• ទី​ក្រុង​កឹង​ធើ អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​ VNeID 

    ទី​ក្រុង​កឹង​ធើ អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​ VNeID

    (អ.ឡ​) - លោក​ស្រី​ ង្វៀង​ធី​ង៉ុកដេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ៣៦០/KH-UBND អនុ​វត្ត​យុទ្ធ​នា​ការ​ ១០០ ថ្ងៃ​បង្កើត​និង​ធ្វើ​បច្ចុប្បន្ន​ភាព​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកលើ​កម្ម​វិធី​ VNeID។

  • ព្រួត​ដៃ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​ 

    ព្រួត​ដៃ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​

    រយៈ​ពេល​កន្លង​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​នៅ​ទី​ក្រុង​កឹង​ធើ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​។

  • កឹង​ធើអាទិ​ភាព​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្រុម​មុខ​សញ្ញា​ចំ​នួន​៧ 

    កឹង​ធើអាទិ​ភាព​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្រុម​មុខ​សញ្ញា​ចំ​នួន​៧

    (អ.ឡ​) នៅ​ថ្ងៃ​ទី​១៤ ខែក​ក្កដា​ មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​ ឆ្នាំ​២០២៦ និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកដល់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​។

  • ឃុំ​យ៉ាហ្វា​ អនុ​វត្ត​ល្អ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​ជាតិ​ភាគ​តិច​ 

    ឃុំ​យ៉ាហ្វា​ អនុ​វត្ត​ល្អ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​ជាតិ​ភាគ​តិច​

    ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ គឺ​ជា​គោ​លន​យោ​បាយ​មួយ​ក្នុង​ចំ​ណោម​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ដ៏​សំ​ខាន់​របស់​បក្ស​និង​ រដ្ឋ​ ដើម្បី​ធា​នា​ប្រ​ជា​ជន​គ្រប់​រូប​បាន​កៀក​ជិត​សេ​វា​ថែ​ទាំ​សុខ​ភាព​។

  • ឃុំ​ឡុង​ភូ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ន៍ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​ 

    ឃុំ​ឡុង​ភូ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ន៍ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​

    នា​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​នយោ​បាយ- សង្គម​នា​នា​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់ ចង្អុល​ការ និង​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​គោល ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​គ្រួ​សារ សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន។

  • ឡុង​ភូ ចាត់​តាំង​ពិ​ធី​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ឆ្នាំ ២០២៦ 

    ឡុង​ភូ  ចាត់​តាំង​ពិ​ធី​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ឆ្នាំ ២០២៦

    មន្ទីរ​ពេទ្យ​លោ​ហិត​វិទ្យា - បញ្ចូល​ឈាម​កឹង​ធើ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ចាត់​តាំង​ពិ​ធី​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត ឆ្នាំ​ ២០២៦ ។

  • បន្ថែម​ឱ​កាស​កៀក​ជិត​សេ​វា​ធ្វើ​តែស​គុណ​ភាព​អន្តរ​ជាតិ​សម្រាប់​ប្រ​ជា​ជន​ 

    បន្ថែម​ឱ​កាស​កៀក​ជិត​សេ​វា​ធ្វើ​តែស​គុណ​ភាព​អន្តរ​ជាតិ​សម្រាប់​ប្រ​ជា​ជន​

    ផ្នែក​ធ្វើ​តែស​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល ថាញ​វ៉ូវ Medic បាក​លីវ ខេត្ត​កា​ម៉ាវ សម្រេច​បាន​វិញ្ញា​បន​បត្រ​ ISO ១៥១៨៩​:២០២២ ស្តង់​ដារ​អន្តរ​ជាតិ​ស្តី​ពី​គុណ​ភាព​បន្ទប់​ធ្វើ​តែស​វេជ្ជ​សាស្ត្រ ក្នុង​វិស័យ​ជីវ​គី​មី និង​លោ​ហិត​វិទ្យា។ នេះ​ជា​ចំ​ណុច​គោល​ដ៏​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ​លើក​កម្ពស់​គុណ​ភាព​ការ​ធ្វើ​តែស​របស់​មន្ទីរ​ពេទ្យ ព្រម​ទាំង​បើក​ឱ​កាស​ឱ្យ​ប្រ​ជា​ជន​បាន​កៀក​ជិត​សេ​វា​ធ្វើ​តែស​តាម​ស្តង់​ដារ​អន្តរ​ជាតិ​ភ្លាម​ៗនៅ​ភូមិ​ភាគ។

  • ពង្រឹង​សមត្ថ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

    ពង្រឹង​សមត្ថ​ភាព​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

    ជា​ច្រើន​ឆ្នាំ​កន្លង ផ្នែក​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ពង្រឹង​សមត្ថ​ភាព​សុខា​ភិបាល​នៅ​មូល​ដ្ឋាន ជា​បន្ត​បន្ទាប់ បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

