ្ញា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ទី​កន្លែង​ស្នាក់​នៅ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​ពាក់​ព័ន្ធ​របស់​មុខ​សញ្ញា​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ចំ​នួន​ប្រ​ជា​ជន មូល​ដ្ឋាន​ទិន្ន​ន័យ​សរុប​ថ្នាក់​ជាតិ មូល​ដ្ឋាន​ទិន្ន​ន័យ​ជំ​នាញ​ប្រើ​ប្រាស់​រួម; វាយ​តម្លៃ​សម្រេច​ប្រាក់​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម។ រយៈ​ពេល​ទទួល​ប្រាក់​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម​គិត​ចាប់​ពី​ខែ​ដែល​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច។ ចាត់​តាំង​ជំនួយ​តាម​របប​គោ​លន​យោ​បាយ​ជូន​មុខ​សញ្ញា​តាម​បទ​ប្បញ្ញត្តិ​ច្បាប់។

ក្នុង​ករ​ណី​មុខ​សញ្ញា​មិន​គ្រប់​លក្ខ​ខណ្ឌ​ទទួល​របប​គោ​លន​យោ​បាយ គឺ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ឆ្លើយ​តប​ជា​ឯក​សារ ហើយ​បញ្ជាក់​ច្បាស់​មូល​ហេតុ។

ដូច្នេះ អ្នក​ឆ្លើយ​តប​គ្រប់​សព្វ​តាម​លក្ខ​ខណ្ឌ​ខាង​លើ​នឹង​ទទួល​បាន​ប្រាក់​ជំ​នួយ​សោ​ធន​និវត្តន៍​សង្គម ហើយ​ទទួល​បាន​ចាប់​ពី​ខែ​ដែល​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ប៉ុណ្ណោះ។ ដូច្នេះ ការ​យឺត​យ៉ាវ​ដាក់​សំណុំ​ឯក​សារ​នឹង​មិន​ទទួល​បាន​ប្រាក់​ឡើង​វិញ​ចាប់​ពី​ខែ​គ្រប់​អាយុ​ទេ។ អ្នក​ដែល​គ្រប់​លក្ខ​ខណ្ឌ​គួរ​ប្រ​ញាប់​ដាក់​សំណុំ​ឯក​សារ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ទី​កន្លែង​ស្នាក់​នៅ ដើម្បី​ទទួល​បាន​ការ​ពិ​និត្យ​ដោះ​ស្រាយ៕​

                 ប្រ​ភព​៖ laodong.vn - សុផន

ចែករំលែកអត្ថបទ