19/09/2026 - 08:15

ពិ​និត្យ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​វត្ត​អូរ​ក្តា​រ 

គាំ​ទ្រ​យុទ្ធ​នា​ការ​ ៩០ ថ្ងៃ​យប់​ ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ និង​កម្ម​វិធី​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦ នៅ​វត្ត​អូរ​ក្តា​រ ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ភ្នែក​សាយ​ហ្គង​ - ត្រា​វិញ​ សហ​ការ​ជា​មួយ​ភូមិ​ភាគ​ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ ពិ​និត្យ​ភ្នែក​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ព្រះ​សង្ឃ​ ព្រម​ទាំង​មា​មីង​ខ្មែរ​លើ​ភូមិ​ឋាន។

 

ជ្រុង​មួយ​នៃ​ការ​ពិ​និត្យ​សុខ​ភាព​ជូន​ព្រះ​សង្ឃ​ និង​មា​មីង​ខ្មែរ​នៅ​វត្ត​អូរ​ក្តា​រ។

ភូមិ​អូរ​ក្តា​រ ឃុំ​ហ៊ឹងមី​ ខេត្ត​វិញ​ឡុង​ មាន​ ២១១ គ្រួ​សារ​ ដោយ​មាន​ប្រ​ជា​ជន​ ៨៩២ នាក់​ ជា​ជន​រួម​ជាតិ​ខ្មែរ​១០០%។ ក្នុង​កម្ម​វិធី​ ប្រ​ជា​ជន​បាន​ពិ​និត្យ​សុខ​ភាព​ ឆាប់​រក​ឃើញ​ជំងឺ​ផ្សេង​ៗអំ​ពី​ភ្នែក​និង​បញ្ហា​សុខ​ភាព​មួយ​ចំ​នួន​ ដើម្បី​មាន​ទិស​ដៅ​ព្យា​បាល​បាន​ទាន់​ពេល​។ ទន្ទឹនឹង​នោះ​ ព័ត៌​មាន​ពិ​និត្យ​ ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​ បាន​បញ្ចូល​ទៅ​ក្នុង​សៀវ​ភៅ​ពិ​និត្យ​ជំងឺ​អេឡិច​ត្រូ​និក ជួយ​សម្រួល​ដល់​ការ​តាម​ដាន​សុខ​ភាព​ និង​ដំ​ណាក់​កាល​ក្នុង​ពេល​ពិ​និត្យ​លើក​ក្រោយ​ៗទៀត​។

ព្រះ​ចៅ​អធិការ​វត្ត​អូរ​ក្តា​រទទួល​ថ្នាំ​បន្ទាប់​ពី​ពិ​និត្យ​រួច​។

ចំ​ពោះ​អ្នក​វ័យ​ចាស់​ កម្ម​វិធី​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​នឹង​ភូមិ​ភាគ​បាន​នាំ​មក​ក្តី​រីក​រាយ​ ជួយ​មា​មីង​មាន​ឱ​កាស​បន្ថែម​រក​ឃើញ​ និង​ព្យា​បាល​ជំងឺ​ផ្សេង​ៗអំ​ពី​ភ្នែក​។ លោក​យាយ​ ថា​ច់ធី​ខូយ កើត​ឆ្នាំ​ ១៩៥០ នៅ​ភូមិ​អូរ​ក្តា​រ រៀប​រាប់​៖ “ភ្នែក​ខ្ញុំ​ស្រ​វាំង​ មើល​មិន​ច្បាស់​ ប៉ុន្តែ​មិន​ដឹង​ថា​ជា​ជំងឺ​អ្វី​ ហើយ​គ្មាន​លទ្ធ​ភាព​ទៅ​ពិ​និត្យ​ទេ​។ ឥ​ឡូវ​បាន​រដ្ឋ​អំ​ណាច​ឃុំ​ហ៊ឹងមី​ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​សាយ​ហ្គង​ - ត្រា​វិញ​ ចាត់​តាំង​ពិ​និត្យ​ភ្នែក​ ពិ​និត្យ​ជំងឺ​ ទើប​ខ្ញុំ​បាន​មក​ពិ​និត្យ​”។ រី​ឯ​អ្នក​មីង​ ថា​ច់ធី​ហ៊ើយ កើត​ឆ្នាំ​ ១៩៦១ ឱ្យ​ដឹង​៖ ភ្នែក​របស់​គាត់​ឡើង​បាយ​ច្រើន​ឆ្នាំ​ហើយ​ មើល​មិន​ច្បាស់​ ប៉ុន្តែ​កាល​ពី​មុន​គ្មាន​លទ្ធ​ភាព​ទៅ​វះ​ទេ​។ នៅ​ពេល​ភូមិ​ភាគ​ចលនា​ប្រ​ជា​ជន​មក​ពិ​និត្យ​នៅ​វត្ត​អូរ​ក្តា​រ និង​ផ្តល់​ព័ត៌​មាន​ថា​មាន​កម្ម​វិធី​គាំ​ទ្រ​វះ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ គាត់​សប្បាយ​ចិត្ត​ណាស់​ហើយ​ក៏​មក​ពិ​និត្យ​។ តាម​ការ​លើក​ឡើង​របស់​អ្នក​មីង​ហ៊ើយ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​ឱ្យ​អ្នក​វ័យ​ចាស់​ដែល​មាន​ជីវ​ភា​ពលំ​បាក​ បាន​ពិ​និត្យ​ភ្នែក​ និង​មាន​ទិស​ដៅ​ព្យា​បាល​សម​ស្រប​។

ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​ពិ​និត្យ​សុខ​ភាព​។

រួម​ដំ​ណើរ​ជា​មួយ​កម្ម​វិធី​ លោក​ តា​ភឿកហៀង​ នា​យក​មន្ទីរ​ពេទ្យ​ភ្នែក​សាយ​ហ្គង​ - ត្រា​វិញ​ ឱ្យ​ដឹង​៖ កង​ជួរ​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​ទាំង​អស់​របស់​អង្គ​ភាព​បាន​កំ​ណត់​ច្បាស់​ថា​ នេះ​គឺ​ជា​ “យុទ្ធ​នា​ការ​ចេញ​ដំ​ណើរ​ដើម្បី​សុខ​ភាព​ប្រ​ជា​ជន​”។ ដើម្បី​ត្រៀម​ដល់​កម្ម​វិធី​ បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់​បាន​ក្រោក​តាំង​ពី​ម៉ោង​ ៤ ព្រឹក​ ដើម្បី​រៀប​ចំ​អីវ៉ាន់​ និង​ចេញ​ដំ​ណើរ​ទៅ​ជួប​មា​មីង​។ ម្យ៉ាង​ទៀត​ លោក​ ហៀង​ បាន​ផ្តល់​អនុ​សាសន៍​ ឱ្យ​ប្រ​ជា​ជន​ម្ចាស់​ការ​ថែ​ទាំ​សុខ​ភាព​ជា​ប្រ​ចាំ​ ជា​បន្ត​បន្ទាប់​ មិន​ត្រឹម​តែ​ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​យុទ្ធ​នា​ការ​ ៩០ ថ្ងៃ​យប់​នោះ​ឡើយ​។ ពិ​សេស​ អ្នក​វ័យ​ចាស់​គួរ​តែ​ម្ចាស់​ការ​ពិ​និត្យ​ភ្នែក​តាម​ពេល​កំ​ណត់​ចាប់​ពី​ ៣ ទៅ​ ៦ខែ​/ម្តង​ សូ​ម្បី​តែ​មិន​ទាន់​មាន​សញ្ញា​មិន​ប្រ​ក្រ​តី​ក៏​ដោយ​ ដើម្បី​ឆាប់​រក​ឃើញ​ជំងឺ​ផ្សេង​ៗអំ​ពី​ភ្នែក​ និង​មាន​ទិស​ដៅ​ព្យា​បាល​សម​ស្រប​។ លោក​ ហៀង​ បាន​រំ​ឮ​ក៖  ប្រ​ជា​ជន​មិន​គួរ​ចាំ​រហូត​ដល់​ជំងឺ​បង្ហាញ​រោគ​សញ្ញា​ច្បាស់​ទើប​ទៅ​ពិ​និត្យ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​។

ព្រះ​សង្ឃ​និង​មា​មីង​ខ្មែរ​ពិ​និត្យ​ភ្នែក​បន្ទាប់​ពី​ពិ​និត្យ​សុខ​ភាព​។

ក្នុង​ឱ​កាស​នេះ​ មន្ទីរ​ពេទ្យ​ភ្នែក​សាយ​ហ្គង​ - ត្រា​វិញ​ បាន​គាំ​ទ្រ​វះ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ចំ​នួន​ ១០ នាក់​ ជូន​មា​មីង​ខ្មែរ​ក្នុង​ភូមិ​អូរ​ក្តា​រ តម្លៃ​ប្រហែល​ ៨ លាន​ដុង​/នាក់​។ ប្រ​ជា​ជន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទទួល​បាន​ឧបត្ថម្ភ​ នឹង​បាន​រៀប​ចំ​រថ​យន្ត​ជូន​ដំ​ណើរ​ទៅ​ដល់​ទី​កន្លែង​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ឱ្យ​ករ​ណី​ដែល​ត្រូវ​វះ​អាច​នឹង​ទទួល​បាន​ការ​ព្យា​បាល​។

លោក​ ថា​ច់ជោតិ៍ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​អូរ​ក្តា​រ ឱ្យ​ដឹង​៖ “មា​មីង​រីក​រាយ​ណាស់​នៅ​ពេល​បាន​ពិ​និត្យ​សុខ​ភាព​ជម្រើស​ដោយ​ឥត​គិត​ថ្លៃ​ ផ្តល់​ថ្នាំ​ និង​បញ្ចូល​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក។ ពេល​ក្រោយ​មក​ពិ​និត្យ​សុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​ ពី​ព្រោះ​ព័ត៌​មាន​អំ​ពី​ជំងឺ​ និង​ដំ​ណាក់​កាល​ពិ​និត្យ​ ព្យា​បាល​ សុទ្ធ​តែ​បាន​រក្សា​ទុក​ក្នុង​សៀវ​ភៅ​អេឡិច​ត្រូ​និក”។ កម្ម​វិធី​រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​ កៀក​ជិត​សេ​វា​ថែ​ទាំ​សុខ​ភាព​នៅ​នឹង​ភូមិ​ភាគ​ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​ពិ​និត្យ​ សុខ​ភាព​ និង​ព្យា​បាល​ជំងឺ​ ពិ​សេស​គឺ​ជំងឺ​ផ្សេង​ៗអំ​ពី​ភ្នែក​ចំ​ពោះ​អ្នក​វ័យ​ចាស់​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