  • គោ​លន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ខ្មែរ​ 

    គោ​លន​យោ​បាយ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ខ្មែរ​

    គោ​លន​យោ​បាយ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បាន​ចាត់​ទុក​ជា​ឧប​ករណ៍​ដ៏​សំ​ខាន់​មួយ​ដើម្បី​សម្រេច​បាន​ទិស​ដៅ​សម​ភាព​ក្នុង​ការ ថែ​ទាំ​សុខ​ភាព ដោយ​ធានា​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​មាន​ឱ​កាស​ទទួល​បាន​សេ​វា​សុខា​ភិបាល​ចាំ​បាច់។ឃុំ​លិត​ហូយធឿង ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ទាន់​ពេល​នូវ​គោ​លន​យោ​បាយ ​ជំ​នួយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ខ្មែរ។

  • ឃុំ​ឡុង​ភូ៖ រីក​សាយ​ភាយ​ទឹក​ចិត្ត​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ 

    ឃុំ​ឡុង​ភូ៖ រីក​សាយ​ភាយ​ទឹក​ចិត្ត​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​

    ចូល​រួម​គាំ​ទ្រ​សារ​លិ​ខិត​ “បរិច្ចាគ​ឈាម​សង្គ្រោះ​មនុស្ស - ជា​ទង្វើ​ដ៏​ថ្លៃ​ថ្នូរ​មួយ” កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក កង​កម្លាំង​ប្រ​ដាប់​អា​វុធ សម្ព័ន្ធ​យុវ​ជន យុវ​ជន​និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ចូល​រួម​យ៉ាង​សកម្ម។ តាម​រយៈ​នោះ បាន​ប្រ​ទះ​ឃើញ​គំ​រូ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ជា​ច្រើន។

  • ការ​ផ្ដល់​របប​អា​ហា​រូប​ត្ថម្ភ​ពី​ដំ​បូង​សម្រាប់​កុ​មារ 

    ការ​ផ្ដល់​របប​អា​ហា​រូប​ត្ថម្ភ​ពី​ដំ​បូង​សម្រាប់​កុ​មារ

    ដើម្បី​កែ​លម្អ​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​កុ​មារ ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ព្រម​គ្នា​នូវ​វិធាន​ការ​នា​នា ចាប់​ពី​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់​តាម​កាល​កំ​ណត់ ផ្តល់​បន្ថែម​មី​ក្រូ​សារ​ជាតិ រហូត​ដល់​ការ​បញ្ចុះ​ព្រូន និង​អន្ត​រា​គមន៍​ស្តារ​ស្ថាន​ភាព​កង្វះ អា​ហា​រូបត្ថម្ភ សំ​ដៅ​លើក​កម្ពស់​កាយ​សម្ប​ទា​របស់​កុមារ​តាំង​ពី​ដំ​បូង។

  • កឹង​ធើ​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន លើក​កម្ពស់​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​របស់​តំ​បន់ 

    កឹង​ធើ​បង្កើន​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន លើក​កម្ពស់​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​របស់​តំ​បន់

    នៅ​ទី​ក្រុង​កឹង​ធើ ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៧២-NQ/TW ចុះ​ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ដំ​ណោះ​ស្រាយ​ឈាន​មុខ​មួយ​ចំ​នួន បង្កើន​ការ​ការ​ពារ ថែ​ទាំ​និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន (សេច​ក្តី​សម្រេច​ចិត្ត​លេខ ៧២) កំ​ពុង​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​និង​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន លើក​កម្ពស់​តួនា​ទី​របស់​ទី​ក្រុង​កឹង​ធើ​ជា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

  • បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ 

    បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ

    អា​កាស​ធាតុ​ស្អុះ​ស្អាប់​ក្នុង​រដូវ​ក្តៅ គឺ​ជា​លក្ខណៈ​ងាយ​ស្រួយ​សម្រាប់​មេ​រោគ​និង​វីរុស​រាត​ត្បាត ដែល​ធ្វើ​ឱ្យ​កើន​ឡើង​ហា​និភ័យ​កើត​ជំងឺ​ឆ្លង​ផ្សេងៗ ដូច​ជា៖ ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង​និង​មាត់ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ជំងឺ​កញ្ជ្រឹល...។ ហេតុ​នេះ ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ​យ៉ាង​ប្តូរ​ផ្តាច់ ម៉ឺង​ម៉ាត់​ដាច់​ខាត​មិន​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល។

  • កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ចាត់​តាំង​ពិនិត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ការ​ពិ​និត្យ​រក​ជំងឺ​ជូន​ប្រ​ជា​ជន​ 

    កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ចាត់​តាំង​ពិនិត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ការ​ពិ​និត្យ​រក​ជំងឺ​ជូន​ប្រ​ជា​ជន​

    មន្ទីរ​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ជា​មួយ​បណ្តា​អង្គ​ភាព​នា​នា​ អំ​ពី​ការ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ពិនិត្យ​រក​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦។

  • ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​ជាតិ​ភាគ​តិច 

    ថែ​ទាំ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ជន​ជាតិ​ភាគ​តិច

    រយៈ​ពេល​កន្លង ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ដោយ​រូប​ភាព​ជា​ច្រើន​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង និង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន។

  • ខេត្ត​កា​ម៉ាវ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ ដោយ​សង្ស័យ​ថា​ពុល​ជាតិ​មេ​តា​ណុល 

    ខេត្ត​កា​ម៉ាវ៖ មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ ដោយ​សង្ស័យ​ថា​ពុល​ជាតិ​មេ​តា​ណុល

    មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ចំ​នួន ៣ នាក់ នៅ​អនុ​សង្កាត់ ៤ សង្កាត់​លី​វ៉ាំង​ឡឹម​ បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយ​មាន​រោគ​សញ្ញា​ឈឺ​ក្បាល ក្អួត​ចង្អោរ វិល​មុខ និង​ស្រ​វាំង​ភ្នែក បន្ទាប់​ពី​បាន​ផឹក​ស្រា​រួច​។ លទ្ធ​ផល​ធ្វើ​រោគ​វិនិច្ឆ័យ​ដំ​បូង​បង្ហាញ​ថា អ្នក​ជំ​ងឺ​បាន​ពុល​ជាតិ​មេ​តា​ណុល ដែល​ជា​ប្រ​ភេទ​អាល់​កុល​ឧស្សា​ហ​កម្ម តែង​មាន​ក្នុង​ស្រា​ដែល​គ្មាន​ប្រ​ភព​ច្បាស់​លាស់។

  • ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដល់​ជន​ជាតិ​ភាគ​តិច 

    ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដល់​ជន​ជាតិ​ភាគ​តិច

    ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​តែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ ភិបាល​ដល់​ជន​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ​ និង​ធា​នា​សុខុ​មាល​ភាព​សង្គម​ជូន​ជន​រួម​ជាតិ។

  • ឃុំ​ឡុង​ភូ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់ 

    ឃុំ​ឡុង​ភូ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់

    ក្នុង​អំ​ឡុង​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦-១៧ ខែ​ឧស​ភា នៅ​មជ្ឈ​មណ្ឌល​សេវា​កម្ម​ចម្រុះ​ឃុំ​ឡុង​ភូ មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ចាត់​តាំង​ពិ​ធី​បើក​យុទ្ធ​នា​ការ​ពិ​និត្យ​សុខ​ភាព​តាម​កំ​ណត់ និង​ពិ​និត្យ​សុខ​ភាព​ជម្រើស​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​នៅ​ឃុំ​ឡុង​ភូ។ នេះ​ជា​អង្គ​ភាព​បាន​ជ្រើស​រើស​ធ្វើ​ជា​ទី​តាំង​ថ្នាក់​ក្រុង​ក្នុង​លើក​ទី ១ ឆ្នាំ​២០២៦។

  • លើក​កម្ពស់​វិស័យ​សុខា​ភិ​បាល ដើម្បី​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន 

    លើក​កម្ពស់​វិស័យ​សុខា​ភិ​បាល ដើម្បី​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន

    ដោយ​កំ​ណត់​ច្បាស់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន ជា​ទិស​ដៅ​យូរ​អង្វែង​និង​ឥត​ងាក​រេរបស់​បក្ស រដ្ឋ ទើប​រយៈ​ពេល​កន្លង ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ពង្រឹង​ប្រ​ព័ន្ធ​សុខា​ភិ​បាល​ឃុំ តាម​ទិស​ដៅ​ព្រមៗ​គ្នា​និង​ទំ​នើប។ ដោយ​មាន​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ត្រូវ​បាន​លើក​កម្ពស់​ជា​បណ្ដើរៗ ធា​នា​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​ទទួល​បាន​សេ​វា​សុខា​ភិ​បាល​ល្អ​បំ​ផុត។

  • បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ 

    បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ

    ជា​ច្រើន​ឆ្នាំ​មក​នេះ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស ផ្នែក​សុខា​ភិ​បាល​ខេត្ត​កា​ម៉ាវ តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើបៗ។ បច្ចុប្បន្ន មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត បាន​បំ​ពាក់​ឧប​ករណ៍​វេជ្ជ​សាស្ត្រ​ទំ​នើបៗ​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ដែល​មាន​ភាព​ស្មុគ​ស្មាញ តាម​រយៈ​នោះ ជួយ​បង្ក​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំ​ងឺ។